នាពេលបច្ចុប្បន្ននេះសេដ្ឋកិច្ចកម្ពុជាកំពុងតែមានការរីកចម្រើនគួរឲ្យកត់សំគាល់ ដែលធ្វើឲ្យសហគ្រាស និងអាជីវកម្មខ្នាតតូច-មធ្យម (SMEs) គឺជាផ្នែកសំខាន់មួយក្នុងការបង្កើតការងារ និងជួយដល់កំណើនសេដ្ឋកិច្ច។ ការយល់ដឹងអំពីរបៀបគ្រប់គ្រងសាច់ប្រាក់ និងការរាយការណ៍ហិរញ្ញវត្ថុ គឺមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្ម ដើម្បីបង្កើនការទុកចិត្តពីសំណាក់អ្នកវិនិយោគស្រប ទៅតាមច្បាប់ក្នុងប្រទេសកម្ពុជា និងអាចឲ្យម្ចាស់អាជីវកម្មដឹងអំពីស្ថានភាពបច្ចុប្បន្នភាពអាជីវកម្ម
របស់ខ្លួនដើម្បីបង្ការហានិភ័យដែលអាចកើតឡើងជាយថាហេតុណាមួយ។ ដោយមើលឃើញសារៈសំខាន់នៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យស្របតាមស្តង់ដារអន្តរជាតិទើប CamEd Business School បានបង្កើតវគ្គសិក្សាសញ្ញាបត្រស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិ IFRS សម្រាប់អង្គភាពធុនតូច និងមធ្យម ដើម្បីឆ្លើយតបតាមតម្រូវការរបស់និស្សិត ដែលជាម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រងហិរញ្ញវត្ថុ បុគ្គលិកគណនេយ្យ និងអ្នកដែលចង់បង្កើន សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។
នៅ CamEd Business School វគ្គសិក្សាសញ្ញាបត្រស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិ IFRS សម្រាប់អង្គភាពធុនតូច និងមធ្យម ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ បង្រៀនដោយសាស្ត្រាចារ្យជំនាញ និងមានបទពិសោធន៍ច្បាស់លាស់។ វាបង្កើតឡើងដើម្បីបំពេញតម្រូវការរបស់និស្សិត និយោជិត និងអ្នកគ្រប់គ្រងក្នុងវិស័យហិរញ្ញវត្ថុ។ លើសពីនេះវគ្គសិក្សានេះមានបំណងបណ្តុះបណ្តាលសមត្ថភាព អ្នកសិក្សាឲ្យអាចរៀបចំ និងបកស្រាយរបាយការណ៍ហិរញ្ញវត្ថុបានយ៉ាងមានប្រសិទ្ធភាពស្របតាមស្តង់ដារ អន្តរជាតិដូចជា IFRS ជាដើម។ កម្មវិធីនេះក៏បញ្ជូលនូវចំណេះដឹងអនុវត្តសំខាន់ៗផ្នែកគណនេយ្យ និងការគ្រប់គ្រងហិរញ្ញវត្ថុ ដែលជាជំហានសំខាន់មួយក្នុងការកែលម្អគុណភាពការរាយការណ៍ និងធ្វើឲ្យព័ត៌មាន ហិរញ្ញវត្ថុមានប្រសិទ្ធភាព និងជាក់លាក់។
វគ្គសិក្សានេះនឹងបើកការចុះឈ្មោះចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ និងចាប់ផ្តើមការចូលរៀននៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ រៀងរាល់ថ្ងៃអាទិត្យពីម៉ោង ៨ព្រឹក ដល់ម៉ោង១១:៣០នាទីព្រឹកជាមួយសាស្ត្រាចារ្យ ខេស៊ី បាណេត ដែលជានាយកនៃ CamEd Busines School ហើយលោកក៏ជាអ្នកជំនាញផ្នែកIFRS លោកបានបណ្តុះបណ្តាលអ្នកជំនាញពីក្រុមហ៊ុនសវនកម្មអន្តរជាតិធំៗ ទាំង៤(Big Four) អគ្គនាយកដ្ឋានពន្ធដារ និងអ្នកជំនាញជាច្រើនផ្សេងទៀត។
និស្សិតអាចដាក់ពាក្យតាមរយៈ https://web.cam-ed.com/beta/ifrs-register ឬ លោកអ្នកអាចចុះឈ្មោះ ផ្ទាល់នៅទីតាំងផ្ទះលេខ 64 ផ្លូវ 108 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយៈគេហទំព័រ www.cam-ed.edu.kh។ ទំនាក់ទំនងសម្រាប់ពត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 010 986 523 /
070 673 673 ក៏ដូចជាតាមរយៈតេឡេក្រាមលេខ 078 588 886 ឬក៏តាមរយៈអ៊ីមែល admissions@cam-ed.com។