មួយរយៈពេលចុងក្រោយនេះកម្ពុជាទទួលបានបានគម្រោងវិនិយោគបន្ដបន្ទាប់ជាច្រើន ដែលមានទាំងរោងចក្រកាត់ដេរសម្លៀកបំពាក់ គ្រឿងសំណង់ និងរោងចក្រដំឡើងគ្រឿងបច្ចេកវិទ្យានានា ជាពិសេសថ្មីៗនេះ កម្ពុជាក៏មានរោងចក្រ ផលិតរថយន្តដែលជាយីហោខ្មែរផងដែរ។ អ្វីដែលកាន់តែមានមោទនភាពបន្ថែមទៀតនោះ ពេលនេះ កម្ពុជាក៏មានរោងចក្រ ផលិត និងដំឡើងម៉ូតូនៅខ្មែរ Calypso ថែមទៀត ខណៈតម្លៃត្រឹមតែជាង១០០០$ស្តើងតែប៉ុណ្ណោះ។
ថ្លែងក្នុងបទសម្ភាសជាមួយ Business Cambodia លោក Bastien SBROVAZZO ជា Project Manager ជនជាតិបារាំង នៅក្រុមហ៊ុនស្តារថេក ដាយណាមិច កម្ពុជា ខូអិលធីឌី ( Calypso ) បានឱ្យដឹងថា Calypso ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០២២ ដោយការបង្កើតដំបូងគឺម៉ូដែល Xplorer ខណៈបច្ចុប្បន្ន ម៉ូដែលដែលកំពុងដាក់លក់លើទីផ្សារមានចំនួន២ម៉ូដែល។ ដោយក្នុងនោះរួមមាន Calypso Xplorer 150 មានតម្លៃ ២៩៨០ដុល្លារ និង Calypso Ori 125 មានតម្លៃ ១៥៨០ដុល្លារ។
បើនិយាយអំពីចំណុចពិសេសរបស់ម៉ូតូទាំងពីរម៉ូដែលនេះវិញ លោកបានលើកឡើងថា គឺជាប្រភេទម៉ូតូ Classic ដែលអាចប្រើប្រាស់គ្រប់ស្ថានភាពផ្លូវ។ ខាងក្រោមនេះជាលក្ខណៈពិសេសៗរបស់ Calypso ពោលគឺមិនចាញ់បរទេសឡើយ។ ដោយក្នុងនោះរួមមានដូចជា៖
១. អំពូល LED
រូបភាពស្ដុបមុខក្នុងក្តីសុបិន ជួយបំភ្លឺការធ្វើដំណើរតាមដងផ្លូវរបស់ លោកអ្នក ប្រៀបបីដូចជាពន្លឺថ្ងៃ។ លក្ខណៈពិសេសស្រប់តាម ស្ដង់ដារសហភាពអឺរ៉ុបនេះ មិនមែនត្រឹមតែបង្កើនសុវត្ថិភាពប៉ុ ណ្ណោះទេ ប៉ុន្តែថែមទាំងបំពេញតាមស្តង់ដារកម្រិតខ្ពស់ដែលកំណត់ ដោយសហភាពអឺរ៉ុបផងដែរ។
២. តាប្លូ TFT បែបឆ្លាតវៃ
តាប្លូ TFT របស់យើងប្រែប្រួលទៅតាមពេលថ្ងៃ និងពេលយប់ ដែល ផ្ដលំនូវភាពមើលឃើញច្បាស់។អាចភ្ជាប់ជាមួយទូរសព្ទរបស់លោក អ្នកបានយ៉ាងងាយស្រួលតាមរយៈភ្លូធូស។ផ្តល់ដំណោះស្រាយមួ ខងារដោយផ្ទាល់។មិនថាពេលថ្ងៃឬពេលយប់អាចគ្រប់គ្រងការបើក បរដោយប្រើបច្ចេកវិទ្យាទំនើបនៅចុងម្រាមដៃរបស់លោកអ្នក។
៣. បូមខាងក្រោយអាចសារើចុះឡើងបានបីរបៀប
លោកអ្នកអាចបើកបរជាមួយនឹងប្រព័ន្ធបូមក្រោយរបស់យើងដែល អាចសារ៉េចុះឡើងបានបីទិស ធានានូវផាសុកភាព និងដំណើរកា រល្អបំផុត ទោះបីជាស្ថិតក្នុងស្ថានភាពផ្លូវ និងការដឹកជញ្ជូនបែបណា ក៏ដោយ។ ទទួលបានបទពិសោធន៍ក្នុងការធ្វើដំណើរផ្ទាល់ខ្លួន នៅ ពេលដែលម៉ូតូរបស់លោកអ្នកសម្រប់ជាមួយនឹងស្ថានភាពផ្លូវ
គួរជម្រាប់ផងដែរថា ប្រសិនជាបងប្អូនចាប់អារម្មណ៍ចង់ដឹងពត៌មានលម្អិត អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 090222 781/085 222 781 ឬតាមផេកផ្ទាល់ Calypso Cambodia - Startec។
ទីតាំង៖ https://maps.app.goo.gl/Hxp5xpQXGhrTy5XP8?g_st=ic ៕