ជាដំណឹងដ៍រីករាយមួយសម្រាប់ប្រិយមិត្តដែលតែងតែស្រលាញ់រថយន្តអគ្គិសនី និងបងប្អូនដែលមានបំណងចង់ជាវនូវរថយន្តជាលក្ខណៈគ្រួសារ ជាមួយតម្លៃសមរម្យ ពេលនេះត្រូវប៉ាន់តែម្តង ខណៈហ៊ុនយក្សរចិន BYD បានបញ្ចេញម៉ូឌែលឡានថ្មី Yuan Plus Series 2024 ដោយដាក់លក់ក្នុងតម្លៃជាង១ម៉ឺនដុល្លារប៉ុណ្ណោះក្នុងទីផ្សារប្រទេសចិន ដោយសាកថ្មម្តង អាចរត់បានដល់ទៅ ជាង៥០០គីឡូម៉ែត្រ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CAR NEWS CHINA កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា BYD Yuan Plus Series 2024 មានតម្លៃ១៦,៦៥០ដុល្លារ ពោលមានតម្លៃធូរជាងម៉ូដែលឆ្នាំ២០២៣ ដល់ទៅ ២ ២០០ដុល្លារ។ ចំពោះ ថាមពលថ្មវិញ រថយន្តមួយម៉ូដែលនេះ ក៏មិនធម្មតាដែរ ដោយសាកមួយពេញចំណាយពេលតែ៣០នាទី អាចរត់បាន៥១០គីឡូម៉ែត្រឯណោះ។
បើនិយាយអំពីអត្ថប្រយោជន៍ផ្នែកបរិស្ថានវិញ៖ រថយន្ត BYD Yuan Plus EV ផលិតការបំភាយសូន្យ ដែលធ្វើឱ្យវាក្លាយជាជម្រើសដែលមិនប៉ះពាល់ដល់បរិស្ថាន ដែលអាចជួយកាត់បន្ថយការបំពុលបរិយាកាស និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ស្របគ្នានេះដែរ Yuan Plus Series មានប្រវែងសរុប ៤,៤៥៥ mm ទទឹង ១,៨៧៥ mm កម្ពស់ ១,៦១៥ មម និង Wheelbase ២,៧២០ mm។ ហើយអ្វីដែលកាន់តែពិសេសនោះចំពោះសុវត្ថិភាពរថយន្ត BYD Yuan Plus EV វិញបានភ្ជាប់មកជាមួយនូវមុខងារសុវត្ថិភាពជាច្រើន រួមទាំងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ ការព្រមានអំពីការចាកចេញផ្លូវ និងការត្រួតពិនិត្យកន្លែងងងឹតជាដើម។
តើបងប្អូនយល់យ៉ាងណាដែរ ចំពោះរថយន្ត BYD Yuan Plus Series 2024 មួយមូឌែលនេះ?