នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតឡានអគ្គិសនីដេញជើងគ្នាខ្លាំងមែនទែន ទាំងតម្លៃ គុណភាព និងជាពិសេសនោះការផ្គត់ផ្គង់នៅលើតម្រូវការទីផ្សារទាំងក្នុងនិងក្រៅស្រុក ព្រោះអនាគតនៃប្រភេទរថយន្តនេះអាចនឹងរីកចម្រើន និងពេញនិយមកាន់តែខ្លាំងសម្រាប់មនុស្សជំនាន់ថ្មី ។
តួយ៉ាងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងនៅចិនមានឈ្មោះថា BYD ក្រុមហ៊ុនមួយនេះត្រូវបានគេស្គាល់ថាជាបងធំលិតឡានអគ្គីសនីលំដាប់លេខបីនៅក្នុងប្រទេសចិន ខណៈនៅចិនមានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាច្រើនកំពុងតែរកស៊ីនៅទីនោះដូចជាក្រុមហ៊ុន Byton, Faraday Future (Aka FF) ,SAIC , Nio ,Polestar , Xpeng និងមានក្រុមហ៊ុនជាច្រើនទៀត នេះបើយោងទៅតាមរបាយការណ៍ដែលចុះផ្សាយដោយសារព័ត៌មាន CNBC ។
របាយការណ៍ខាងលើបានឱ្យដឹងទៀតថា ទោះបីជានៅចិនមានបញ្ហាកូវីដ១៩ និងច្បាប់មួយចំនួនតឹងរឹង ជាពិសេសនោះប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ក៏ដោយ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD នៅតែអាចលក់លក់រថយន្តរបស់ខ្លួនបានប្រមាណជា ១១៣,៧៦៨ គ្រឿងឯណោះកាលពីពេលខែមុន ។
ការលក់របស់ក្រុមហ៊ុនខាងលើនេះ ត្រូវបានគេដឹងថាវាលក់បានច្រើនជាងក្រុមហ៊ុន FAW-Volkswagen ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ផលិតរថយន្តអាល្លឺម៉ង់នៅក្នុងប្រទេសចិន ដែលលក់រថយន្តម៉ាក Audi និង Volkswage មានចំនួនប្រមាណជា១៥០០០៩ គ្រឿងប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD បច្ចុប្បន្ននេះបានឈានជើងចូលមកប្រទេសកម្ពុជាហើយ សម្រាប់បងប្អូនដែលជាអ្នកគាំទ្រ និងពេញនិយមប្រភេទរថយន្តអគ្គិសនីមួយនេះ យល់ឃើញយ៉ាងណាដែលចំពោះយីហោមួយនេះ ទាំងតម្លៃ និងគុណភាព ។
អត្ថបទដោយ : នៅ ហៀង