ត្រៀម! ក្រុមហ៊ុនផលិតរថយន្ដថ្មីចំនួន ២ ប្រកាសបើករោងចក្ររបស់ខ្លួននៅក្នុងប្រទេសកម្ពុជា
Bunthoeun KoemJULY 22 20241 K views

មួយរយៈពេលចុងក្រោយនេះ កម្ពុជាបានក្លាយជាគោលដៅដ៏សំខាន់នៅក្នុងការដាក់ទុនវិនិយោគសាងសង់រោងចក្រដំឡើងរថយន្ដធំៗ ជាក់ស្ដែងរោងចក្រដំឡើងរថយន្ដ Toyota រោងចក្រដំឡើងរថយន្ដ Ford រោងចក្រដំឡើងរថយន្ដ Isuzu សុទ្ធតែទើបនឹងបានបើកដំណើរការសង្វាក់ផលិតកម្មរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។

យ៉ាងណានៅមិនទាន់អស់នោះទេ ដោយពេលថ្មីៗនេះ មានក្រុមហ៊ុនផលិតរថយន្ដចំនួន ២ ទៀតក៏បានប្រកាសពីគម្រោងនៅក្នុងការដាក់ទុនវិនិយោគសាងសង់រោងចក្រដំឡើងរថយន្ដរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាផងដែរ ដែលក្នុងនោះរួមមាន៖

១. ក្រុមហ៊ុន BYD

កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីដ៏ធំរបស់ប្រទេសចិន បានបង្ហើបពីគម្រោងនៃការការដាក់ទុនវិនិយោគបង្កើតរោងចក្រដំឡើងរបស់រថយន្ដអគ្គិសនីនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ។  

F0755acc 8467 41a6 A728 C9024c1c6ee5

តាមការបញ្ជាក់ពីលោក Liu Xueliang អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រុមហ៊ុន BYD Asia Pacific Auto Sales Division មានគម្រោងសាងសង់រោងចក្រដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា ដែលអាចមានសមត្ថភាពដំឡើងរថយន្តចំនួន ២០ ០០០គ្រឿងក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទីផ្សារអន្តរជាតិ ។

Byd Seal Scaled 1 800x445

២. ក្រុមហ៊ុន AION

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីដ៏ធំ AION បើកបានសម្ពោធរោងចក្ររបស់ខ្លួននៅប្រទេសថៃ។ យ៉ាងណាក្រៅពីសម្ពោធរោងចក្រថ្មីនេះរួច ក្រុមហ៊ុន AION ក៏មានគម្រោងសិក្សាពង្រីកបើករោងចក្រនៅប្រទេសកម្ពុជា នាពេលឆាប់ៗ និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដទៃទៀតផងដែរ៕

32ce3438 9959 4e45 A64f 2c2797db79ac

3096397e Ad63 455f A84e 85353820b017

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia