តិចអត់ដឹងទៅ! ពេលនេះអ្នកប្រើអេស៊ីលីដា អាចទិញហ៊ុនធនាគារ អេស៊ីលីដានៅក្នុង App អេស៊ីលីដាបាន
Toeuy HongMAY 10 20242.5 K views

បងប្អូនដែលមួយចំនួនធំដែលកំពុងប្រើប្រាស់សេវាកម្មរបស់ធនាគារ អេស៊ីលីដាប្រហែលជាមិនទាន់ដឹងទេថាអ្នកក៏អាចក្លាយជាម្ចាស់របស់ធនាគារ អេស៊ីលីដាបានដែរតាមរយៈទិញភាគហ៊ុនធនាគារ អេស៊ីលីដានៅលើផ្សារហ៊ុនខណៈធនាគារចាស់វស្សាមួយនេះឡើងផ្សារហ៊ុនលក់ភាគហ៊ុនជាសាធារណៈ​។

អ្វីដែលកាន់តែពិសេសនោះគឺពេលនេះសម្រាប់ប្អូនដែលប្រើប្រាស់សេវាកម្មធនាគារ អេស៊ីលីដា អាចទិញភាគហ៊ុន អេស៊ីលីដាលើApp របស់អេស៊ីលីដបានផ្ទាល់តែម្ដង។ បងប្អូនអាចUpdate App អេស៊ីលីដាហើយចុចត្រង់ពាក្យ” CSX Trade” ដែលជាកន្លែងចូលទៅទិញហ៊ុន អេស៊ីលីដានៅក្នុងApp នេះផ្ទាល់។ សូមមើលរូបភាពខាងក្រោម។

App2

App1

យ៉ាងណាមិញដើម្បីអ្នកអាចទិញហ៊ុន អេស៊ីលីតាមApp អេស៊ីលីដាបានគឺអ្នកត្រូវបើកគណនីជួញដូរភាគហ៊ុនដើម្បីមានឱកាសវិនិយោគលើផ្សារមូលបត្រកម្ពុជាដែលជាផ្សារភាគហ៊ុនកម្ពុជាហើយអាចទិញហ៊ុន អេស៊ីលីដានិងភាគហ៊ុនក្រុមហ៊ុនក្នុងស្រុកធំៗជាច្រើនទៀតបាន។ បច្ចុប្បន្នតម្លៃហ៊ុនរបស់អេស៊ីលីដាមានតម្លៃ៧,៧២០រៀលក្នុងមួយហ៊ុន។ សូមចុចនៅទីនេះ ដើម្បីមើលវីដេអូពីរបៀបបើកគណនីជួញដូរ

គួរបញ្ជាក់ផងដែរថាទិញហ៊ុនអេស៊ីលីដាគឺបងប្អូនត្រូវទិញនៅលើផ្សារហ៊ុនដែលជាការវិនិយោគលើផ្សារហ៊ុន ហើយគ្រប់ការវិនិយោគទាំងអស់គឺសុទ្ធតែមានហានិភ័យ។ ដូច្នេះមុននឹងបងប្អូនវិនិយោគលើផ្សារហ៊ុនទិញភាគហ៊ុន ធនាគារ អេស៊ីលីដា បងប្អូនត្រូវសិក្សាស្វែងយល់ពីការវិនិយោគលើផ្សារហ៊ុនជាមុនសិន ដើម្បីចៀសវាងដាក់លុយវិនិយោគទៅខកបំណង  អាចកប់លុយ ឬជួបបញ្ហាលុយដូចជាត្រូវការលុយបន្ទាប់ក៏លក់ហ៊ុនទាំងខាតដើម្បីបានលុយដោះស្រាយបញ្ហាបន្ទាន់ជាលទ្ធផលអ្នកអាចខាតបង់លុយ។

 ការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាភាគច្រើន ដូច្នេះពួកគាត់មិនដឹងវិនិយោគលើផ្សារហ៊ុនទិញហ៊ុន ធនាគារ អេស៊ីលីដានិងភាគាហ៊ុនផ្សេងទៀតទិញតាមណា ឬចាប់ផ្ដើមវិនិយោគដោយរបៀបណានោះទេ។  ដូច្នេះបើចង់ដឹងកាន់តែច្បាស់ទាក់ទងនឹងការវិនិយោគលើផ្សារ ហ៊ុនទិញហ៊ុន អេស៊ីលីដានិងហ៊ុនផ្សេងៗទៀតអាចចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia