ច្បាស់! មកដឹងពីតម្លៃ និងឯកសារដែលចាំបាច់បំផុត សម្រាប់ម្ចាស់អាជីវកម្មដែលចង់ចុះបញ្ជីនៅក្រសួង
ធី ស្រីល័ក្ខJULY 3 2024788 views

ចំពោះ ម្ចាស់អាជីវកម្មដែលមិនទាន់បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម អគ្គនាយដ្ឋានពន្ធដារ និងក្រសួងពាក់ព័ន្ធនានា ប្រាកដជាមានចម្ងល់ទាក់ទងជាមួយនឹងរបៀបក្នុងការរត់ឯកសារ ក៏ដូចជាឯកសារចាំបាច់ដែលត្រូវការពេលយកទៅចុះបញ្ជី ជាពិសេសតម្លៃនៃការចុះបញ្ជីតើត្រូវចំណាយអស់ប៉ុន្មានជាដើម។

ជាមួយគ្នានោះដែរ ដើម្បីស្រាយចម្ងល់ទាំងអស់នេះ ថ្ងៃនេះ ក្រុមចាបក្រហមនឹងលើកយកចំណុចទាក់ទងនឹងការចុះបញ្ជីមកបង្ហាញបងប្អូនទាំងអស់គ្នាឱ្យបានជ្រាប។

ចំពោះតម្លៃកម្រៃនិងពន្ធសម្រាប់ការចុះបញ្ជីអាជីវកម្មថ្មីមានជា ៣ដំណាក់ការ​ ៖

១.ក្រសួងពាណិជ្ជកម្ម

  • ក្រុមហ៊ុនមូលធន តម្លៃ ១.០១ លានរៀន
  • ក្រុមហ៊ុនបរទេស តម្លៃ ១.០១ លានរៀល
  • ក្រុមហ៊ុនសហកម្មសិទ្ធិ តម្លៃ ១.០១ លានរៀល
  • សហគ្រាសឯកបុគ្គល តម្លៃ ១៨០ពាន់រៀល
  • ២.ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

    • តម្លៃចំពោះការចុះនៅក្រសួងការងារនិងបណ្តុះបណ្តាលជីវៈសរុបចំនួន ១២០ពាន់រៀល រួមមានតម្លៃលើ៖
    • កម្រៃលើការចុះបញ្ជីកា
    • សេចក្តីជូនដំណឹង
    • បើកសហគ្រាស

    ៣.អគ្គនាយកដ្ឋានពន្ធដារ

    • ពន្ធប៉ាតងសម្រាប់សកម្មភាពអាជីវកម្មមួយ
    • អ្នកជាប់ពន្ធតូច ២០០ពាន់រៀល
    • អ្នកជាប់ពន្ធមធ្យម ៦០០ពាន់រៀល
    • អ្នកជាប់ពន្ធធំ ១.៥ លានរៀល
    • កម្រៃចុះបញ្ជីពន្ធដារ
    • អ្នកជាប់ពន្ធតូច ២០ពាន់រៀល
    • អ្នកជាប់ពន្ធមធ្យម ៤០០ពាន់រៀល
    • អ្នកជាប់ពន្ធធំ ៤០០ពាន់រៀល

    ៤.ឯកសារមួយចំនួនដែលចាំបាច់ចុះនៅក្រសួងពាណិជ្ជកម្មនិងពន្ធដារ៖

    • តម្រូវឱ្យម្ចាស់អាជីវកម្មរកឈ្មោះដែលគាត់ចង់ដាក់មុនសិន ដែលត្រូវមានជាអក្សរខ្មែរ និងភាសាអង្គេស។
    • សកម្មភាពអាជីវកម្ម៖ ដូចជាអចលនទ្រព្យ,សេវាកម្មសាងសង់......
    • ព័ត៍មានរបស់អភិបាល៖ ឈ្មោះ លេខទូរស្ទព័ អ៊ីម៉ែល អត្តសញ្ញានប័នជាមួយនឹងរូបថត(យ៉ាងយូរបំផុតរូបថតដែលថតទើបតែបានរយៈពេល៣ខែ មានផ្ទែពណ៍ស ទាមទាឱ្យច្បាស់)
    • ដើមទុនចុះបញ្ជី៖ថាសម្រាប់អាជីវកម្មមួយបើមានការចូលហ៊ុនគ្នាត្រូវតែដាក់ដើម្បីឱ្យដឹងថាជាអាជីវកម្មមានទំហំលុយប៉ុណ្ណា
    • កិច្ចសន្យាជួល ឬការបើកកម្មសិទ្ធ
    • រូបថតទីតាំង៖ ត្រូវថតពីមុខ នឹងថតខាងក្នុង ហើយរួមទាំងមានផែនទី
    • កំណត់កូអរដោនេភូសាស្រ្តទីតាំង(GPS).....

    ៥.សម្រាប់ក្រសួងការងារគឺតម្រូវឱ្យមាន៖ ចំនួនថ្ងៃធ្វើការ និងថ្ងៃឈប់សម្រាក មានចំនួនកម្មករច្បាស់លាស់៕

    ៤០

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia