អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់! អាជីវកម្មដែលរកចំណូលប្រចាំឆ្នាំតិចជាងចំនួននេះ មិនតម្រូវឱ្យចុះបញ្ជីពន្ធដារទេ
Sambat SokhlangSEPTEMBER 18 202317.6 K views

កន្លងមកនៅពេលរៀបចំចង់ចេញរកស៊ីបើកហាងអាជីវកម្មណាមួយ ម្ចាស់អាជីវកម្មរមែងតែងមានការគិតគូរទៅដល់ការចុះបញ្ជីពន្ធដារ និងព្រួយបារម្ភខ្លាចថាពេលកំពុងរកស៊ីសុខៗស្រាប់តែខាងពន្ធដារចុះមកធ្វើការត្រួតពិនិត្យនិងគិតពន្ធ ដោយសារតែការយល់ដឹងអំពីការចុះបញ្ជីមិនបានស៊ីជម្រៅមិនបានយល់ច្បាស់ថាអាជីវកម្មណាជាប់ពន្ធ និងអាជីវកម្មណាមិនជាប់ពន្ធបានធ្វើឱ្យម្ចាស់អាជីវកម្មជាច្រើនហាក់មានការព្រួយបារម្ភទៅលើបញ្ហាការចុះបញ្ជីពន្ធដារនេះ។

 

ជាក់ស្តែង បើតាមប្រសាសន៍របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅក្នុងកម្មវិធីការយល់ដឹងអំពីពន្ធដារ ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា “ ពន្ធដារមានគោលការណ៍ច្បាស់នៅក្នុងការចាប់មនុស្សឱ្យចុះបញ្ជី ជាឧទាហរណ៍ប្រសិនបើអាជីវកម្មមានចំណូលក្រោម ២៥០លានរៀល​ក្នុងមួយឆ្នាំ ពន្ធដារមិនតម្រូវឱ្យចុះបញ្ជីនោះទេ ប៉ុន្តែបើចំណូលពី ២៥០លានរៀលឡើងដល់ ៧៥០លានរៀល គឺត្រូវតែមកចុះបញ្ជីពន្ធដារលំដាប់ពន្ធតូច” ។

 

279851844 307912988172786 4176447097143695912 N

 

ហេតុដូច្នេះសម្រាប់បងប្អូនម្ចាស់អាជីវកម្មដែលជាអ្នករកស៊ីរបរបែបជាលក្ខណៈគ្រួសារតូចតាច ដែលមានចំណូលក្រោម ២៥០លានរៀល ឬ ៦ម៉ឺនដុល្លារក្នុងមួយឆ្នាំ គឺពុំតម្រូវឱ្យចំបញ្ជីពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬត្រូវជាប់ពន្ធនោះទេ លើលែងតែលើចំនួនដែលអគ្គនាយកដ្ឋានពន្ធដារកំណត់ទើបត្រូវចុះបញ្ជីនិងជាប់កាតព្វកិច្ចបង់ពន្ធ៕