អ្នកឧកញ៉ាបណ្ឌិត​ សុខ គង់ នឹងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ១០០ ម៉ែត្រនៅក្នុងខេត្ដកំពត
Bunthoeun KoemDECEMBER 17 2022854 views

ជាដំណឹងដ៏រីករាយមួយសម្រាប់ប្រជាជនកម្ពុជា ខណៈក្រុមហ៊ុន សុខា អូតែល របស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ មានគម្រោងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ១០០ ម៉ែត្រនៅក្នុងខេត្ដកំពត។ ហើយបច្ចុប្បន្នគម្រោងនេះក៏បាននឹងកំពុងរៀបចំដំណើរការផងដែរ។

320644348 909248703573969 8008876652170664412 N

យោងតាមសេចក្ដីជូនដំណឹងពីក្រុមហ៊ុន សុខា អូតែល ការសាងសង់ព្រះពុទ្ធប្បដិមានេះមានកម្ពស់រហូតដល់ទៅ ១០៨ ម៉ែត្រឯណោះ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន ព្រះពុទ្ធប្បដិមានេះនឹងសាងសង់នៅខ្នងភ្នំពេញបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ស្ថិតនៅក្នុងខេត្ដកំពត។

សូមជម្រាបថា បច្ចុប្បន្ននៅកម្ពុជាមិនទាន់មាន ព្រះពុទ្ធប្បតិមា ដែលមានកម្ពស់ខ្ពស់បែបនេះនៅឡើយនោះទេ។ ដូច្នេះនៅពេល ព្រះពុទ្ធប្បតិមា នេះសាងសង់រួចរាល់ និងក្លាយជារូបសំណាក់ខ្ពស់ជាងគេនៅកម្ពុជា ដែលអាចទាក់ទាញទេសចរណ៍ ក៏ដូចជាងពុទ្ធបរិស័ទ មកកាន់ខេត្ដកំពតកាន់តែច្រើនផងដែរ៕

អត្ថបទ៖ កឹម ប៊៊ុនធឿន

320660804 2157292787785032 3110987117702301203 N

320246686 826811788379982 6535672581976449672 N

319917007 693742739022676 3823794152167814905 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia