ត្រៀមខ្លួនមើលឱ្យហើយទៅ ព្រោះយប់នេះនៅវេលាម៉ោង ១៨:៣៨ នាទីយប់ ប្រទេសកម្ពុជានឹងមានបាតុភូតដ៏កម្រគឺព្រះចន្ទរះពេញវង់ធំបំផុតក្នុងឆ្នាំ ២០២៣ ដែលគេហៅថា Buck Moon ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNN ។
ប្រភពដដែលបានបន្តឱ្យដឹងថា ព្រះចន្ទដំបូងគេបង្អស់ក្នុងចំណោម ៤ នឹងកើតឡើងក្នុងឆ្នាំ ២០២៣ នេះ ហើយព្រះចន្ទទី១ ដំបូងគេក៏នឹងបង្ហាញខ្លួនក្នុងខែកក្កដានេះហើយ។ ចំពោះព្រះចន្ទដែលរះពេញវង្សដំបូងគេនៅឆ្នាំនេះ គឺអាចមើលឃើញនៅលើប្រទេសជាច្រើនក្នុងពិភពលោក ហើយសម្រាប់ប្រទេសកម្ពុជាក៏អាចមើលឃើញដែរ ប៉ុន្តែលក្ខខណ្ឌដែលយើងអាចគយគន់ព្រះចន្ទពេញវង្សនេះបានគឺអាស្រ័យទៅលើអាកាសធាតុដែរ ប្រសិនជាថ្ងៃនេះអាកាសធាតុមិនសូវល្អ វត្តមាននៃព្រះចន្ទរះពេញវង់នេះ ក៏នឹងមានសភាពមិនល្អទៅតាមនោះដែរ។
យ៉ាងណាមិញ សម្រាប់ព្រះចន្ទពេញវង់នេះ គឺកើតឡើងនៅពេលដែលព្រះចន្ទបានវិលជុំវិញផែនដីដែលដែលជាគន្លងមួយមានសភាពនៅជិតបន្តិច ឬឆ្ងាយបន្តិចពីភពផែនដី ដូច្នេះនៅពេលដែលគន្លងឈានដល់ដំណាក់កាលមួយនៅជិតផែនដី វានឹងធ្វើឱ្យព្រចន្ទដ៏ធំមួយកើតឡើងផងដែរ។
គួរជម្រាបថា នៅក្នុងឆ្នាំ២០២៣ នេះ នឹងមានព្រឹត្តិការណ៍ Supermoons កើតឡើងចំនួន ២ដង ក្នុងខែសីហានេះ ដែលនៅក្នុងសម្រាប់ថ្ងៃទី២៩ ខែកញ្ញាខាងមុខនេះព្រះចន្ទនឹងរះពេញវង់ជាលើកទី៤ ម្តងទៀតផងដែរ៕
អត្ថបទ៖ ធី ស្រីល័ក្ខ