គេតែងនិយាយថា ការចាប់ឱកាសនៅពេលសម្បូរផ្លែផលគឺជាការធ្វើអាជីវកម្មដ៏សមហេតុផល។ ប៉ុន្តែ ប្រោន (BROWN) បានជ្រើសរើសដំណើរផ្សេងពីគេដោយសម្រេចចិត្តលក់ភេសជ្ជៈផាសិន នៅខែក្តៅដូចជា ខែមេសា និងឧសភា ពេលដែលភ្លៀងតិច ផ្លែផាសិនមានចំនួនកំណត់ និងអ្នកទិញភាគច្រើនអាចនឹងគិតថាគុណភាពអាចនឹងធ្លាក់ថយ។ តែសម្រាប់ ប្រោន (BROWN) នេះគឺជាពេលវេលាដ៏សមស្របក្នុងការផ្តល់បទពិសោធន៍ថ្មីៗជូនអតិថិជន។
ជាក់ស្តែង ផ្លែផាសិនក្នុងខែរដូវក្ដៅមិនត្រឹមតែកម្ររកបានប៉ុណ្ណោះទេ ប៉ុន្តែវាមានលក្ខណៈពិសេសផ្ទាល់ខ្លួន គឺមកជាមួយក្លិនក្រអូបខ្លាំងជាពិសេស និងកម្រិតជាតិផ្អែមខ្ពស់ ជួយបង្កើតរសជាតិឈ្ងុយឆ្ងាញ់លើសពីការរំពឹងទុក។ ដោយយល់ឃើញពីតម្លៃនៃរសជាតិធម្មជាតិបែបនេះ ប្រោន (BROWN) បានយកវាទៅបង្កើតចេញជាភេសជ្ជៈច្នៃថ្មីៗដែលអតិថិជនបរិភោគហើយទទួលបានភាពស្រស់ស្រាយ ស័ក្តិសមនឹងអាកាសធាតុក្ដៅនាពេលនេះ។
លើសពីនេះ ខែមេសា និងឧសភា ជារដូវកាលនៃការរីករាយ ពេលដែលមនុស្សជាតិដើរលំហែ សម្រាកពីការងារ ឬជួបជុំក្នុងបុណ្យចូលឆ្នាំខ្មែរ ហើយក៏មានភ្ញៀវបរទេសធ្វើដំណើរមកជាច្រើនផងដែរ។ ដូចនេះភេសជ្ជៈផាសិនរបស់ ប្រោន (BROWN) មិនត្រឹមតែជាភេសជ្ជៈដែលផ្ដល់ភាពស្រស់ស្រាយទេ ប៉ុន្តែវាក៏ជាការច្នៃថ្មីមួយដែលជួយផ្សព្វផ្សាយសម្បត្តិធម្មជាតិ ជួយដល់កសិករខ្មែរតាមរយៈការលើកកម្ពស់ផលិតផលស្រុកខ្មែរ និងផ្តល់ជម្រើសថ្មីៗដល់អតិថិជនខ្មែរ និងបរទេស។