យីហោល្បី២ របស់សហរដ្ឋអាមេរិក និងអេស្ប៉ាញសម្រុកចូលទីផ្សារស្រុកខ្មែរ ត្រឹមពាក់កណ្តាលឆ្នាំ២០២៣នេះ
ធី ស្រីល័ក្ខJULY 28 2023419 views

គិតត្រឹមរយៈពេល ត្រឹមពាក់កណ្តាលឆ្នាំ២០២៣ នេះមានយីហោល្បីចំនួន២ ដែលមកពីសហរដ្ឋអាមេរិក ក៏ដូចអេស្ប៉ាញបានសម្រេចមកចូលរកស៊ីនៅទីផ្សារស្រុកខ្មែរហើយ ដោយប្រេនទី១គឺ Zara ចំណែកប្រេនទី២ វិញគឺ New Balance ដែលយីហោ២នេះ កំពុងតែមានឈ្មោះល្បីរន្ទឺយ៉ាងខ្លាំងលើពិភពលោក។

ជាក់ស្តែង យីហោលំដាប់ថ្នាក់អន្តរជាតិ Zara របស់ប្រទេសអេស្ប៉ាញ បានសម្រេចមករកស៊ីនៅក្នុងប្រទេសកម្ពុជាជាលើកដំបូងហើយ ដែលយីហោនេះ​បាន​បើក​ដំណើរការ​ដាក់​ផលិតផល​របស់​ខ្លួន​ជា​ផ្លូវការ​ ​នៅ​ ផ្សារ​ទេំនើ​ប​ ​ជីប​ ​ម៉ុង​ ​មេ​ហ្គាម៉ល ​២​៧​១​ ​ជាន់​ផ្ទាល់​។

ចំពោះវត្តមាន ហាង​ ​ZARA​ ​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ដែរ​ គឺមាន​ទំហំ​សរុប​រហូតដល់​ទៅ​ ​៣​៣​០​០​ ​ម៉ែត្រ​កា​រេ​ ​ផ្នែក​ខាងក្នុង​រចនា​ដោយ​ ​ស្ថាបត្យកម្ម​ ​Z​ARA​ (​Z​ar​a​ ​Architectural​ ​Studio​) ​ដែល​ត្រូវ​បាន​តុបតែង​ដេ​គ័រ​ភាគច្រើន​មាន​ពណ៌​ស​ ​ស្អាត​ ​ជាពិសេស​ស៊ីគ្នា​នឹង​ពណ៌​ផ្សេងទៀត​ ​រួម​ជាមួយ​ ​ភាព​ទាក់ទាញ​នៃ​គ្រឿង​សង្ហារិម​ធ្វើពីឈើ​ ​និង​ផ្ទៃ​ពណ៌​ធម្មជាតិ​ ​ដែល​ធ្វើឲ្យ​មាន​ភាព​ស្រឡះ​ប្លែកភ្នែក​ ​និង​មាន​ភាព​ទាក់ទាញ​ ​ធំ​ទូលាយ​ ​ងាយស្រួល​ដល់​អតិថិជន​។

35

លើសពីនេះទៅទៀត សម្រាប់ចំណុចពិសេសមួយរបស់យីហោសម្លៀកបំពាក់ Zara ដែលមានឈ្មោះល្បីរន្ទឺរហូតមកដល់ពេលនេះ ដោយសារនៅពេលអតិថិជនចង់ផ្លាស់ប្តូរទំនិញ ពេលទិញនៅហាងផ្ទាល់ឬតាមអនឡាញអតិថិជនទាំងអស់អាចប្រគល់ទំនិញដែលមិនទាន់បានប្រើ​ប្រាស់​ត្រលប់​មកវិញដើម្បីប្តូររយកប្រាក់ ក្នុង​រង្វង់​​ ៣០ថ្ងៃ​ បន្ទាប់​ពី​បាន​ទិញរួច។

36

ជាមួយគ្នានោះដែរ នាពេលថ្មីៗនេះក៏មានប្រេន១ទៀតដែរ ដោយបានសម្រេចមករកស៊ីនៅស្រុកខ្មែរនោះគឺប្រេន New Balance ដែលក្រុមហ៊ុនផលិតស្បែកជើងកីឡា និងសម្លៀកបំពាក់ដ៏ល្បីឈ្មោះមួយរបស់ពិភពលោក ហើយយីហោដ៏ល្បីឈ្មោះមួយនេះដែរ គឺមានមូលដ្ឋាននៅទីក្រុង Boston រដ្ឋ Massachusetts នៅសហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩០៦ មកម្លេះ និងមានអាយុកាលជាង១០០ឆ្នាំមកហើយ។

38

សម្រាប់ប្រេន New Balance ក៏បានបើកដំណើរការដាក់លក់ផលិតផលរបស់ខ្លួនជាផ្លូវការនៅផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល ២៧១ ​ជាន់​ផ្ទាល់​ដី​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដូចគ្នា។

គូសបញ្ជាក់ថា ចំណុចពិសេសដែលធ្វើឱ្យយីហោ New Balance នេះកាន់តែមានឈ្មោះល្បីរន្ទឺខ្លាំងរហូតអាចឈរជើងលើទីផ្សារជាង ១០០ឆ្នាំនេះ ដោយសារតែប្រេនមួយនេះមានភាពច្នៃប្រឌិតខ្ពស់ព្រមទាំងទទួលបានទំនុកចិត្តខ្លាំងពីអតិថិជននៅក្នុងពិភពកីឡា ហើយជារៀងរាល់ឆ្នាំគឺតែងតែអភិវឌ្ឍន៍ឥតឈប់ឈរ៕

37

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia