ទំនិញធូរថ្លៃ! មកស្គាល់ហាងជប៉ុន ៣ នៅភ្នំពេញដែលមានលក់ទំនិញរាប់.ពា.ន់មុខធូរថ្លៃបំផុត
ធី ស្រីល័ក្ខMARCH 12 2024234 views

បើនិយាយទៅដល់អីវ៉ាន់ប្រើប្រាស់ដែលមានគុណភាព មិនថាជាសម្លៀកបំពាក់ ស្បែកជើង ជាពិសេសសម្ភារប្រើប្រាស់ក្នុងផ្ទះបាយ គ្រប់គ្នាប្រាកដជានឹកឃើញទៅផលិតផលរបស់ជប៉ុន។ ដូច្នេះនៅក្នុងថ្ងៃនេះ ក្រុមការងារចាបក្រហមនឹងលើកយកកន្លែងលក់ទំនិញរបស់ជប៉ុន៣កន្លែង ដែលលក់អីវ៉ាន់រាប់ម៉ឹនមុខធូរថ្លៃបំផុត សុទ្ធតែនាំចូលមកពីជប៉ុន កន្លែង៣នោះរួមមាន ៖

១.ហាងសាគូរ៉ា៖ វាជាហាងលក់សម្ភារថ្មីនិងមួយទឹករបស់ជប៉ុនដ៏សម្បូរបែបរាប់ពាន់មុខ ហើយទំនិញភាគ ច្រើនក៏នាំចេញពីប្រទេសជប៉ុនដូចគ្នា រាប់ចាប់តាំងពីផលិតផលអគ្គិសនី និងរបស់ប្រើប្រាស់នៅក្នុងផ្ទះទូ ទៅ គឺមាននៅក្នុងហាងនេះទាំងអស់ អ្វីដែលកាន់តែពិសេសនោះ ហាងនួយនេះមិនត្រឹមតែលក់ទេ តែក៏អាចទិញផលិតផលមួយទឹកៗចូលវិញផលដែរ ។

15

២.Jingi Japan Newsed​​ & Outlet Center៖ ជាកន្លែងលក់ទំនិញមួយទឹកនាំចូលពីប្រទេសជប៉ុន ដែលមានទំនិញជាង ៥ម៉ឺនមុខកំពុងដាក់លក់ មានទាំងស្បែកជើង កាបូប ខោអាវ គ្រឿងសង្ហារឹម សម្ភារផ្ទះបាយនិងសម្ភារប្រើប្រាស់ជាច្រើនផ្សេងទៀត ចំណែកឯតម្លៃវិញគឺធូរថ្លៃមាន ១ដុល្លារ ៥ដុល្លារ និង ១០ដុល្លារ ទៅតាមប្រភេទផលិតផលនីមួយៗដែលមានបិតនៅលើផលិតផលផ្ទាល់តែម្តង។ សម្រាប់បងប្អូនដែលនិយមនិងចូលចិត្តផលិតផលរបស់ជប៉ុន ចង់បានតម្លៃធូរថ្លៃ ហើយគុណភាពអាចទទួលយកបាន អាចធ្វើការទៅកាន់ហាងផ្ទាល់ដែលមានទីតាំង ឃ្លាំងលេខ1278 ម៉ុងរឹទ្ធី(1928) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ័សែនសុខ រាជធានីភ្នំពេញឬផេកផ្លូវការ ៖ Jingi Japan Newsed&Outlet Center។

14

៣.ហាងជប៉ុន MI-A

ជាហាងលក់សម្ភារប្រើប្រាស់ក្នុងផ្ទះបាយដ៏មានគុណភាព នាំចូលពីប្រទេសជប៉ុន សម្រាប់ហាង MI-A មានលក់សម្ភារប្រើប្រាស់ក្នុងផ្ទះទូទៅជាង ១ម៉ឺនមុខ ក្នុងតម្លៃត្រឹមតែ ២ដុល្លារដែលស្មើនឹង ៨,០០០រៀលខ្មែរ គ្រប់មុខទំនិញទាំងអស់។មកដល់ពេលបច្ចុប្បន្ន MI-A មានសាខាសរុបចំនួន ៦សាខាធំៗ ភ្នំពេញ៥សាខា(២សាខាក្នុងផ្សារអ៊ីអនទាំងអ៊ីអន១និងអ៊ីអន២, សម្រាប់១សាខាទៀតមាននៅក្នុងផ្សារខាលែនដលម៉លនិង២សាខាទៀតនៅផ្លូវ២៧១និងផ្លូវសុធារស)និងសៀមរាប១សាខា។

ដូច្នេះប្រសិនបើបងប្អូនចង់បានសម្ភារប្រើប្រាស់ដែលមានគុណភាព តម្លៃធូរថ្លៃ នាំចូលពីជប៉ុន អាចទៅទីតាំងនីមួយៗរបស់យីហោទាំង២បាន៕

13

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia