បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដ៏លេចធ្លោនៅក្នុងប្រទេសកម្ពុជា ថ្មីៗនេះបានប្រកាសបើកគម្រោងថ្មីដែលមានឈ្មោះថា «ភូមិមរកត» មានទីតាំងស្ថិតនៅតំបន់ផ្លូវ ៦០ ម៉ែត្រ ដែលជាតំបន់មួយដ៏មានសក្ដានុពលនៅក្នុងរាជធានីភ្នំពេញនាបច្ចុប្បន្ន និងពេលអនាគត។ ដូច្នេះតើគម្រោងបុរី ប៉េង ហួត ថ្មីស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញនេះអភិវឌ្ឍន៍លើផ្ទៃដី ប៉ុន្មានហិកតា មានសាងសង់ម៉ូតផ្ទះប៉ុន្មានប្រភេទ និងមានចំណុចពិសេសអ្វីខ្លះ?
បើតាមការបញ្ជាក់ពី លោកស្រី គង់ មរកត អនុប្រធានផែ្នកលក់ មកកាន់ Business Cambodia នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា គម្រោង ភូមិមរកត នេះគឺបានអភិវឌ្ឍន៍លើផ្ទៃដី ៣០ ហិកតា សម្រាប់ជំហ៊ានដំបូង និងបានត្រៀមដីបន្ថែមសម្រាប់ជំហ៊ានបន្ទាប់ដែលអាចអភិវឌ្ឍន៍ដល់ទៅ ២០០ ហិកតាផងដែរ។ នៅក្នុងគម្រោងនេះក្រុមហ៊ុនបានធ្វើការសាងសង់ម៉ូតផ្ទះចំនួន ១១ ប្រភេទរួមមាន៖ King Grand Villa, King Majestic Villa, Queen Villa, Prince Villa, Princess Villa, Jasmina Modern Villa, Twin A Villa, Twin B Villa, Twin Modern Villa, LM link Villa និង Shophouse Majestic។
យ៉ាងណាក្រៅពីការសាងសង់ម៉ូតផ្ទះទំនើបទាំង ១១ ប្រភេទនេះ ក្រុមហ៊ុនក៏មានសាងសង់សួនច្បារប្រវែង ៩០០ ម៉ែត្រនៅក្នុងគម្រោងផងដែរ ដើម្បីបង្កើននូវសោភ័ណ្ឌភាពឲ្យកាន់តែស្រស់ស្អាត និងជាពិសេសគឺអាចឲ្យអ្នករស់នៅក្នុងភូមិមរកតអាចធ្វើការលំហែរកម្សាន្ដ និងហាត់ប្រាណបានជាដើម។
លោកស្រីបានបន្ដថា ដោយសារតែនៅតំបន់ ៦០ ម៉ែត្រជាតំបន់ដែលមានសក្ដានុពលខ្លាំង ដូចនេះផ្ទះក្នុងតំបន់នេះអាចមានតម្លៃខ្ពស់ ប៉ុន្តែក្រុមហ៊ុនបុរី ប៉េង ហួត តែងតែយល់អំពីតម្រូវការរបស់អតិថិជនដែលចង់រស់នៅក្នុងតំបន់ដ៍ល្អនេះ យើងក៏មានបង្កើតម៉ូតថ្មីមួយទៀតគឺ វីឡា LM ដែលមានតម្លៃត្រឹមតែជាង ១០ ម៉ឺន ប៉ុណ្ណោះ ដើម្បីអោយអតិថិជនដែលមានកញ្ចប់ថវិកាជាង១០ ម៉ឺន ក៏អាចក្លាយជាម្ចាស់ផ្ទះក្នុងគម្រោងនេះដែរ។
ដូច្នេះសម្រាប់លោកអ្នកដែលកំពុងចង់បានផ្ទះក្នុងក្ដីស្រមៃ អាចធ្វើរកស្វែងរកនៅក្នុងគម្រោង ភូមិមរកត របស់បុរី ប៉េង ហួត បានដោយខាងក្រុមហ៊ុនក៏បានចាប់ផ្ដើមបើកលក់ជូនអតិថិជនផងដែរ។ ចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ក្រុមការងារបុរី ប៉េង ហួត តាមលេខទូរសព្ទ 016/017 59 6789 ឬមកកាន់ទីតាំងគម្រោងតាមរយៈតំណផែនទីមួយនេះ https://maps.app.goo.gl/M6mgri637d1zFpnk9 ។
King Grand Villa
King Majestic Villa
Queen Villa
Prince Villa
Princess Villa
Jasmina Modern Villa
Twin A&B Villa
Twin Modern Villa
LM Link Villa
Shophouse Majestic