បុរី ប៉េង ហួត វិនិយោគទុន ៣០០ លានដុល្លារសម្រាប់អភិវឌ្ឍន៍គម្រោងថ្មីនៅតំបន់ផ្លូវ ៦០ ម៉ែត្រ
Bunthoeun KoemMAY 18 2025263 views

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមហ៊ុន បុរី ប៉េង ហួត ទើបនឹងបានប្រកាសបើកលក់ជាផ្លូវការនូវគម្រោង ភូមិមរកត ដែលជាគម្រោងលំនៅឋានថ្មី មានទីតាំងស្ថិតនៅក្នុងតំបន់មហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។ ខណៈគម្រោងនេះក្រុមហ៊ុនបានវិនិយោគទុនប្រមាណ ៣០០ លានដុល្លារឯណោះ ដើម្បីធ្វើការអភិវឌ្ឍឡើង។

498608897 122128891022765417 7946244994849363233 N

តាមការបញ្ជាក់ពីលោក លោក គួរ ម៉េងហួរ នាយកផ្នែកអភិវឌ្ឍអាជីវកម្ម បានឲ្យដឹងថា «នេះជាគម្រោងទី៤ ដែលបុរី ប៉េង ហួត បានអភិវឌ្ឍន៍ក្នុងតំបន់ផ្លូវ ៦០ម៉ែត្រ ហើយទីតាំងថ្មីនេះ ត្រូវបានធ្វើការអភិវឌ្ឍឡើងលើផ្ទៃដីសរុបប្រមាណ ១០០ ហិកតា​ ដោយឡែក គម្រោង ភូមិមរកត ចាប់ផ្តើមដំណាក់កាលទី១ ដោយមានទំហំ ៣០ហិកតា និងមានលំនៅឋានជាង ​៥០០ខ្នង ​សរុបជាទឹកប្រាក់វិយោគប្រមាណ ៣០០ លានដុល្លារ»។

499459635 122128903610765417 1969442970325229913 N

បើតាមការឲ្យដឹងពីក្រុមហ៊ុនមកកាន់ Business Cambodia គម្រោងភូមិមរកតនេះគឺមានសាងសង់ប្រភេទផ្ទះសរុប ១១ ប្រភេទឯណោះដោយក្នុងនោះរួមមាន៖ King Grand Villa, King Majestic Villa, Queen Villa, Prince Villa, Princess Villa, Jasmina Modern Villa, Twin A Villa, Twin B Villa, Twin Modern Villa, LM link Villa និង Shophouse Majestic។ ដូច្នេះអតិថិជនអាចធ្វើការជ្រើសរើសប្រភេទផ្ទះដែលខ្លួនស្រឡាញ់បាន។

18

អ្វីដែលពិសេសសម្រាប់គម្រោង ភូមិមរកត នេះ បុរី ប៉េង ហួត បានធ្វើការសហការជាមួយធនាគារដៃគូចំនួន ៥ រួមមាន៖ ធនាគារ J trust Bank, ធនាគារ MayBank, ធនាគារ Bank of China, ធនាគារ Bred Bank និងធនាគារ MB Cambodia ដើម្បីផ្ដល់កម្ចីពិសេស​សម្រាប់អតិថិជនដែលទិញផ្ទះថែមទៀតផង។ ដោយក្នុងនោះមានដូចជា៖ ផ្ដល់អត្រាការប្រាក់កាន់តែទាប, រយៈ​ពេលកម្ចីវែង និងទំហំកម្ចីច្រើនជាងមុនផងដែរ។

ដូច្នេះសម្រាប់លោកអ្នកដែលកំពុងចង់បានផ្ទះក្នុងក្ដីស្រមៃ អាចធ្វើរកស្វែងរកនៅក្នុងគម្រោង ភូមិមរកត របស់បុរី ប៉េង ហួត បាន។ ចំពោះព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់ក្រុមការងារបុរី ប៉េង ហួត តាមលេខទូរសព្ទ 016/017 59 6789 ឬមកកាន់ទីតាំងគម្រោងតាមរយៈតំណផែនទីមួយនេះ https://maps.app.goo.gl/M6mgri637d1zFpnk9 ៕ 

498520093 122128890146765417 1901088131384894183 N

0c079d5f C3fa 486f A3b1 E9626f5a307d

4b33fff7 0dca 41fd 8d5f 7dc3600768ab

4dcad4e4 106e 413c 9f91 61cf4f2a0ecc

580cfec3 521c 4f9f Ae8f Aa1b3670e055

816dac97 A76d 436b 8e7f 37caf6598895

30745c3e A32a 4c8b 9826 Ba3b3d28535e

173f0e1e A058 4b9f B2fc Cb24f2339c3c

A1371243 8816 4691 Ab3a 1bbfee9488de

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia