បុរី Dragon land 598 បានចុះអនុស្សារណៈយោគយល់គ្នាជាដៃគូយុទ្ធសាស្ត្រ ជាមួយធនាគារកម្ពុជាសាធារណៈ
Sopheak PichDECEMBER 2 2022

(ភ្នំពេញ)៖ គម្រោងបុរី Dragon land 598 បានចុះអនុស្សារណៈយោគយល់ជាដៃគូយុទ្ធសាស្ត្រ ជាមួយធធនាគារកម្ពុជា សាធារណៈ ដើម្បីសម្របសម្រួលដល់អតិថិជនក្នុងការទិញផ្ទះប្រកបដោយភាពជោគជ័យ។

ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងក្រោមវត្តមានលោក Jackey Tang CEO គម្រោងបុរី Dragon land 598 និងលោក Ong Ming Teck CEO ធនាគារកម្ពុជាសាធារណៈ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ។

Photo 2022 12 02 17 08 15

Photo 2022 12 02 17 08 18នាឱកាសនោះដែរ លោក Jackey Tang បានឱ្យដឹងថា តាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នាភាពជាដៃគូយុទ្ធសាស្ត្រជាមួយធនាគារកម្ពុជាសាធារណៈ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យឈ្មោះរបស់គម្រោងបុរី Dragon land 598 កាន់តែមានភាពរីកដុះដាលក្នុងទីផ្សារកម្ពុជា ជាពិសេសការផ្តល់នូវទំនុកចិត្តដល់អតិថិជន។

បន្ថែមពីនេះ លោកបានបញ្ជាក់ថា «ការចុះអនុស្សារណៈយោគយល់គ្នានេះ ក៏ជាផ្នែកមួយផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទទួលបានកម្ចីប្រាក់ពីធនាគារកម្ពុជាសាធារណៈ ដែលមកទិញផ្ទះពីគម្រោងបុរី Dragon land 598»។

Photo 2022 12 02 17 08 08លោក លោក Jackey Tang បានបន្តថា គម្រោងបុរី Dragon land 598 មិនមែនត្រឹមតែសហការជាមួយធនាគារនោះទេ គឺគម្រោងរបស់បុរី នៅបន្តចុះកិច្ចសហការនានាជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងមួយចំនួនទៀត ដើម្បីជាផ្នែកមួយរឹងមាំក្នុងការផ្តល់នូវទំនុកចិត្តជូនអតិថិជនរបស់ខ្លួនជាដើម។

លោក Ong Ming Teck CEO ធនាគារកម្ពុជាសាធារណៈ បានមានប្រសាសន៍ថា ការក្លាយជាដៃគូយុទ្ធសាស្រ្តជាមួយបុរី Dragon land 598ដើម្បីសម្របសម្រួលការទិញផ្ទះរបស់អតិថិជនកាន់តែងាយស្រួល។ ជាមួយគ្នានេះ គាត់ក៏មានក្តីសង្ឃឹមផងដែរថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ អាចលើកកំពស់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជាបន្ថែមទៀត។

Photo 2022 12 02 17 07 59

Img 8786

Photo 2022 12 02 17 07 51

Photo 2022 12 02 17 08 12

Photo 2022 12 02 17 08 03

Photo 2022 12 02 17 07 47

Photo 2022 12 02 17 07 43

Photo 2022 12 02 17 07 40គម្រោង Dragon land 598 គឺជាទីតាំងរស់នៅដ៏ប្រណិត និងដំបូងគេបំផុតនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ដែលបែងចែកការរស់នៅរវាងផ្លូវសួនលំហែបែបធម្មជាតិ និងផ្លូវចរាចរណ៍ដែលធ្វើឱ្យការរស់នៅកាន់តែមានផាសុខភាព និងសុវត្ថិភាព។ បុរី Dragon land 598 ជាបុរីដែលត្រូវបានសិក្សាយ៉ាងជាក់លាក់ទៅតាមគុណភពរស់នៅរបស់អភិជនដែលពោរពេញ ទៅដោយភាពស្ញប់ស្ញែង និងសំបូរបែបជាលក្ខណៈឯកជនដ៏ទំនើបបំផុតដូចជា៖ ជណ្តើរយន្តឯកជន អាងហែលទឹកផ្ទាល់ខ្លួនស្តាយបារ បន្ទប់មើលកុន ឬបន្ទប់ Karaoke ចំណតធំទូលាយដែលអាចចតឡានបានរហូតទៅដល់ ៥គ្រឿង និងមានមុខងារសំខាន់ៗជាច្រើនទៀត។

រចនាបទនៃវីឡានីមួយៗ គឺមានមុខងារផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាជិកគ្រួសារ ជាមួយសហគមន៍ និងសមាជិកគ្រួសារជាមួយធម្មជាតិ ដែលមានដើមឈើជាច្រើនផ្តល់ម្លប់ត្រឈៃ វាលស្មៅដ៏ស្រស់ត្រកាល សួនបាញ់ទឹក កន្លែងហាត់ប្រាណ សួនកម្សាន្តកុមារ និងកន្លែងវាយកូនហ្គោលផងដែរ។

នាឱកាសចុងឆ្នាំនេះផងដែរ ដើម្បីអបអរសាទរការចូលមកដល់ឆ្នាំថ្មីខាងមុខ បុរី Dragon land 598 មានការផ្តល់ជូនដល់អតិថិជនយ៉ាងពិសេសបំផុត រាល់ការកក់ប្រភេទផ្ទះណាមួយពីបុរី នឹងទទួលបានការបញ្ចុះតម្លៃរហូតច្រើនជាង ៤០,០០០ដុល្លារឯណ្ណោះ និង ការផ្តល់ជូនបន្ថែមជាច្រើនទៀត។ ជាពិសេសផ្ទះអាជីវកម្មប្រណិតបុរី Dragon land 598 នឹងបញ្ចប់ការសាងសង់ និងប្រគល់ជូននៅខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។

អតិថជន ដែលចាប់អារម្មណ៍ប្រភេទវីឡាថ្មីទាំងនេះ អាចអញ្ជើញមកកាន់ការិយាល័យលក់ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ ជា សុផារ៉ា ៥៩៨ ឬhttps://goo.gl/maps/gKKdMg8CfUGXoZwVA៕ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈលេខ +85510 886 616 +85561 886 616៕

Sopheak Pich

អត្ថបទសរុប៖ 707

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia