អគ្គនាយកបុរី ជា រី បើកសម្ពោធវីឡាផ្ទាល់ខ្លួនក្នុងគម្រោង!
Sopheak PichDECEMBER 14 2022376 views

ភ្នំពេញ: កាលពីរាត្រីថ្ងៃទី១០ ធ្នូ ឆ្នាំ២០២២ លោក ឡាយ បញ្ញារិទ្ធ អគ្គនាយកក្រុមហ៊ុន ជា រី បានប្រារព្ធពិធីសម្ពោធវីឡារបស់ខ្លួនដែលមានទីតាំងនៅក្នុង បុរី ជា រី ផ្ទាល់តែម្តង។ កម្មវិធីប្រព្រឹត្តទៅយ៉ាងអធិកអធមដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស អ្នកជំនួញ និង​តារាល្បីៗជាច្រើនរូប។

Photo 2022 12 14 11 00 29វីឡាទោលដែលបានបើកសម្ពោធនេះ គឺជាប្រភេទវីឡាប្រណីត មានកំពស់ ៣ ជាន់ មាន​ ៦​ បន្ទប់គេង​​​ ៧ បន្ទប់ទឹក មានទីធ្លាធំទូលាយ អាចចតឡានបាន ៥​គ្រឿង មានសួនច្បារ បន្ទប់ការិយាល័យផ្ទាល់ខ្លួន បន្ទប់ហាត់ប្រាណ បន្ទប់ជួបជុំគ្រួសារ​ និងស្កាយបារបែបឯកជននៅជាន់ដំបូលផ្ទះផងដែរ។ បន្ទាប់ពីកម្មវិធីនេះបញ្ចប់ លោកនឹងចូលមករស់នៅក្នុងក្នុងវីឡានេះតែម្តង។

Photo 2022 12 14 11 00 35លោក​ ឡាយ បញ្ញារិទ្ធ អគ្គនាយកក្រុមហ៊ុន​ ជា​ រី បាន​មានប្រសាសន៍ថា​ មូលហេតុដែលខ្ញុំសម្រេចចិត្តចូលមករស់នៅទីនេះ​ គឺព្រោះតែខ្ញុំជឿជាក់ទៅលើគុណភាពសំណង់និងបច្ចេកទេសសាងសង់របស់ក្រុមវិស្វកររបស់ក្រុមហ៊ុនខ្ញុំ។ ម្យ៉ាងវិញទៀត នៅទីនេះមានសុវត្ថិភាព និងជាទីតាំងដ៏មានសក្តានុពលក្នុងពេលបច្ចប្បន្ន។ ខ្ញុំសង្ឃឹមថាអតិថិជននឹងកាន់តែមានភាពកក់ក្តៅក្នុងការរស់នៅព្រោះខ្ញុំជាម្ចាស់បុរីក៏រស់នៅក្នុងនេះដែរ។​

Photo 2022 12 14 11 00 38

Photo 2022 12 14 11 00 47

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជា រី កំពុងសម្រុកអភិវឌ្ឍគម្រោងរបស់ខ្លួនអោយក្លាយទៅជាគម្រោងលំនៅដ្ឋានដែលមានការរស់នៅបែបស៊ីវីល័យ គួរអោយចង់រស់នៅជាងគេនៅក្នុងតំបន់ ដើម្បីចូលរួមលើកមុខមាត់តំបន់ចោមចៅ ខណ្ឌពោធ៍សែនជ័យអោយកាន់អ៊ូអរ និងមានចរន្តសេដ្ឋកិច្ចកាន់តែប្រសើរ។​ បន្ថែមទៅលើគម្រោងទាំង ៦ ក្រុមហ៊ុន ជា​ រី នឹងចាប់ផ្តើមបុកគ្រឹះអាគារពាណិជ្ជកម្មផ្ទាល់ខ្លួន និងបើកលក់គម្រោង ទី ៧ នៅឆ្នាំ​ ២០២៣ ខាងមុខនេះ។

Photo 2022 12 14 11 00 44

Photo 2022 12 14 11 00 41បុរី ជា រី មានពាក្យស្លោករបស់ខ្លួនគឺ​ “គុណភាព សុវត្ថិភាព និងសុភមង្គល”។

ទីតាំង៖ បុរី ជា រី - ចម្ងាយ ៥០០ ម៉ែត្រពីស្ពានអាកាសចោមចៅ លើផ្លូវជាតិលេខ ៣ នៅខាងស្តាំដៃ ទល់មុខសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ, សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

Sopheak Pich

អត្ថបទសរុប៖ 707

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia