អបអរសាទរ! ក្រុមហ៊ុន អឺបេនលែន ប្រកាសបើកការដ្ឋានសាងសង់បុរីចន្ទគីរី គម្រោងទី២ ជាផ្លូវការ
Bunthoeun KoemNOVEMBER 13 2023

ក្រុមហ៊ុន អឺបេនលែន បានប្រារព្ធពិធីសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការរបស់ បុរីចន្ទគីរី គម្រោងទី2 កាលពីថ្ងៃ ព្រហស្បតិ៍ ទី 09 ខែ វិច្ឆិកា ឆ្នាំ2023 កន្លងមកនេះ។ ពិធីសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការនេះ គឺជាកិច្ចអបអបរពីការចាប់ផ្តើមនៃចក្ខុវិស័យ​ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន អឺបេនលែន ក្នុងការអភិវឌ្ឃគម្រោងបុរីលំនៅឋានថ្មីមួយទៀតរបស់ខ្លួន ដើម្បីផ្តល់ជូននូវការរស់នៅប្រសើរជាងមុនដល់អតិថិជននៅជាប់នឹងមាត់ស្ទឹងព្រែកត្នោត។  

ក្នុងឱកាសដ៏ពិសេសនេះ មានការអញ្ជើញចូលរួមពីលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន និងលោក កាំង​ ឡេង អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ISI GROUP​ ព្រមទាំំងសំណាក់គណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន អឺបេនលែន ជាច្រើនរូបផងដែរ។

 

289

លោក កាំង​ ឡេង អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ISI GROUP​​ និង​លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន ព្រមទាំំងក្រុមគ្រួសារ

បុរីចន្ទគីរី គម្រោងទី2 គឺជាគម្រោងបុរីលំនៅឋានជាប់មាត់ទឹកសាងសង់ឡើងនៅលើផ្ទៃដីទំហំសរុបប្រមាណ 7.5 ហិកតា ដែលត្រូវបានរចនាយ៉ាងសម្រិតសម្រាំងបំផុត ដើម្បីបង្កើនគុណភាពជីវិត និងការរស់នៅក្នុងសហគមន៍មួយប្រកបដោយផាសុកភាព។ គម្រោងថ្មីនេះ ជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់លោកអ្នកដែលចង់រស់នៅក្នុងទីក្រុងតាមបែបសហគមន៍ជិតស្និទ្ធិ និងការរចនាប្លង់មេហ៊ុមព័ទ្ធដោយធម្មជាតិបៃតង។

គម្រោងថ្មីនេះ មានទីតាំងនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ ចម្ងាយត្រឹមតែ 500 ម៉ែត្រប៉ុណ្ណោះពីផ្លូវជាតិលេខ 2 និងស្ថិតនៅតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត ដែលជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការរស់នៅប្រកបដោយគុណភាពនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ។

 

291

ផ្ទះបាយដ៏ទាន់សម័យ និងកន្លែងទទួលទានអាហារប្រកបដោយផាសុកភាពក្នុងផ្ទះគម្រូវីឡា ខ្លឹម របស់បុរីចន្ទគីរី គម្រោងទី2

 

បុរីចន្ទគីរី គម្រោងទី 2 ផ្តល់ជូននូវជម្រើសវីឡាចំនួន 4 ប្រភេទគឺ វីឡាកូនកាត់ល្អ V2 វីឡាភ្លោះ V2 ព្រមទាំំងប្រភេទវីឡាទោលដូចជា វីឡាខ្លឹមភ្លោះ V2 ​ ​ និងវីឡាឧត្តម V2 ។ ជាងនេះទៅទៀត សម្រាប់បុរីចន្ទគីរីគម្រោងទី 2 ក៏មានការបង្កើតរចនបថថ្មីពិសេសជាមួយផ្ទះបាយមានលក្ខណៈបើកចំហ ផ្តល់ភាពងាយស្រួលដល់ការចំណាយពេលវេលាមានតម្លៃជាមួយមិត្ត និងក្រុមគ្រួសារ និងជម្រុញឱ្យមានការរស់នៅប្រសើរជាងមុន។

 

294

ការផ្តល់ជូនពិសេសរបស់បុរីចន្ទគីរី គម្រោងទី​​ 2

 

បុរីចន្ទគីរី ចាប់បើកលក់គម្រោងទី 2 របស់ខ្លួនជាផ្លូវការហើយជាមួយនឹងការផ្តល់ជូនតម្លៃពិសេសជារៀងរាល់ខែ និងការបង់ប្រាក់ទាបបំផុតត្រឹមតែ $856/ខែ ឡើងទៅ។ ក្រុមហ៊ុន អឺបេនលែន បានសហការជាមួយធនាគារដៃគូចំនួន 5 ផ្សេងទៀតរួចមកហើយរួមមាន៖ ធនាគារចិន ( BANK OF CHINA)​ ធនាគារប្រេដ (BRED BANK)​ ធនាគារស៊ីអាយអិមប៊ី (CIMB)  ធនាគារជេត្រាស់ រ៉ូយ៉ាល់ (J Trust Royal)​ និងធនាគារស្ថាបនា ( Sathapana Bank) ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើប្រាក់កម្ចីទិញផ្ទះបុរីចន្ទគីរី ដោយទទួលបានអត្រាការប្រាក់ទាបចាប់ពី 4,69 % និងទំហំប្រាក់កម្ចីរហូតដល់ 100% ក្នុងរយៈពេល 25 ឆ្នាំផងដែរ។ ជាពិសេស​ ការចាប់ដៃគូជាមួយ​ក្រុមហ៊ុនបរធនបាលកិច្ច ហ្វីលីព ត្រាស់ធី (ខេមបូឌា) ឯ.ក​ ​ (Phillip Trustee) ដើម្បីផ្តល់ជូននូវភាពងាយស្រួលដល់អតិថិជនបរទេសទាំងអស់ផងដែរ។

 

នៅបុរីចន្ទគីរី គេហដ្ឋានបានរចនាឡើងជាមួយគោលគំនិត «ល្អគន់ មិនមែនល្អឆើត»​ ដែលគយគន់កាន់តែយូរកាន់តែស្អាត និង គោលគំនិត«ខ្លឹម» ដែលប្រកាន់ខ្ជាប់នូវ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់នៃគ្រប់សំណង់ផ្ទះនីមួយៗ។​ ជាពិសេសជាមួយនឹងការរចនា ដែលមានពន្លឺធម្មជាតិគ្រប់គ្រាន់ និងចរន្តខ្យល់ចេញចូលប្រកបដោយផាសុកភាព។

 

សូមជម្រាបថា ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យក្នុងស្រុកមួយបានបង្កើតឡើងនៅឆ្នាំ 2013 ដោយស្ថាបត្យករ លោក កាំង ហុក ដែលមានគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្ដដោយការប្ដេជ្ញាលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ លោកជឿជាក់ថា ការផ្ដោតលើតម្រូវការរបស់មនុស្សជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតដើម្បីជួយលើកកម្ពស់ គុណភាពនៃការរស់នៅ និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព។

 

ក្រុមហ៊ុន អឺបេនលែន ជាសមាជិកនៃសហព័ន្ធក្រុមហ៊ុនក្នងស្រុកខ្នាតធំ ISI GROUP ដែលត្រូវបានទទួលស្គាល់តាមរយៈ ការបង្កើតគម្រោងប្រណីតៗពោរពេញ ដោយភាពច្នៃប្រឌិត ដោយប្រើប្រាស់ការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង និងឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ ឈ្នះជ័យលាភីមួយចំនួនរួមមាន អាគារ Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម) Embassy Residences and Embassy Central (ខុនដូបែបប្រណិត) និងសណ្ឋាគាររចនាបែបសិល្បៈប្រណិតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort និងគម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់វេង ស្រេង គឺ ISI ផាក ដែលជាទីតាំងសហគមន៏ធំថ្មី រួមមានអគារការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិ រួមទាំងផ្សារទំនើប ខេ ម៉ល K Mall និងអគារ អាយ អេស អាយ ISI Tower។ បុរីចន្ទគីរី គឺជាគម្រោងបុរីលំនៅឋានថ្មីដែលជាជោគជ័យដ៏ធំមួយទៀតរបស់ក្រុមហ៊ុនអឺបេនលែន ហើយក៏ជាការរួមចំណែកដល់ការលើកស្ទួយគុណភាពបុរីនៅក្នុងប្រទេសកម្ពុជា។

 

សូមអញ្ជើញមកទស្សនាផ្ទះគម្រូឥឡូវនេះ ឬទំនាក់ទំនងមកកាន់លេខ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅលេខទូរស័ព្ទ៖ 061 888 580/ 015 588 580 ដើម្បីទទួលបានព័ត៌មានបន្ថែមទាក់ទងនឹងបុរីចន្ទគីរីគម្រោងទី2 ជាពិសេសទទួលបាននូវការផ្តល់ជូនពិសេសៗផងដែរ៕

 

290

292

293

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia