សម្រាប់ប្រិយមិត្តដែលមានបំណងចង់ទិញរថយន្តដែលសន្សំសំចៃប្រេងច្រើន ឬបងប្អូនដែលតែងតែស្រលាញ់រថយន្តទំនើបៗ មានប្រព័ន្ធសុវត្ថភាពខ្ពស់ ត្រូវម៉ាច់តែម្តង ខណៈពេលនេះអេដមីនសូមណែនាំរថយន្តដែលមានតម្លៃចាប់ពីខ្ទង់ ៣០ម៉ឺនដុល្លារជាង ទៅ៤០ម៉ឺនដុល្លារនៅខ្មែរមួយម៉ូឌែលរបស់ BMW ដែលមានឈ្មោះថា SUV BMW XM ដោយឡានមួយម៉ូដនេះ បើកបរ១០០គីឡូម៉ែត្រស៊ីប្រេងមិនដល់២លីត្រទេ។
យោងតាមការចុះផ្សាយរបស់គេហទំព័ Car And Driver កាលពីពេលកន្លងមកនេះបានឱ្យដឹងថារថយន្ត SUV BMW XM ជាប្រភេទរថយន្ត plug-in-hybrid ស៊ីប្រេងតិច ដោយបើកបរចម្ងាយ១០០គីឡូម៉ែត្រស៊ីតែ ១.៥លីត្រ ទៅ ១.៦លីត្រ ពោលតិចជាង២លីត្រ។ ទទ្ទឹមនឹងនេះដែរបើនិយាយពីការជាន់ល្បឿនវិញ XM ផ្តល់ល្បឿនពីសូន្យទៅ១០០គីឡូម៉ែត្រ ដោយចាយពេលត្រឹមតែ ៤.៣វិនាទីតែប៉ុណ្តោះ។
ជាមួយគ្នានេះដែរអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ BMW XM ប្រើអគ្គីសុទ្ធអាចបើកបានរយៈចម្ងាយរហូតដល់ទៅ ៨៨គីឡូម៉ែត្រ ហើយសាកថ្មមួយពេញប្រើពេលត្រឹមតែ៣ម៉ោងប៉ុណ្ណោះ ជាមួយកម្លាំងរហូតដល់ទៅ ៧៣៨សេះ។ ចំពោះសុវត្ថិភាព និងមុខងារជំនួយអ្នកបើកបរវិញ SUV BMW XM មានលក្ខណៈពិសេសសុវត្ថិភាពសំខាន់ៗរួមមាន៖
- ហ្វ្រាំងសង្គ្រោះបន្ទាន់ស្វ័យប្រវត្តិស្តង់ដារជាមួយនឹងការរកឃើញអ្នកថ្មើរជើង
- ការព្រមានអំពីការចេញដំណើរតាមគន្លងស្តង់ដារជាមួយនឹងជំនួយរក្សាគន្លងផ្លូវ
- ការគ្រប់គ្រងពេលបើកបរដែលអាចសម្របខ្លួនបានជាមួយនឹងមុខងារដាក់កណ្តាលផ្លូវ