ក្តៅៗ! ទីក្រុងបាងកក ប្រទេសថៃ កំពុងជួបគ្រោះរញ្ជួយដី កម្រិត ៧.៣ រ៉ិចទ័រ នៅថ្ងៃនេះ
Ping Chou EngMARCH 28 20252.7 K views

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Washington Post បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័រ បានអង្រួនរដ្ឋធានីបាងកកប្រទេសថៃ នៅថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥នេះបណ្តាលឱ្យប៉ះពាល់អគារមួយចំនួន។

 

បច្ចុប្បន្នសារព័ត៌មានក្នុងស្រុករបស់ប្រទេសថៃនៅមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗណាមួយអំពី ការ​ខូច​ខាត​ឬ​អ្នក​រង​របួស​នោះ​ទេ។

 

ការរញ្ជួយដីនៅប្រទេសថៃនេះក៏មានការបញ្ជាក់ថា មានកម្រិតរាក់ ១០ គីឡូម៉ែត្រ ប៉ះពាល់ដល់ប្រទេសមីយ៉ាន់ម៉ា ដែលនៅជិតខាង។  នេះបើយោងតាមរបាយការណ៍បណ្តោះអាសន្ន។

 

សូមជម្រាបថាតំបន់​បាងកកគឺជាទី ​កន្លែង​រស់នៅ​របស់​ប្រជាជន​ជាង ១៧​លាន​នាក់ ដែល​ភាគច្រើន​រស់នៅ​ក្នុង​អគារខុនដូខ្ពស់ៗ​៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia