ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានក្លាយជាដៃគូយ៉ាងសំខាន់ជាមួយនឹងអាជីវកម្មគ្រប់ខ្នាតទាំងអស់នៅក្នុងប្រទេសកម្ពុជា ហើយមនុស្សធម្មតាទូទៅក៏អាចខ្ចីលុយធនាគារសម្រាប់ដោះស្រាយបញ្ហាបន្ទាន់បានដែរ។ ខាងក្រោមនេះជាធនាគារចំនួន ៣ ដែលអាចផ្ដល់កម្ចីបន្ទាន់ ជូនលោកអ្នកដោយមិនទាមទារទ្រព្យបញ្ចាំ អមជាមួយការប្រាក់ទាប រួមទាំងលក្ខខណ្ឌងាយស្រួល ខ្ចីឆាប់បាន៖
១/. ធនាគារ ស្ថាបនា
- ទំហំកម្ចី៖ ២០ដង នៃប្រាក់បៀវត្ស ឬដល់ ៣០,០០០ ដុល្លារអាមេរិក
- អត្រាការប្រាក់៖ ១,២% ក្នុងមួយខែ ឬ ១៤.៤០% ក្នុងមួយឆ្នាំ
- រយៈពេលកំណត់៖ ៣៦ខែ
- លក្ខខណ្ឌ៖ អាយុចន្លោះពី ១៨ ឡើងទៅ។ មានសញ្ជាតិខ្មែរ និងមានទីលំនៅច្បាស់លាស់។ ជាអ្នករកស៊ី ឬមានការងារច្បាស់លាស់។
- លេខទំនាក់ទំនង៖ ០៨១ ៩៩៩ ០១០
២/. ធនាគារប្រៃសណីយ៍កម្ពុជា (CP Bank)
- ទំហំកម្ចី៖ ចាប់ពី ១០០ដុល្លារ ដល់ ៣០,០០០ ដុល្លារអាមេរិក
- អត្រាការប្រាក់៖ សមរម្យ
- រយៈពេលកំណត់៖ ២៤ខែ
- លក្ខខណ្ឌ៖ អាយុចន្លោះពី ១៨ ឡើងទៅ។ មានសញ្ជាតិខ្មែរ និងមានទីលំនៅច្បាស់លាស់។ ជាអ្នករកស៊ី ឬមានការងារច្បាស់លាស់។
- លេខទំនាក់ទំនង៖ ០៧០ ២០០ ០០២
៣/.ធនាគារ ឯកទេស អ៊ីអន
- ទំហំកម្ចី៖ ចាប់ពី ១០០ដុល្លារ ដល់ ១៥,០០០ ដុល្លារអាមេរិក
- អត្រាការប្រាក់៖ សមរម្យ
- រយៈពេលកំណត់៖ ៦០ខែ
- លក្ខខណ្ឌ៖ អាយុចន្លោះពី ១៨ ទៅ ៦៥ឆ្នាំ និងមានចំណូលប្រចាំខែចាប់ពី ១០០ ដុល្លារអាមេរិកឡើងទៅ។ មានសញ្ជាតិខ្មែរ និងមានទីលំនៅច្បាស់លាស់។ ជាអ្នករកស៊ី ឬមានការងារច្បាស់លាស់។
- លេខទំនាក់ទំនង៖ ០៧៨ ៩៨៨ ៥៥៥
សូមជម្រាបផងដែរថា បំណុលប្រៀបដូចជាអាវុធមុខ២ វាអាចផ្ដល់ទាំងផលល្អ និងផលអវិជ្ជមាន ដោយអាស្រ័យលើរបៀបដែលអ្នកប្រើប្រាស់និងគ្រប់គ្រងវា។ ហេតុនេះហើយមុនបង្កើតបំណុល សូមរៀបផែនការឱ្យបានច្បាស់លាស់ និងសូមប្រាកដជាមុនសិនថា អ្នកមិនបានបង្កើនបំណុលអាក្រក់ និងមិនបង្កើតបន្ទុកឱ្យខ្លួនឯង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook