“AEON MALLs Black Friday 2023 ការលក់បញ្ចុះតម្លៃរហូតដល់ ៧០% ពីហាងល្បីៗជាង ៣៥០ រួមជាមួយនឹង ២០ ដុល្លារ Clearance Sale និងការចែកកាដូហ្វ្រី”
Ping Chou EngNOVEMBER 15 2023

Wow Wow Black Friday ឆ្នាំនេះ កាន់តែពិសេស!!! ហាងល្បីៗជាង ៣៥០ហាងនៅផ្សារទំនើប អ៊ីអន ម៉ល ទាំងបីសាខា នឹងមានការបញ្ចុះតម្លៃរហូតដល់ ៧០% ដែលមានរយៈពេលចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ ១៩​ ខែវិច្ឆិកា ២០២៣ នេះ។

 

មិនតែប៉ុណ្ណោះ ផ្សារទំនើប អ៊ីអន ម៉ល ទាំងបីសាខា នឹងមានការផ្ដល់ជូនប្រអប់អាហារជាមួយនឹងកាបូបបរិស្ថានជាកាដូសម្រាប់អតិថិជនក្នុងបំណងលើកទឹកចិត្តអោយអតិថិជនចូលរួមថែរក្សាបរិស្ថានដោយកាត់បន្ថយនូវការប្រើប្រាស់ផ្លាស្ទិកទាំងអស់គ្នា។​ ការផ្ដល់ជូននេះ មានទីតាំង​នៅផ្សារទំនើប អ៊ីអន ម៉ល​ ភ្នំពេញ ច្រកមាត់ទន្លេ6B (ជិត Brown Coffee)​, ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ច្រក5B (Central Court) និងផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ច្រក4B (Icon Plaza) ចាប់ពីម៉ោង ៩:០០ព្រឹក រហូតដល់អស់ពីស្ដុក។​ អ្នកមកមុនបានមុន ព្រោះការផ្ដល់ជូនមានចំនួនកំណត់។

 

លើសពីនេះទៅទៀត ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ និងផ្សារទំនើប អ៊ីអន ម៉ល មានជ័យ នឹងមានកម្មវិធី ២០ដុល្លារ Clearance Sale នៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ខាងមាត់ទន្លេអគារពង្រីកថ្មីជាន់ផ្ទាល់ដី និង នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ Prime Plaza​​​ ផងដែរ។  

 

ក្នុងកម្មវិធីនេះ មានការបញ្ចុះតម្លៃសល់ត្រឹមតែ ២០ដុល្លារ លើគ្រប់ទំនិញពីហាងល្បីៗមួយចំនួនដូចជា Timberland, Love Bonito, Puma, Routine, The Body Shop និងបណ្ដាហាងជាច្រើនទៀត។ ដើម្បីធ្វើអោយអតិថិជនកាន់តែរីករាយ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ និង ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ នឹងនាំមកនូវកម្មវិធីសប្បាយៗសម្រាប់កំដរអតិថិជនក្នុងការដើរស៊បភីង និងដើរលេងកម្សាន្តមានដូចជា ការលេងហ្គេមឈ្នះរង្វាន់ដោយសេរី ​ការបត់ប៉េងប៉ោងអោយទៅជារូបផ្សេងៗ ការចែកស្ករសំឡី និងការសម្ដែងចម្រៀងពីសិល្បៈករល្បីៗថែមទៀតផង។ រួសរាន់ឡើងកុំអោយឱកាសនេះកន្លងផុតទៅអោយសោះ!

 

មកមកស៊បភីង​ ប្រេនប្រេនបញ្ចុះតម្លៃទាំងអស់គ្នាណា!!!

1. Black Friday Artwork

 

Photo 2023 11 15 08 09 14

Photo 2023 11 15 08 09 14 (2)

 

Photo 2023 11 15 08 09 14 (3)

Photo 2023 11 15 08 09 15

Photo 2023 11 15 08 09 15 (2)

 

Photo 2023 11 15 08 09 16

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia