ការចុះបញ្ជីអត្រានុកូលដ្ឋានធ្វើតែរយៈពេល ០៣ ថ្ងៃប៉ុណ្ណោះ បើយឺតយ៉ាវអាចទាក់ទងទៅលេខ១ខ្សែនេះ
Sambat SokhlangOCTOBER 20 20231.5 K views

សំបុត្រអត្រានុកូលដ្ឋានកំណើត រួមមាន សំបុត្រកំណើត និងសំបុត្របញ្ជាក់ ដែលជាទូទៅសំបុត្រនេះត្រូវធ្វើនៅ សាលាឃុំ សង្កាត់នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់ឪពុកម្តាយ ហើយរយៈពេលនៃការចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទ ការចេញសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋាន មានរយៈពេល ០៣ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ ។ ក្នុងករណីមានការយឺតយ៉ាវ ឧត្តមសេនីយ៍ឯកឱ្យធ្វើការទាក់ទងទៅកាន់លេខ ១២៧១ រៀងរាល់ម៉ោងធ្វើការ ។ នេះបើតាមការឱ្យដឹងរបស់ ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។

 

391760187 720083433489590 1173787070417811199 N

 

គួរបញ្ជាក់ផងដែរថា ចំពោះឯកសារសម្រាប់ស្នើសុំចុះបញ្ជីអត្រានុកូលដ្ឋានកំណើតរួមមាន ៖

ក.ចុះបញ្ជីអត្រានុកូលដ្ឋានកំណើត (ក្នុងអំឡុងពេល ៣០ថ្ងៃ)

 

  -លិខិតទទួលស្គាល់កំណើតចេញដោយមូលដ្ឋានសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច

  -សេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានកំណើតរបស់ឪពុកម្តាយ

  -សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍របស់ឪពុកម្តាយ (ប្រសិនបើមាន)

  -សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរររបស់ឪពុកម្តាយ

 

ខ.ចុះបញ្ជីអត្រានុកូលដ្ឋានបញ្ជាក់កំណើត (ហួសរយៈពេល៣០ថ្ងៃ)

 

  -លិខិតទទួលស្គាល់កំណើតចេញដោយមូលដ្ឋានសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច

  -សេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានកំណើតរបស់ឪពុកម្តាយ

  -សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍របស់ឪពុកម្តាយ (ប្រសិនបើមាន)

  -សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរររបស់ឪពុកម្តាយ

  -សាក្សី ចំនួន០២រូបជានីតិជន ដែលមានលំនៅដ្ឋានពិតប្រាកដ៕

 

338006426 2287972824717285 5725683260867632029 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia