កំពូលតារា Tik Tok លោក Khaby Lame ត្រូវបានក្រុមហ៊ុន Crypto currency ឈានមុខគេមួយរបស់ចិនបានចាប់ដៃគូសហការគ្នាដើម្បីផ្សព្វផ្សាយនៅលើ Web3 ថ្មីនិងរូបតំណាងតារាបាល់ទាត់ជើងខ្លាំងមួយរូបកាលពីថ្ងៃ១១ ខែកក្កដាកន្លងទៅថ្មីៗនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Forbes។
ក្រុមហ៊ុនcrypto currency ឈានមុខគេគឺ Binance បានចាប់ដៃគូជាមួយតារា TikTok ដែលជាអតីតកម្មកររោងចក្រដែលត្រូវគេបញ្ឈប់ពីការងារក្នុងកំឡុងពេលកូវីដ១៩ លោក Khaby Lame ដែលបច្ចុប្បន្នមានអ្នកតាមដានចំនួន ១៤៦.៥ លាននាក់នៅលើបណ្តោញសង្គមរបស់ខ្លួនមានឱកាសធំថតដើម្បីផ្សព្វផ្សាយនៅលើ Web3ជាមួយនឹងកីឡាករបាល់ទាត់ Cristiano Ronaldo ជាពិសេសដើម្បី "ផ្លាស់ប្តូរហ្គេម" នៃ NFTs ។ ក្រុមហ៊ុនគ្រីបតូ Binance បានប្រកាសពីភាពជាដៃគូរយៈពេលច្រើនឆ្នាំផ្តាច់មុខជាមួយនិងកីឡាករព័រទុយហ្គាល់និងកំពូលតារា Tik Tokរូបនេះក្នុងការចាប់ផ្តើមប្រមូល NFT មួយក្នុងចំណោមប្រភេទដែលអ្នកប្រើប្រាស់ Binance នឹងអាចទិញបាន។
បន្ថែមពីនោះកីឡាករបាល់ទាត់លោក Ronaldo បាននិយាយថា "ទំនាក់ទំនងរបស់ខ្ញុំជាមួយអ្នកគាំទ្រគឺមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំ ដូច្នេះគំនិតនៃការនាំយកបទពិសោធន៍ដែលមិនធ្លាប់មានពីមុនមក និងការចូលប្រើប្រាស់តាមរយៈវេទិកា NFT នេះគឺជាអ្វីដែលខ្ញុំចង់ក្លាយជាផ្នែកមួយនៃវា ខ្ញុំដឹងថាអ្នកគាំទ្រនឹងរីករាយនឹងការប្រមូលផ្ដុំនេះ ច្រើនដូចខ្ញុំដែរ"។
គូសបញ្ជាក់ផងដែរថាតារា Tik Tok លោក khaby lame ទើបតែត្រូវបានដណ្តើមតំណែងរបស់តារាស្រី Charli D'Amelio ក្លាយជាបុគ្គលដែលមានអ្នក Follow ច្រើនជាងគេនៅលើបណ្តាញសង្គម TikTok។ ដោយឡែកសម្រាប់កុងត្រានៃការសហការការងារជាមួយក្រុមហ៊ុនយក្សចិនមួយនេះមិនទាន់មានការធ្វើបច្ចុប្បន្នភាពនៅឡើយទេទៅលើតម្លៃខ្លួននិងរយៈពេលនៃកុងត្រានោះទេជាមួយក្រុមហ៊ុន Binance របស់ចិននេះ៕
អត្ថបទដោយ៖ ពីង ជូអេង ( កូនត្រចៀកកាំ )