ជាធម្មតា មហាសេដ្ឋី ឬបុគ្គលជោគជ័យចូលចិត្តចំណាយពេលក្នុងការនៅម្នាក់ឯងច្រើនជាងមនុស្សធម្មតា។ មិនតែប៉ុណ្ណោះ រាល់ពេលដែលនៅម្នាក់ឯង ពួកគេបានកាតផ្តាត់នូវរាល់ការទំនាក់ទំនងផ្សេងៗទាំងការទំនាក់ទំនងតាមរយៈគ្រឿងអេឡិចត្រូនិច និងការទំនាក់ទំនងដោយផ្ទាល់។ សកម្មភាពបែបនេះបានបង្កើតឲ្យមានការងើយឆ្ងល់ចំពោះមនុស្សទូទៅ ថាហេតុអ្វីបានជាពួកគេចូលចិត្តចំណាយពេលនៅម្នាក់ឯងដូច្នេះ។
យ៉ាងណាមិញ មហាសេដ្ឋី ឬបុគ្គលជោគជ័យរមែងតែងមានលក្ខណ ឬសកម្មភាពមួយចំនួនខុសប្លែកពីមនុស្សធម្មតា។ នៅក្នុងសកម្មភាពទាំងនោះគេសង្កេតឃើញថា ពួកគេចូលចិត្តចំណាយពេលវេលាច្រើនក្នុងការនៅម្នាក់ឯង ហើយវាក៏ជាចំណុចពិសេសមួយដែលធ្វើឲ្យពួកគេទទួលបានភាពជោគជ័យ និងភាពមានបានផងដែរ។
តាមពិតទៅ មូលហេតុដែលបុគ្គលជោគជ័យ ឬមហាសេដ្ឋីចូលចិត្តចំណាយពេលនៅម្នាក់ឯងច្រើន ព្រោះពួកគេត្រូវផ្តោតក្នុងការស្វែងរកដំណោះស្រាយចំពោះនូវរាល់បញ្ហាដែលកំពុងប្រឈម និងរៀបចំផែនការសម្រាប់គោលដៅបន្ទាប់។
ការនៅម្នាក់ឯងអាចធ្វើឲ្យពួកគេផ្តោតអារម្មណ៍បានល្អក្នុងការគិតប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ម្យ៉ាងវិញទៀត ពួកគេមានឱកាសគ្រប់គ្រាន់ក្នុងការចំណាយពេល និងអភិវឌ្ឍខ្លួនឯងឲ្យកាន់តែមានភាពឆ្លាតវៃ និងភាពល្អប្រសើរជាងមុន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦