Big Tech កាត់បុគ្គលិ.កជិតកន្លះលា.ននាក់ ខណៈការងា.រទាំង៥នេះ អាចនឹងជំនួសដោយ AI
Kan DaraJULY 25 2024737 views

Big Tech ឬ Tech Giants ដែលជាក្រុមហ៊ុន IT ដ៏ធំបំផុតក្នុងពិភពលោក បានកាត់បន្ថយបុគ្គលិកជិតកន្លះលាននាក់ ដោយសារតែការចូលមកដល់នូវវត្តមានរបស់ AI (បញ្ញាសិប្បនិម្មិត)។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Daily Signal ចុះនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

 

ខាងក្រោមនេះគឺជាតួនាទីទាំង៥ ដែលប្រឈមហានិភ័យខ្ពស់បំផុត AI ដណ្ដើមការងារបើមិនខំអភិវឌ្ឍន៍ខ្លួន៖

 

១/. គណនេយ្យករ៖ ការងាររបស់គណនេយ្យករត្រូវបានចងក្រងដោយច្បាប់ច្បាស់លាស់ និងអាចយល់បាន ដូច្នេះវាពុំមានភាពលំបាកទេក្នុងការបញ្ចូលទិន្នន័យទាំងនេះចូលក្នុងខួរក្បាល AI។ ជាក់ស្តែង ក្រុមហ៊ុនគណនេយ្យរួមទាំង Sage កំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិតរួចហើយ ដើម្បីធ្វើស្វ័យប្រវត្តិកម្មដំណើរការរបស់ពួកគេ ហើយនៅពេលដែលក្បួនដោះស្រាយកាន់តែមានស្ថេរភាព និងគួរឱ្យទុកចិត្ត កិច្ចការដែលត្រូវការមនុស្សនឹងថយចុះ ហើយគ្រាន់តែត្រូវការអ្នកត្រួតពិនិត្យបន្ថែមពីលើការងាររបស់ AI ប៉ុណ្ណោះ។

 

២/. អ្នករចនាក្រាហ្វិក ម៉ូដែល AI បានបង្ហាញរួចជាស្រេចនូវឧបករណ៍សម្រាប់បង្កើតរូបភាពក្នុងរចនាប័ទ្មដ៏ធំទូលាយមួយ។ ការរចនាក្រាហ្វិច ដែលជាគោលការណ៍ជាក់លាក់នៃពណ៌ សមាសភាព និងការស្រមៃក្នុងកម្រិតទាប នឹងត្រូវដាក់បញ្ចូលក្នុង AI។ វាអាចបង្ហាញ ប្លង់សក្តានុពលរាប់សិបសម្រាប់ទស្សនាវដ្តី ផ្ទាំងប៉ាណូ ឬសម្ភារៈផ្សេងៗ។ ក្នុងនោះ ការស្រមើលស្រមៃអាចនឹងបាត់បង់ខ្លះ ប៉ុន្តែអតិថិជនភាគច្រើនមិនចង់បានការស្រមើលស្រមៃពីដំបូងឡើយ។

 

/. អ្នកផលិតមាតិកា៖ AI ជួយជំរុញដល់ការបង្កើតនូវមាតិកានានាសម្រាប់អាជីវកម្មកាន់តែសម្បូរបែប មិនថាជាអត្ថបទ វីដេអូនានា ដែលចាំបាច់សម្រាប់ការផ្សព្វផ្សាយអាជីវកម្ម។ នៅពេលដែលកម្មវិធីទាំងនេះមានភាពប្រសើរឡើង ការសម្រេចចិត្តដោយធម្មជាតិតាមរយៈមនុស្សនឹងថយចុះ ហើយ AI នឹងកាន់តែមានភាពសុក្រិត។

 

៤/. អ្នកផ្តល់សេវាអតិថិជន៖ នៅពេលដែលកម្មវិធីប្តូរអត្ថបទទៅការនិយាយកាន់តែជឿនលឿន គេរំពឹងថាបញ្ញាសិប្បនិម្មិតនឹងស្ថិតនៅចុងម្ខាងទៀតនៃខ្សែទូរស័ព្ទ។ AI មានភាពងាយស្រួលក្នុងការធ្វើកិច្ចការនេះជាងមជ្ឈមណ្ឌលហៅទូរស័ព្ទ ព្រោះវាអាចផ្តល់ព័ត៌មានរហ័ស ត្រឹមត្រូវ និងពុំមានអារម្មណ៍រកាំរកូសជាមួយដៃគូសន្ទនាម្ខាងទៀតឡើយ។

 

៥/. អ្នកចងទិន្នន័យក្នុងធុរកិច្ច៖ ការយល់ដឹងអំពីលំហូរដ៏ច្របូកច្របល់នៃទីផ្សារហិរញ្ញវត្ថុគឺជាការងារដ៏លំបាកមួយ ដែលពាណិជ្ជករភាគហ៊ុនចេញពីសាលាធុរកិច្ចចំណាយពេលភាគច្រើនរបស់ខ្លួនដើម្បីធ្វើគំរូការព្យាករណ៍នៅក្នុង Excel និងធ្វើការគ្រប់គ្រងទិន្នន័យ។ ប៉ុន្តែការងារនេះនឹងជំនួសដោយ AI បាន ដោយធ្វើការប្រកបដោយប្រសិទ្ធភាពខ្ពស់ រួមទាំងកាត់បន្ថយលទ្ធភាពនៃកំហុសបានថែមទៀតផង។

 

គួរជម្រាបផងដែរ យោងតាមការសិក្សាថ្មីមួយរបស់ Layoffs.fyi បានរាយការណ៍ថា មានក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកជាច្រើនដូចជា Microsoft, Apple, Facebook, Amazon, និង Cisco ជាដើម បានកំពុងសម្រុកបញ្ឈប់បុគ្គលិករាប់ម៉ឺននាក់ និងវិនិយោគលុយរាប់ពាន់លានដុល្លារទៅលើការអភិវឌ្ឍ AI ដោយរំពឹងថានឹងទទួលបានផលចំណេញទ្វេរដងនាថ្ងៃអនាគតដ៏ខ្លីខាងមុខ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia