​​ខេត្ដសំណាង! គម្រោងខ្នាតយក្សតម្លៃជាង ១ ពាន់លានដុល្លារកំពុងសាងសង់នៅខេត្ដ១នេះ
Bunthoeun KoemAUGUST 28 20253.8 K views

បច្ចុប្បន្ននេះ គម្រោងរោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ អនុភាព៩០០ មេហ្គាវ៉ាត់ ដែលបានកំពុងដំណើរការសាងសង់នៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ ខណៈគម្រោងនេះត្រូវបានវិនិយោគដោយ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ខូ អិល ធី ឌី ដែលមានដើមទុនសរុ​បចំនួន ១.៣៤ពាន់លានដុល្លារ។ 

4407360

គម្រោងរោងចក្រផលិតថាមពលអគ្គិសនីដ៏ធំជាងគេនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅក្នុងឆ្នាំ ២០២៧។ នៅពេលសាងសង់រួចរាល់រោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ អនុភាព៩០០ មេហ្គាវ៉ាត់ នេះនឹងក្លាយជាប្រភពអគ្គិសនីដ៏សំខាន់ចាំបាច់មួយទៀត សម្រាប់បម្រើផលប្រយោជន៍ក្នុង វិស័យសេដ្ឋកិច្ច និងប្រជាពលរដ្ឋ។

 671ada

សូមជម្រាបថា បច្ចុប្បន្នខេត្ដកោះកនុង មានវារីអគ្គិសនី ចំនួន០៦កន្លែង ដែលក្នុងនោះ កំពុងដំណើរការផលិតមានចំនួន០៣កន្លែង និងកំពុងដំណើរការសាងសង់មានចំនួន០៣កន្លែង ដោយមានដូចខាងក្រោម៖


វារីអគ្គិសនី គិរីរម្យ ៣ (កំពុងដំណើរការផលិត) មានអានុភាព ១៨ មេហ្គាវ៉ាត់ (MW) មានទីតាំង ស្ថិតនៅ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង
វារីអគ្គិសនីតាតៃ (កំពុងដំណើរការផលិត) មានអានុភាព ២៤៦ មេហ្គាវ៉ាត់ (MW) មានទីតាំង ស្ថិតនៅឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង
វារីអគ្គិសនី ឫស្សីជ្រុំក្រោម (កំពុងដំណើរការផលិត) មានអានុភាព ៣៣៨ មេហ្គាវ៉ាត់ (MW) មានទីតាំងស្ថិតនៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
វារីអគ្គិសនី ស្ទឹងតាតៃលើ (កំពុងដំណើរសាងសង់) មានអានុភាព១៥០មេហ្គាវ៉ាត់ (MW) មាន ទីតាំងស្ថិតនៅភូមិស្ពានក្តារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។
វារីអគ្គិសនីស្ទឹងវាលថ្មកំបុត (កំពុងដំណើរការសាងសង់) មានអានុភាព១០០មេហ្គាវ៉ាត់ (MW) មានទីតាំងស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
វារីអគ្គិសនីស្ទឹងមេទឹក (កំពុងដំណើរការសាងសង់) មានអានុភាព១៥០មេហ្គាវ៉ាត់ (MW) មាន ទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង៕

307023597 211655167858127 5975290643702924706 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia