ធំប្រចាំឆ្នាំ! ២០២២ កម្ពុជាទទួលបានគម្រោងធំជាងគេ ៤ ដែលមានទុនសរុបជិត ២ ពាន់លានដុល្លារ
Bunthoeun KoemDECEMBER 13 2022833 views

នៅប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំ២០២២ នឹងត្រូវឆ្លងផុតទៅហើយ។ តែយ៉ាងនៅក្នុងឆ្នាំ ២០២២ នេះដែរ កម្ពុជាបានទទួលនូវគម្រោងធំៗជាច្រើន តាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំ ដោយបានបង្កើតឱកាសការងារជាច្រើនកន្លែងជូនពលរដ្ឋកម្ពុជា។

អ្វីដែលចាប់អារម្មណ៍នៅក្នុងគម្រោងធំៗទាំងអស់ គឺមានគម្រោង ៤ ដែលមានទុនវិនិយោគច្រើនជាងគេប្រចាំឆ្នាំ ដែលសរុបទុនបញ្ចូលគ្នា គឺមានរហូតជិត ២ ពាន់លានដុល្លារឯណោះ។ យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងធំៗទាំងនោះរួមមាន៖

១. គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ របស់ក្រុមហ៊ុន K.B.X INVESTMENT CO., LTD។ គម្រោងសណ្ឋាគារលំដាប់ផ្កាយ ៥ នេះគឺមានបន្ទប់ចំនួន ៥២៨ មានទីតាំងវិនិយោគស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១២៩ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧៣៧កន្លែង។

២. គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ MW របស់ក្រុមហ៊ុន CAMBODIAN UPPER TATAY HYDROPOWER CO., LTD។ គម្រោងនេះមានទីតាំងស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៣៨៩ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៨០កន្លែង។

៣. គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌល     ភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ដែលមានទីតាំងស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ គម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន KAMPOT LOGISTICS AND PORT COMPANY LIMITED មានទុនចំនួន ១.៣០០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៩០កន្លែង។

៤. គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៩៥៧បន្ទប់ របស់ក្រុមហ៊ុន HUAN HAI BO LAI INTERNATIONAL INVESTMENT CO., LTD។ គម្រោងសណ្ឋាគារលំដាប់ផ្កាយ ៥ នេះមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១៦៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៥៥កន្លែង៕

អត្ថបទ៖ កឹម ប៊ុនធឿន

271889657 1613718652305501 5306756674903378605 N

271997845 1613718438972189 8419505553901888085 N

272074793 1613719095638790 792175405542382378 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia