នៅថ្ងៃទី 24 ខែតុលា ឆ្នាំ 2022 ធនាគារ ប៊ីអាយស៊ី បានសហការជាមួយ Smile Shop លើយុទ្ធនាការណ៍ថ្មីបំផុត “ទិញច្រើន ចំណេញច្រើន” ក្នុងការផ្តល់ជូនប្រាក់ត្រលប់មកវិញ 10%ភ្លាមៗដល់អតិថិជនក្នុងការទិញផលិតផលណាមួយពី Smile Shop App រាល់ការទូទាត់បែបឌីជីថលតាមរយៈ កាតឥណពន្ធ និង កាតនិម្មិត ម៉ាស្ទ័រកាត របស់ធនាគារប៊ីអាយស៊ី។ ជាមួយគ្នានេះដែរ អតិថិជនទាំងថ្មីនិងចាស់ របស់ Smile Shop អាចបើកគណនីធនាគារអនឡាញ តាមរយៈ BIC Mobile និង ទទួលយកម៉ាស្ទ័រកាតនិម្មិតរបស់ធនាគារ ដោយគ្រាន់តែភ្ជាប់ជាមួយ លេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីទទួលបានការផ្តល់ជូនពិសេសនេះ។
អនុស្សរណៈនៃការយោគយល់គ្នាក្នុងភាពជាដៃគូឌីជីថលរវាងធនាគារ ប៊ីអាយស៊ី និង Smile Shop ក្រោមកិច្ចសហប្រតិបត្តិការជាដៃគូសេវាកម្មដែលបានគូសបញ្ជាក់ខាងលើ បានអនុញ្ញាតឲ្យ អតិថិជនរបស់ធនាគារ ប៊ីអាយស៊ី អាចទិញផលិតផលជាង 100,000មុខ នៅក្នុង Smile Shop App ដែលមានដូចជា ផលិតផលស្រស់ គ្រឿងទេស គ្រឿងអេឡិចត្រូនិច និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ជាមួយនឹងជម្រើសដ៏សម្បូរបែប និង មានការដឹកជញ្ជូនដោយផ្ទាល់ ប្រកបដោយសុវត្ថិភាព។
លោក អ៊ាត ចិត្រាសូរិវង្ស ប្រធាននាយកប្រតិបត្តិ បច្ចេកវិទ្យានៃសម្ព័ន្ធប៊ីអាយស៊ី (BIC GROUP) បានមានប្រសាសន៍ថា “ធនាគារ ប៊ីអាយស៊ី បានចាក់ឫសយ៉ាងជ្រៅនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាអស់រយៈពេលជិត 5 ឆ្នាំមកហើយ។
យើងបានបន្តនូវការវិនិយោគលើការ បណ្តុះបណ្តាលសមត្ថភាពក្រុមការងារក្នុងស្រុក ដើម្បីបង្កើតនូវ ផលិតផល និង សេវាកម្មរបស់យើងជាបន្តបន្ទាប់ដូចជា ប្រព័ន្ធធនាគារស្នូលលំដាប់ពិភពលោក, សេវាកម្មធនាគារចល័ត(Mobile Banking), ម៉ាស៊ីនដកប្រាក់(ATM), និងប្រព័ន្ធទូទាត់រហ័ស (Fast Payment, Bakong, KHQR) ដើម្បីបំពេញតម្រូវការរបស់អតិថិជនក្នុងយុគសម័យឌីជីថលនេះ ដូចជាការច្នៃប្រឌិតថ្មីនៃយុទ្ធនាការណ៍ "ទិញច្រើន និង ចំណេញច្រើន"។ កិច្ចសហប្រតិបត្តិការរវាងធនាគារ ប៊ីអាយស៊ី និង Smile Shop នឹងចូលរួមក្នុងការទាក់ទាញអតិថិជនឱ្យកាន់តែច្រើន ហើយកាន់តែរីករាយនឹងការទិញទំនិញដ៏អស្ចារ្យនេះនៅលើ Smile Shop App ដើម្បីទទួលបានប្រាក់ត្រលប់មកវិញ 10%ភ្លាមៗ។ នេះជាឱកាសដ៏ល្អសម្រាប់អតិថិជនរបស់ធនាគារ ប៊ីអាយស៊ី ក៏ដូចជា អតិថិជន Smile Shop ទាំងថ្មី ទាំងចាស់ ក្នុងការចាប់យកឱកាសដ៏ល្អនេះ ដើម្បីទទួលបាននូវអត្ថប្រយោជន៍បន្ថែមទៀត ដើម្បីរីករាយនឹងការបញ្ជាទិញផលិតផលដែលមានគុណភាពខ្ពស់រាប់ម៉ឺនមុខ និងធ្វើការទូទាត់បែបឌីជីថលតាមរយៈ កាតឥណពន្ធ និង កាតនិម្មិត ម៉ាស្ទ័រកាត របស់ធនាគារប៊ីអាយស៊ី នៅលើ Smile Shop App។
លោក Jack Lee ស្ថាបនិក Smile Shop មានប្រសាសន៍ថា៖ យើងមានកិត្តិយសក្នុងការចាប់ដៃគូជាមួយធនាគារ ប៊ីអាយស៊ី និង Mastercard ក្នុងការចុះហត្ថលេខាលើ អនុស្សរណៈ នេះ និងចាប់ផ្តើមយុទ្ធនាការណ៍ “ទិញច្រើន ចំណេញច្រើន” ។ Smile Shop App ឥឡូវនេះគឺជាអាជីវកម្មបែបអេឡិចត្រូនិចដែលគួរឱ្យទុកចិត្តបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ យុទ្ធសាស្ត្ររបស់យើងគឺ "រួមគ្នាជាមួយដៃគូ" ជំនួសឱ្យការធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង។ ក្រោមអនុស្សរណៈនេះ យើងទន្ទឹងរង់ចាំធ្វើការជាមួយធនាគារ ប៊ីអាយស៊ី មិនត្រឹមតែជាមួយការទូទាត់ប៉ុណ្ណោះទេ ថែមទាំង Buy Now Pay Later (BNPL) ពាណិជ្ជកម្មឌីជីថល ជាដើម។ ចក្ខុវិស័យរបស់យើងគឺ "ធ្វើឱ្យជីវិតកាន់តែប្រសើរឡើងសម្រាប់ប្រជាជនកម្ពុជា"។