បច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចពិភពលោកស្ថិតនៅភាពមិនច្បាស់លាស់ ដូច្នេះហើយមនុស្សមួយចំនួនមិនហ៊ានយកលុយទៅរកស៊ីឬវិនិយោគផ្ដេសផ្ដាសឡើយព្រោះខ្លាចហានិភ័យធ្វើឲ្យខ្លួនជួបបញ្ហាជាពិសេសបញ្ហាបំណុលជាដើម។ សម្រាប់អ្នកដែលហ៊ានយកលុយរកស៊ីឬវិនិយោគព្រោះខ្លាចហានិភ័យ ថ្ងៃនេះ Business Cambodia សូមណែនាំនូវការវិនិយោគមួយចំនួនដែលមានហានិភ័យទាប តែបានផលចំណេញមកវិញគួរសម
នៅពេលដែលស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ មនុស្សមួយចំនួនតែងតែយកលុយដាក់ធនាគារ ព្រោះវិស័យធនាគារមិនងាយដួលរលំងាយៗឡើយ ហើយជាវិស័យមួយដែលរកស៊ីបានប្រាក់ចំណេញច្រើន។ ជាពិសេសបច្ចុប្បន្នមានធនាគារជាច្រើនបានចាប់ផ្ដើមដំឡើងអត្រាការប្រាក់សន្សំកាន់ខ្ពស់ចាប់ពី៨ទៅ១០%ក្នុងមួយឆ្នាំ។ ដូច្នេះអំឡុងពេលនេះ បើអ្នកមិនទាន់ហ៊ានយកលុយវិនិយោគនិងរកស៊ី អាចគិតគូដាក់លុយធនាគារបាន។
២. វិនិយោគលើចំណេះដឹង
តាមពិតមានមនុស្សជាច្រើនមិនទាន់ដឹងទេថាការវិនិយោគដែលធ្វើឲ្យពួកគាត់ទទួលបានការប្រាក់ខ្ពស់និងល្អបំផុតគឺវិនិយោគលើខ្លួនឯងឬយើងហៅម្យ៉ាងទៀតថា” វិនិយោគលើចំណេះដឹង”។ ដូចលោកតាស្ថិតនៅក្នុងក្រដាសប្រាក់១០០ដុល្លារ Benjamin Franklinបានលើកឡើងថា” ការវិនិយោគដែលល្អបំផុតគឺវិនិយោគលើចំណេះដឹង”។
សាកគិតទៅមើលមនុស្សកើតមក ទៅរៀនស្រូបយកចំណេះដឹងតាំងពីក្មេងរហូតដល់ធំ ព្រោះយើងត្រូវមានចំណេះដឹង ជំនាញដើម្បីបង្កើនឥទ្ធិពលក្នុងការរកចំណូលចិញ្ចឹមជីវិតយើងក៏ដូចជាកូនចៅរបស់យើង។ ការវិនិយោគលើចំណេះដឹង នឹងធ្វើឲ្យអ្នកមានជំនាញច្បាស់លាស់ហើយជំនាញនឹងធ្វើឲ្យអ្នករកចំណូលបានកាន់តែច្រើន។
ឧទាហរណ៍ បើអ្នកស្រលាញ់ផ្នែកពន្ធដារ អ្នកអាចវិនិយោគលើចំណេះដឹងខាងផ្នែកពន្ធដារ តាមរយៈចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកពន្ធដារឬរៀនជំនាញពន្ធដារ នោះអ្នកនឹងទទួលបានជំនាញពន្ធដារក្នុងខ្លួន ហើយជំនាញនេះទៀតសោត អ្នកអាចប្រើប្រាស់ដើម្បីបង្កើតចំណូល ហើយបើចេះច្បាស់អាចនឹងរកលុយបានច្រើនដូចជាប្រឹក្សាផ្នែកពន្ធដារទៅកាន់ម្ចាស់អាជីវកម្មជាដើម។
ការវិនិយោគលើចំណេះដឹង អ្នកណាៗក៏អាចវិនិយោគបានដែរ ហើយការវិនិយោគនេះដំបូងឡើយអ្នកត្រូវចំណាយលុយ តែពេលអ្នកបណ្ដុះជំនាញក្នុងខ្លួនបានហើយនោះ អ្នកនឹងចាប់ផ្ដើមបង្កើតចំណូលកាន់តែច្រើនចេញពីជំនាញរបស់អ្នក។
៤. ទិញមូលបត្របំណុល
បើតាមនិយមន័យរបស់ផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថាមូលបត្របំណុលគឺកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល (រូមមានសាជីវកម្ម សហ-គ្រាសរដ្ឋ ឬរាជរដ្ឋាភិបាល) និងវិនិយោគិន (ម្ចាស់មូលបត្របំណុល)។
ការទិញមូលបត្របំណុលគឺស្រដៀងនឹងការដាក់លុយធនាគារយកការប្រាក់។ ឧទាហរណ៍បើអ្នកទិញមូលបត្របំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ នោះគ្រឹះស្ថាននេះគិតផ្ដល់ការប្រាក់៧.៥%ក្នុងមួយឆ្នាំ។ នៅកម្ពុជាក្រុមហ៊ុនមួយចំនួនដែលចុះបញ្ជីលក់មូលបត្របំណុល មានដូចជា ធនាគារ PPCBank គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ តែល កូថេក រ៉ូយ៉ាល់ រេលវេ និងនិងក្រុមហ៊នហ្គោលដេន ទ្រីជាដើម។ អត្រាគូប៉ុង( អត្រាការប្រាក់ទទួលបានពីការទិញមូលបត្របំណុលចន្លោះពី៥ទៅ៧.៥%ក្នុងមួយឆ្នាំ។
៣. ទិញភាគហ៊ុនក្រុមហ៊ុនដែលរឹងមាំ
នៅប្រទេសសេដ្ឋកិច្ចខ្លាំងដូចជាអឺរ៉ុបនិងសហរដ្ឋអាមេរិកគេមានភាគហ៊ុនច្រើនប្រភេទ។ ប៉ុន្ដែបើអ្នកចង់វិនិយោគទិញហ៊ុនអំឡុងពេលមានវិបត្តិហើយនៅតែបានចំណូល មានភាគមួយប្រភេទមានឈ្មោះថាភាគហ៊ុន Defensive( Defensive Stock)ដែលអ្នកមិនគួរមើលរំលង។ ប្រភេទភាគហ៊ុននេះគឺជាភាគហ៊ុនរបស់ក្រុមហ៊ុនដែលដំណើរការល្អដូចជាភាគហ៊ុននៅតែឡើងថ្លៃហើយភាគលាភក៏កើន។ ក្រុមហ៊ុនបរទេសមួយចំនួនដែលគេចាត់ទុកជាភាគហ៊ុន Defensive មានដូចជា Woodward, BWX Technologies, Cadre Holdings និងGeneral Dynamic ជាដើម។
សម្រាប់ភាគហ៊ុនក្រុមហ៊ុននៅលើផ្សារហ៊ុនខ្មែរយើងវិញក៏មានក្រុមហ៊ុនមួយចំនួនដែលនៅតែដំណើរការល្អដូចជាភាគហ៊ុន ធនាគារ អេស៊ីលីដា និងរដ្ឋករទឹកក្រុងភ្នំពេញជាដើម។ ជាពិសេសក្រុមហ៊ុនទាំង២នេះភាគលាភកើនឡើងជារឿងរាល់ឆ្នាំ។ ដូច្នេះការវិនិយោគភាគហ៊ុនគឺជារឿងដែលអ្នកមិនគួរមើលរំលងឡើយព្រោះការវិនិយោគហ៊ុនគឺជាផ្លូវមួយក្នុងការបង្កើតចំណូលអកម្ម(passive income) ទោះជាដេកលក់ ដើរលេងក៏នៅតែលុយហូរចូល។
ចង់រៀនវិនិយោគលើផ្សារហ៊ុន អាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុងឬ ចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong