ទន្ទឹមនឹងភាពរីកចម្រើនឥតឈប់ឈរ និងការគាំទ្រឥតដាច់ពីសំណាក់អតិថិជន ទីបំផុតហាងបេលីណាស៉្បានិងសាឡនបានត្រៀមនឹងបើកសម្ពោធសាខាទី៥ របស់ខ្លួនជាផ្លូវការហើយ នៅថ្ងៃទី២៤ ខែមេសានេះ ដែលមានទីតាំងនៅជាន់ទី១ ច្រកចូល ១៦F ក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យ។
ដើម្បីជាការអបអរសាទរពិធីសម្ពោធជាផ្លូវការនេះផងដែរ ហាងបេលីណាសាខាអ៊ីអនម៉លមានជ័យមានការបញ្ចុះតម្លៃរហូតដល់៥០% ទៅលើគ្រប់សេវាកម្ម និង៣០% ដែលមានរយៈពេល០៣ថ្ងៃ ទៅលើផលិតផលជាច្រើនមុខ។ អ្វីដែលកាន់តែពិសេសមិនធ្លាប់មាននោះគឺការបង្រៀន ផាត់មុខដោយឥតគិតថ្លៃរយៈពេល០៣ ថ្ងៃដោយមេជាងបេលីណាផ្ទាល់តែម្តង គឺចាប់ពីថ្ងៃទី ២៤-២៦ មេសា ២០២៣។
គិតមកទល់នឹងពេលបច្ចុប្បន្ន ហាងបេលីណា ស៉្បានិងសាឡនមាន០៤ សាខារួចមកហើយដែលមានដូចជា៖ សាខាកុមារជាតិ១ សាខាកុមារជាតិ២ សាខា៣១០ សាខាច្បារអំពៅ ហើយសាខាកូនពៅគឺសាខាអ៊ីអនម៉ល មានជ័យនេះឯង និងជិតបើកសាខាថ្មីផ្សេងទៀតនៅសាខាទួលទំពូង និងសាខាផ្លូវ២០០៤ ផងដែរ។
គួរបញ្ជាក់ផងដែរថា ហាងបេលីណាស៉្បា និងសាឡនមានបទពិសោធន៍ជាង ០៧ ឆ្នាំមកហើយ ដោយមានសេវាកម្មពិសេសៗជាច្រើនដូចជា៖ ផ្នែកម៉ាស្សាមុខឯកទេសបំបាត់មុខមុន ១០០% ផ្នែកដងខ្លួនខាត់ស្បែក ជម្រុះរោមគ្រប់ប្រភេទ ផ្នែកក្រចក សាឡន តសក់ តរោមភ្នែក ប៉ាក់ផ្លុំចិញ្ចើម បបូរមាត់ អាយឡាញន័រ និងផ្នែកជាច្រើនទៀត ព្រមទាំងមានផលិតផលសុទ្ធពីប្រទេសកូរ៉េ និងជប៉ុនផងដែរ។ចង់បានសម្រស់ស្អាតតាំងពីចុងសក់រហូតដល់ចុងជើង កុំភ្លេចបេលីណាស៉្បា និងសាឡន។
សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ៖ 078 5555 94 / 078914444៕