មួយណាល្អ ! ពេលចេញរកស៊ី តើគួរចុះបញ្ជីមុនបើកហាង ឬ បើកហាងរកស៊ីហើយចាំចុះតាមក្រោយ?
ធី ស្រីល័ក្ខOCTOBER 21 2022536 views

ជាទូទៅនៅពេលបើកអាជីវកម្ម ចង់ឱ្យអាជីវកម្មត្រឹមត្រូវទៅតាមផ្លូវច្បាប់ ដើម្បីការពារផលប្រយោជន៍ផ្សេងៗនោះ គឺតម្រូវឱ្យធ្វើការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ក្រសួងពន្ធដារ ក្រសួងការងារ និងក្រសួងសុខាភិបាលជាដើម។

ពាក់ព័ន្ធនឹងការចុះបញ្ជីនេះដែរ នៅមានបងប្អូនប្រជាពលរដ្ឋយើងជាច្រើននៅតែមានចម្ងល់ជាច្រើនពីរឿងចុះបញ្ជីនេះ ជាពិសេសចម្ងល់អំពីការចុះបញ្ជីមុនរកស៊ីនិងក្រោយរកស៊ី ដោយគិតថាតើគួរតែចុះមុនបើកអាជីវកម្មឬក៏រកស៊ីបានមួយរយៈពេលហើយចាំចុះតាមក្រោយ។ដូច្នេះនៅក្នុងថ្ងៃនេះ ក្រុមការងារចាបក្រហមក៏សូមលើកយកពីចំណុចវិជ្ជមាន និងអវិជ្ជពីការចំបញ្ជីមុនរកស៊ី និងក្រោយរកស៊ីឱ្យបងប្អូនបានធ្វើការពិចារណា។

ត្រង់ចំនុចនេះយើងអាចចុះមួយណាមុនក៍បាន អាចធ្វើបានដូចគ្នា។គា្រន់តែវាមានគុណប្រយោជន៍និងគុណវិបត្តិផ្សេងគ្នា។

  • ចុះបញ្ជីស្លាកយីហោពាណិជ្ជកម្មមុននឹងបើកហាង
  • បើអាជីវកម្មមិនដំណើរការធ្វើឱ្យខាតលុយកាក់និងពេលវេលាក្នុងការចុះបញ្ជី ផ្ទុយទៅវិញបើអាជីវកម្មដើរ យើងចំណេញព្រោះអត្តសញ្ញាណក្រុមហ៊ុនត្រូវបានអតិជនស្គាល់ជាស្រេច ជាពិសេសមិនមាននរណាម្នាក់អាចលួចចំលងឈ្មោះក្រុមហ៊ុនបាន។

    • មានឈ្មោះរួចលក់ដាច់ចាំចុះបញ្ជី

    ដើរផ្លូវវនេះចំនេញច្រើន មិនបាច់ចំណាយលុយចុះបញ្ជីមុន ទោះបីអាជីវកម្មបរាជ័យក៏មិនខាតច្រើន  ងាយស្ទាបស្ទង់ពីស្ថានភាពអាជីវកម្ម តែបើអាជីវកម្មជោគជ័យ យើងមានហានិភ័យលើឈ្មោះស្លាកយីហោកំពុងប្រើប្រាស់គឺ៖ ១-ចុះបញ្ជីមិនបានព្រោះឈ្មោះនេះមានគេចុះហើយមុនយើងប្រើប្រាស់ទៀត  ២- ឈ្មោះនេះត្រូវបានគេចុះបញ្ជីក្នុងពេលយើងកំពុងប្រើប្រាស់៕

    អត្ថបទដោយ៖សម្បត្តិ សុខឡាង

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia