នៅក្នុងយុគសម័យបច្ចេកវិទ្យានេះ អ្វីៗក៏កាន់តែទំនើប និងជឿនលឿនទៅ ចំណែកការបោកប្រាស់តាមរយៈអនឡាញក៏មានច្រើនផងដែរ ដូច្នេះតម្រូវឱ្យអ្នករកស៊ីអនឡាញត្រូវប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសនោះពេលគេផ្ទេរលុយមកដើម្បីទិញផលិតផលរបស់អ្នក។ ខាងក្រោមនេះ គឺជាក្បួនបោក៣ ដែលជនខិលខូចតែងនិយមប្រើ ខណៈអ្នករកស៊ីក្នុងវិស័យអនឡាញក៏ជួបច្រើនដែលហើយ៖
ថ្មីៗនេះលោក ហេង វិសាល បានចែករំលែកប្រាប់អ្នកអនឡាញឱ្យប្រុងប្រយ័ត្នឱ្យបានខ្ពស់កុំប្រហែសឱ្យសោះ ខណៈលោកទើបតែបានជនខិលខូចមកបន្លំទិញអីវ៉ាន់ ធ្វើឱ្យលោកចាញ់បោករហូតអស់លុយជិត ៣ពាន់ដុល្លារឯណោះ។
នៅក្នុងនោះដែរ លោក ហេង វិសាល បាននិយាយនៅក្នុងបណ្តាញសង្គមថា គេបោកលោកបាន ដោយសារតែលោកធ្វេសប្រហែស ឧទាហរណ៍ថា ជាធម្មតានៅពេលដែលគេដាក់កម្មង់ Weyoung របស់យើង បន្ទាប់មកយើងចេញតម្លៃឱ្យគេ រួចហើយគេក៏បាញ់លុយតាម ABA មកឱ្យយើង។
ប៉ុន្តែ style បោះគេបោកហ្នឹងគឺគេធ្វើដូចវេរពីកុងធនាគារមួយទៀតមកចូល ABA របស់យើងអញ្ជឹង តែ style បោកថ្មីរបស់គេហ្នឹងនៅពេលដែលគេកែចំនួនទឹកលុយរួចហើយគេមិន Screenshot មកយើងទេ តែគេបែរជាយកទូរស័ព្ទមួយទៀតមកថតផ្ញើមកយើងអញ្ចឹងគឺយើងពិបាកមើលមែនទែន ដោយសារវាព្រៀលទាំងអស់ ណាមួយពេលនោះលោកធ្វេសប្រហែសមិនបានឆែកមើលសារជូនដំណឹងនោះទេ អញ្ចឹងហើយទើបធ្វើឱ្យលោកចាញ់បោកម្តងហើយម្តងទៀតរហូតសរុបទឹកប្រាក់អស់ជិត ៣ពាន់ដុល្លារ។
២. បន្លំទារលុយអាប់
ជាមួយគ្នានោះដែរ កាលពីកន្លងទៅម្ចាស់ហាងនំមួយកន្លែងដែលមានឈ្មោះ នំបុ័ង ស្លឹកតយ បានមានប្រសាសន៍ថា អ្នកស្រីបានជួបប្រទះបញ្ហានេះដោយផ្ទាល់ ដោយមានជនឆ.បោកម្នាក់បានកុម្មង់អីវ៉ាន់របស់អ្នកស្រីដូចសព្វមួយដង ហើយអ្នកស្រីទៀតសោត ក៏មិនបានចាប់អារម្មណ៏ដែរ ដោយរៀបនំឱ្យភ្ញៀវដូចរាងដង។
ក្រោយពីរៀបចំរួច អ្នកស្រីក៏ដាក់អីវ៉ាន់ឱ្យអ្នកដឹករបស់អ្នកស្រីដឹកទៅឱ្យជនបោ.កប្រាស់ម្នាក់នោះ ដូចជាភ្ញៀវផ្សេងៗទៀតដែរ។ ទន្ទឹមនឹងនោះ ជនម្នាក់នោះធ្វើជាខលសួររហូតថា អ្នកដឹកដល់ណាហើយ ដោយប្រាប់អ្នកស្រីថាគាត់ មានតែលុយខាងក្រៅ ដូច្នេះផេលុយឱ្យអ្នកដឹកក្រៅ ហើយក្រដាសប្រាក់របស់ខ្លួនចំនួន១០០ដុល្លារ ដូច្នេះឱ្យអ្នកស្រីផ្ញើរលុយអាប់ឱ្យខ្លួនតាមធនាគារមក។
អ្នកស្រីក៏បានបន្តយល់ព្រម ប៉ុន្តែចាំអីវ៉ាន់ដល់ដៃសិនចាំអ្នកស្រីបាញ់លុយអាប់ឱ្យ។ មួយសន្ទុះក្រោយមកជនបោ.កប្រាស់នោះក៏បានទាក់ទងម្តងទៀត ថាគាត់ទទួលបានអីវ៉ាន់ហើយ ដូច្នេះឱ្យអ្នកស្រីអាប់លុយឱ្យគាត់មក (ខណៈអ្នកដឹកទៅដល់ទីតាំងដែលបានណាត់ហើយ តែមិនទាន់មានអ្នកមកទទួល)។
ដោយអ្នកស្រីគិតក្នុងចិត្តដូចជាមិនស្រួល អ្នកស្រីក៏បានឆ្លើយតមថា ដូច្នេះអ្នកស្រីសុំជួបអ្នកដឹករបស់អ្នកស្រីបន្តិច ចាំអ្នកស្រីបាញ់លុយឱ្យគ្រាន់តែឮបែបនេះ ជនឆ.បោកម្នាក់នោះប្រញាប់បិទទូរស័ព្ទភ្លាមៗ ហើយប្លុកអ្នកស្រីចោលទៀត។
៣. បាញ់លុយឱ្យមិនគ្រប់
កាលពីកន្លងទៅ អ្នកនាង Jimmy បានចែករំលែកនៅលើបណ្តាញសង្គមរបស់ខ្លួនឱ្យអ្នករកស៊ីអនឡាញទាំងអស់ត្រូវតែប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសនៅពេលដែលភ្ញៀវផ្ញើលុយត្រូវមើលប្រតិបត្តិការនោះឱ្យបានច្បាស់លាស់ ប្រយ័ត្នគេបោកអស់អីវ៉ាន់ចោលទទេរដូចអ្នកនាងផ្ទាល់។
ក្នុងនោះដែរ អ្នកនាង Jimmy បាននិយាយថា “នាពេលថ្មីៗនេះអ្នកនាងនឹងក្រុមការងារបានចាញ់បោកល្បិចថ្មីតាមរយៈការបន្លំបាញ់លុយតាម ABA ដំបូងមានអតិថិជនម្នាក់បានឆាតមកកម្មង់ទិញអីវ៉ាន់របស់អ្នកនាងរួចក៏វេរលុយមកចៃដន្យពេលនោះលក់ដាច់ខ្លាំងពេកក្រុមការងារមិនបានទៅឆែកសារជូនដំណឹងអ្វីនោះទេ ពោលគ្រាន់តែឃើញគេវេរលុយមកគឺដាក់អីវ៉ាន់ឱ្យគេតែម្តង”។ ដោយនាពេលនោះភ្ញៀវកម្មង់អស់ ៥០ដុល្លារ ប៉ុន្តែស្អែកឡើងនៅពេលយើងបានឆែកសារជូនដំណឹងគឺគេបាញ់មកតែចំនួនលុយ ០,០១ដុល្លារតែប៉ុណ្ណោះ ដែលនេះបង្ហាញថាជនខិលខូចនេះគឺពូកែខាង Edit ខ្លាំងមែនទែនហើយករណីនេះគឺអ្នកនាងបានជួបពីរដងមកហើយ។
គួរជម្រាបថា បញ្ហាមួយនេះយើងបានសង្កេតថាអ្នកលក់អនឡាញគឺបានជួបករណីនេះច្រើនណាស់ ដូចនេះហើយអ្នករកស៊ីទាំងអស់ត្រូវតែប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសនោះពេលដែលភ្ញៀវឆាតមកកម្មង់ផលិតផលយើងហើយគេវេរលុយមកត្រូវតែពិនិត្យមើលសារជូនដំណឹងឱ្យបានច្បាស់លាស់ថាចំនួនលុយដែលផ្ញើមកតើត្រឹមត្រូវឬទេហើយតើគ្រប់ចំនួនឬទេសូមកុំប្រហែសឱ្យសោះបើមិនចង់អស់លុយទទេរៗ៕