របរក្រៅម៉ោង! ឆ្លៀតពេលទំនេរពីការងារបុរស១រូប យកពេលមកបណ្តុះសណ្តែករកចំណូលបាន៤ពាន$/ខែ
Sambat SokhlangJULY 6 20235.3 K views

មិនទុកពេលទំនេរចោលឥតប្រយោជន៍ ឆ្លៀតពេលទំនេរពីការងារក្រុមហ៊ុនបុរសជនជាតិឥណ្ឌូនេស៊ីបានយកពេលសម្រាកពីការងារមកបង្កើតមុខរបរបណ្តុះសណ្តែកនៅផ្ទះ រហូតអាចរកចំណូលបាន ៤,០០០ដុល្លារក្នុងមួយខែៗ។

បើតាមកិច្ចសម្ភាសន៍ជាមួយ Angga HJ លោក Waalaikum បច្ចុប្បន្នបុគ្គលិកធ្វើការនៅក្រុមហ៊ុន និងជាកសិករបណ្តុះសណ្តែកផងនោះ បានឱ្យដឹងថាមុននឹងចាប់ផ្តើមរបរជាអ្នកបណ្តុះសណ្តែកនេះលោកក៏មានការងារផ្សេងធ្វើដែរ ប៉ុន្តែក្រោយមកដោយយល់ឃើញថាបន្ទាប់ចេញពីធ្វើការទៅក៏ទំនេរ រូបលោកក៏ឆ្លៀតយកពេលនោះបន្ថែមរបរមួយដែលអាចរកចំណូលបានក្រៅម៉ោងហើយចំណាយពេលធ្វើតិច ទើបក្រោយមកលោកសិក្សានិងគិតឃើញពីរបរបណ្តុះសណ្តែកនេះឡើងតែម្តង។

លោកបានបន្ថែមថា មិនថាធ្វើអ្វីទេជាជំហ៊ានដំបូងត្រូវតែសិក្សាពីទីផ្សារជាមុនសិន មើលថាតើចំណុចខ្សោយរបស់គូប្រជែងយើងជាអ្វី ជាក់ស្តែងសម្រាប់លោកបានមើលឃើញថាចំណុចខ្សោយរបស់គូប្រជែងគឺសណ្តែកទុកយូរធុំក្លិន ហើយមិនសូវល្អ ហេតុនេះលោក Waalaikum ក៏បានកែប្រែបញ្ហាទាំងអស់នោះហើយរករូបមន្តមកផលិតសណ្តែកឱ្យល្អលើសគេក្នុងទីផ្សារ។ទីបំផុតគាត់ក៏អាចផលិតសណ្តែកបានល្អជាងគូប្រជែងមែន រហូតធ្វើឱ្យមានអ្នកទិញហូហែរក្នុងផ្សារដោយក្នុងមួយថ្ងៃអាចលក់បោះទៅឱ្យភ្ញៀវបានចន្លោះពី ២០០ទៅ ៣០០គីឡូដោយក្នុង១គីឡូតម្លៃ ២,៥០០រៀល ទៅ ៣,០០០រៀល។

Bean Sprouts Growing in Bean Sprout Machine

បន្ថែមពីនេះ កសិករបណ្តុះសណ្តែករូបនេះបានបង្ហើបថា ជុំវិញមូលហេតុដែលធ្វើឱ្យសណ្តែករបស់លោកមានគុណភាព និងទទួលបានផលខ្ពស់ជាងការបណ្តុះទូទៅគឺដោយសារតែ លោកបានចំណាយពេលយកចិត្តទុកដាក់ថែទាំបណ្តែកដោយផ្តល់ទឹកឱ្យសណ្តែករៀងរាល់៣ម៉ោងម្តង និងជាពិសេសផ្តល់ប្រូតេអ៊ីនជំនួយបន្ថែមទៅដល់សណ្តែក ហេតុនេះហើយទើបធ្វើឱ្យវាលូតលាស់លឿននិងទទួលបានផលច្រើនបែបនេះ។

គូសបញ្ជាក់ផងដែរថា តាមរយៈអត្ថបទនេះចង់បង្ហាញឱ្យបងប្អូនបានឃើញថា នៅពេលទំនេរពីការងារប្រចាំថ្ងៃបងប្អូនក៏អាចបង្កើតរបររកចំណូលបានបន្ថែមបានដែរ ទោះមិនបានជាដុំកំភួនអ្វីប៉ុន្តែយើងក៏អាចបង្កើតប្រភពចំណូលបន្ថែមបានពីប្រាក់ខែដែរ។ហើយប្រសិនបើយើងចង់ផ្តាច់ខ្លួនពីការងារហើយមករកស៊ីការធ្វើដូច លោក Waalaikum គឺជាជម្រើសល្អបំផុត ពោលធ្វើរបរដែលយើងចង់ធ្វើផង ឆ្លៀតធ្វើការផង គឺចាប់ទាំងបន្ទាប់មកពីការរកស៊ីរបស់យើងរឹងមាំហើយចាំផ្តាច់ប្រាក់ខែមកផ្តោតលើការរកស៊ីទាំងស្រុង ចៀសវាងការខាតបង់ហើយបាត់បង់ទាំងការងារ៕

A

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia