សមាគមសិល្បករខ្មែរ ចុះ MOU ជាមួយ វិចិត្រសាលសិល្បៈអង្គរ ដែលរៀបចំឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល
Bunthoeun KoemFEBRUARY 9 2025

កាលពីថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២៥​ សមាគមសិល្បករខ្មែរ និងវិចិត្រសាលសិល្បៈអង្គរ (Angkor Art Gallery) បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា ដើម្បីធ្វើការផ្សព្វផ្សាយ អភិវឌ្ឍន៍ និងអភិរក្សសិល្បៈវប្បធម៌កម្ពុជា ពិសេសផ្តោតសំខាន់លើការជម្រុញវិស័យសិល្បៈគំនូរកម្ពុជា កាន់តែមានកិត្តិសព្ទនៅលើឆាកអន្តរជាតិ។

 

476343227 1043692191136634 7391919860238134188 N

 

ពីធីអនុស្សរណៈនេះត្រូវបានរៀបចំឡើងដោយនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល និងមានការអញ្ជើញចូលរួមពី លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ លោកជំទាវ គឹម ចាន់ណា, ឯកឧត្តម ទិត្យ ថាវរិទ្ធ​ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​, លោកជំទាវ លី សុខចេង អគ្គនាយិកានៃក្រុមហ៊ុន ជីប ម៉ុង រីថែលនិងជាសមាជិកក្រុមប្រឹក្សាភិបាល ជីប ម៉ុង គ្រុប លោក Bernard Teo សហស្ថាបនិក វិចិត្រសាលសិល្បៈអង្គរ លោកស្រី Chai អគ្គនាយិកា វិចិត្រសាលសិល្បៈអង្គរ ព្រមទាំងក្រុមការងារ សិល្បៈករ សិល្បៈការិនីជាច្រើនរូបទៀត។

 

476378616 1043693664469820 6966037153248320787 N

 

ថ្លែងនៅក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន មានប្រសាសន៍ថា លោកជំទាវពិតជាមានក្តីសោមនស្សរីករាយជាពន់ពេក ដែលបានចាប់ដៃសហការគ្នាជាលក្ខណៈជាតិ និង អន្តរជាតិជាមួយនឹងវិចិត្រសាលសិល្បៈអង្គរ ក្នុងគោលបំណងរួមគ្នា ធ្វើការផ្សព្វផ្សាយ អភិវឌ្ឍន៍ និងអភិរក្សសិល្បៈវប្បធម៌កម្ពុជា តាមរយៈស្លាកសញ្ញា «The Icons of Cambodia Fine Art Series »។

 

476417649 1043692507803269 8807224406656235143 N

 

ដោយឡែកលោក Bernard Teo ក៏បានមានប្រសាសន៍ផងដែរថា ក្នុងនាមជាសហស្ថាបនិក និងនាយកប្រតិបត្ដិ វិចិត្រសាលសិល្បៈអង្គរ ខ្ញុំមានមោទកភាពក្នុងការប្រកាសពីព្រឹត្ដិការណ៍ដ៏សំខាន់ ពោលគឺជាការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសមាគមសិល្បករខ្មែរ។ ដំណើរការសហការនេះ ជាការពង្រឹងបេសកម្មរួមគ្នា ដើម្បីលើកកម្ពស់សិល្បៈ និងវប្បធម៌ខ្មែរ។ ពួកយើងតាំងចិត្ដជម្រុញវិចិត្រករជាតិ បង្កើតឱកាសអភិវឌ្ឍ និងធ្វើឲ្យបេតិកភណ្ឌសិល្បៈខ្មែររីកចម្រើនបន្ថែមទៀត។

 

តាមរយៈការចាប់ដៃគ្នាដ៏រីករាយរវាងភាគីទាំងពីរ ទាំង​លោកជំទាវអ្នកឧកញ៉ាប្រធានសមាគម និង​លោក Bernard Teo បាន​រំពឹងយ៉ាងមុតមាំថា៖

 

១. នឹងអាចរួមគ្នាលើកតម្កើងស្នាដៃសិល្បៈគំនូរកម្ពុជាឱ្យកាន់លេចធ្លោរជាងមុន។

 

២. នឹងក្លាយជាចំណែកមួយជួយលើកទឹកចិត្តដល់វិចិត្រករក្នុងអាជីពនេះបន្ថែម ជួយរួមចំណែកក្នុងជីវភាពរបស់ពួកគាត់, ធ្វើឱ្យមានភាពសម្បូរបែប និងរស់រវើកនៃសិល្បៈគំនូរនៅកម្ពុជា។

 

៣. នឹងអាចជំរុញការផ្សព្វផ្សាយប្រភេទស្នាដៃសិល្បៈគំនូរដែលពោរពេញដោយទេពកោសល្យ និង ការច្នៃប្រឌិតខ្ពស់របស់វិចិត្រករ កម្ពុជា កាន់តែទូលំទូលាយនៅលើឆាកជាតិ និងអន្តរជាតិ។

 

៤. សង្ឃឹមថាអនុស្សរណៈនេះ នឹងក្លាយជាវេទិកាមួយអាចនាំយកនូវភាពស្រស់ស្អាត ថ្កុំថ្កើងនៃសិល្បៈវប្បធម៌កម្ពុជាទៅកាន់ពិភពលោក ហើយតាមរយៈស្នាដៃគំនូរដ៏ល្អវិចិត្ររបស់សិល្បករកម្ពុជា ក៏នឹងក្លាយជាចំណែកមួយជួយផ្សព្វផ្សាយពីសិល្បៈវប្បធម៌ និង វិស័យទេសចរណ៍កម្ពុជាផងដែរ។

 

៥. រំពឹងថានឹងបើកឱកាសឱ្យវិចិត្រករកម្ពុជា និងបរទេសកាន់តែមានពេលស្វែងយល់ និង ផ្លាស់ប្តូរបទពិសោធគ្នាកាន់តែច្រើនជាងមុន ហើយប្រែក្លាយទីផ្សារផ្នែកវិចិត្រសាលទៅជាមជ្ឈមណ្ឌលវប្បធម៌ដ៏ធំ នាពេល អនាគត៕

 

476381869 1043693597803160 4875664611458002277 N

476326126 1043692621136591 7946997935430954843 N

 

476427514 1043692324469954 5763958314212947477 N

476990971 558383270542561 4189266209265329495 N

476228054 1043692867803233 6703096651615920127 N

Photo 2025 02 09 14 11 11

Photo 2025 02 09 14 20 35 (2)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia