សោកស្តាយ! ត្រឹមដើមឆ្នាំ២០២៥ ក្រុមហ៊ុនឡានអគ្គិសនីនិងក្រុមហ៊ុនដឹកជញ្ជូនធំៗរបស់អាមេរិកប្រកាសដាក់ពាក្យសុំក្ស័យធនហើយ
ធី ស្រីល័ក្ខFEBRUARY 9 2025335 views

នេះជារឿងដ៏គួរឱ្យសោកស្តាយបំផុត ខណៈនៅដើមឆ្នាំ២០២៥ នេះ ក្រុមហ៊ុនធំៗ២របស់អាមេរិក គឺក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងក្រុមហ៊ុនដឹកជញ្ជូន Wynne Transportation បានប្រកាសដាក់ពាក្យសុំក្ស័យធនហើយ។

 

ជាក់ស្តែង បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Yahoo Finace បានឱ្យដឹងថា ក្រោយឈរជើងរកស៊ីជាង ៧ឆ្នាំនៅលើទីផ្សារ នាពេលនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Canooរបស់សហរដ្ឋបានប្រកាសដាក់ពាក្យសុំក្ស័យធននិងបញ្ឈប់ប្រតិបត្តិការភ្លាមៗ បន្ទាប់ពីគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើនទុនបន្ថែមទៀត។

 

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ការដាក់ពាក្យក្ស័យធននេះកើតឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Canoo បានដកកម្មករដែលនៅសេសសល់ទាំងប៉ុន្មានចោលទាំងអស់ សូម្បីតែរោងចក្រមានទីតាំងនៅ Oklahoma ក៏បានផ្អាកដំណើរការផងដែរ។

៧

យ៉ាងណាមិញ ក្រុមហ៊ុន Canoo បានបង្កើតឡើងតាំងពីឆ្នាំ២០១៧ មកម្លេះ ដោយបង្កើតឡើងក្នុងគោលបំណងលើការអភិវឌ្ឍន៍រថយន្តអគ្គិសនីខ្នាតតូច ខណៈដែលនៅក្នុងឆ្នាំ ២០២៤ កន្លងទៅនេះក្រុមហ៊ុន Canoo មានលុយតម្កល់ត្រឹមតែ ៧សែនដុល្លារប៉ុណ្ណោះ។

 

ជាមួយគ្នានោះដែរ បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The US Sun បានឱ្យដឹងថា ក្រោយខំរកស៊ីរហូតដល់ទៅ ៣៩ឆ្នាំ កាលពីដើមឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមហ៊ុន Wynne Transportation  ដែលជាក្រុមហ៊ុនល្បីឈ្មោះមួយនៅសហរដ្ឋអាមេរិកបានប្រកាសដាក់ពាក្យសុំក្ស័យធនហើយ ដោយសារតែជាប់បំណុលបានជះឥទ្ធិពលខ្លាំងដល់ក្រុមហ៊ុន។

៨

លោក M. Benjamin Jones ដែលជាប្រធានផ្នែករៀបចំរចនាសម្ព័ន្ធនៅក្រុមហ៊ុន Wynne Transportation បាននិយាយថា ក្រុមហ៊ុនបានដាក់ពាក្យសុំក្ស័យធនតាំងពីដើមឆ្នាំ ២០២៥ ដោយសារតែក្រុមហ៊ុនជួបវិបត្តិនៅបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ខណៈក្រុមហ៊ុនក៏ជួបបញ្ហាត្រូវសងការខូចខាតដល់ក្រុមហ៊ុន ETZ Transport Solutions, LLC រហូតដល់ជាង ៣២លានដុល្លារអាមេរិកឯណោះ។

 

លើសពីនេះទៅទៀត ក្រៅពីបង់ថ្លៃខូចខាតដល់ក្រុមហ៊ុនផ្សេងអស់រាប់លានដុល្លារក្រុមហ៊ុន Wynne Transportation ក៏បានជួបវិវាទបន្ថែមទៀតជាមួយក្រុមហ៊ុនផ្សេងៗដែលនាំឱ្យកិច្ចសន្យាសំខាន់ៗចំនួនពីរបានគ្រោងទុកគាំងស្តូកស្តឹងដែលបញ្ហាធ្លាក់ចុះទាំងនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រតិបត្តិការអាជីវកម្មនិងសាច់ប្រាក់របស់ក្រុមហ៊ុនផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia