សេដ្ឋកិច្ចមិនល្អ រកស៊ីក៏តឹង វិនិយោ.គខ្លាចខាតបង់លុយ តស់មកស្គាល់ធនាគារធំៗទាំង១០ ហ៊ានឲ្យការប្រា.ក់សន្សំខ្ពស់បំផុត
Toeuy HongAPRIL 26 20246.2 K views

ឆ្នាំ២០២៤ទៅហើយប៉ុន្ដែស្ថានភាពសេដ្ឋកិច្ចសកលនៅមិនទាន់វិលទៅភាពល្អប្រសើរនៅឡើយ ដូច្នេះហើយមនុស្សមួយចំនួនធំមិនសូវហ៊ានយកលុយទៅរកស៊ីឬវិនិយោគឡើយព្រោះក្នុងស្ថានភាពបែបនេះ អាចនឹងប្រឈមហានិភ័យច្រើនហើយពិបាកក្នុងការរកចំណូលទៀតផង។

 យ៉ាងណាមិញបើបងប្អូនមិនទាន់ដឹងថាឆ្នាំថ្មីគួររកស៊ីអ្វីឬមិនទាន់ហ៊ានយកលុយទៅរកស៊ី ថ្ងៃនេះ Business Cambodia សូមណែនាំពីធនាគារធំៗក្នុងស្រុកដែលហ៊ានឲ្យការប្រាក់សន្សំខ្ពស់ជាងគេបំផុត។

 . ធនាគារវីង

វីងជាធនាគារពាណិជ្ជដ៏ធំមួយនៅកម្ពុជាដែលបានកម្លាយខ្លួនពីធនាគារឯកទេសមកជាធនាគារពាណិជ្ជ។ បើយោងតាមវេបសាយរបស់ធនាគារវីងបានឲ្យដឹងថាសម្រាប់គណនីមានកាលកំណត់ អ្នកដាក់ប្រាក់បញ្ញើទទួលបានការប្រាក់រហូតដល់ទៅ៩%ក្នុងមួយឆ្នាំទាំងប្រាក់រៀលនិងប្រាក់ដុល្លារ

 . ធនាគារ KB Prasac

 ធនាគារ KB Prasac គឺទើបតែកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់មកជាធនាគារពាណិជ្ជដែលាមឈ្មោះថា KB Prasac។ ធនាគារ KB Prasac គឺជាធនាគារមួយដែលឲ្យការប្រាក់សន្សំខ្ពស់។ សម្រាប់គណនីសន្សំមានកាលកំណត់នៅKB Prasac អ្នកទទួលការប្រាក់.៧៥%សម្រាប់ប្រាក់រៀល និង៧.៥០%សម្រាប់ប្រាក់ដុល្លារ។

 . ធនាគារ អេស៊ីលីដា

 ធនាគារ អេស៊ីលីដា គឺជាធនាគារពាណិជ្ជដ៏ចំណាស់មួយនៅកម្ពុជា។ សម្រាប់គណនីសន្សំមានកាលកំណត់នៅធនាគារ អេស៊ីលីដា បើអ្នកសន្សំជាប្រាក់រៀលតាមកម្មវីធីទូរស័ព្ទ( Mobile App) អ្នកទទួលបានការប្រាក់៦.០៥%ក្នុងមួយឆ្នាំនិងជាប្រាក់ដុល្លារបាន៤.៦០%។

 . ធនាគារ DGB

ធនាគារ DGBkក៏ជាធនាគារមួយដែលផ្ដល់នូវជម្រើសប្រាក់បញ្ញើច្រើនប្រភេទផងដែរដោយក្នុងនោះ គណនីសន្សំមានកាលកំណត់របស់ធនាគារ DGB ហ៊ានឲ្យការប្រាក់រហូតដល់ទៅ៨.២៥%សម្រាប់ប្រាក់រៀលនិងប្រាក់ដុល្លារ៨%ក្នុងមួយឆ្នាំ។

 . ធនាគារ Woori

 ធនាគារ Woori មានគណនីបញ្ញើច្រើនជម្រើសទៅតាមតម្រូវការរបស់អតិថិជន ហើយក្នុងនោះគណនីសប្បុរសរបស់ធនាគារ Woori គឺជាគណនីមួយដែលផ្ដល់ការប្រាក់ខ្ពស់បំផុតដល់អ្នកដាក់ប្រាក់បញ្ញើ។ គណនីសប្បុរសរបស់ Woori ផ្ដល់ការប្រាក់៨.១០%សម្រាប់ប្រាក់រៀលនិង៧.៦០%សម្រាប់ប្រាក់ដុល្លារ។

 . ធនាគារ ហត្ថា

 ធនាគារ ហត្ថាគឺផ្ដល់នូវសេវាប្រាក់បញ្ញើយ៉ាងសម្បូរបែបបំផុត  ហើយក្នុងនោះគណនីបញ្ញើកើនទ្រព្យដែលជាប្រភេទគណនីបញ្ញើមានកាលកំណត់គឺអ្នកដាក់ប្រាក់បញ្ញើទទួលបានការប្រាក់រហូតដល់ទៅ៧.៧៤%ក្នុងមួយឆ្នាំទាំងប្រាក់រៀលនិងប្រាក់ដុល្លារ។

. ធនាគារ ភ្នំពេញ ពាណិជ្ជ(PPCBank)

ប្រសិន​បើអ្នក​មាន​ប្រាក់​សន្សំ​ដែល​អ្នក​មិន​មាន​គម្រោង​នឹង​ប្រើ​ប្រាស់​ឆាប់ៗ​ នោះ​គណនី​ប្រាក់​បញ្ញើ​មាន​កាល​កំណត់​ ​នឹង​អនុញ្ញាត​ឱ្យ​ប្រាក់​របស់​អ្នក​កើន​ឡើង​ជាមួយ​នឹង​អត្រាការ​ប្រាក់​ជាក់លាក់​​ ដោយអត្រាការប្រាក់សន្សំជាប្រាក់រៀល៧% និងប្រាក់ដុល្លារ៥.៥០%ក្នុងមួយឆ្នាំ

. ធនាគារកាណាឌីយ៉ា

គណនីមានកាលកំណត់ នៅធនាគារកាណាឌីយ៉ាងជាធនាគារក្នុងស្រុកធំជាងគេ ដែលមានទំនុកចិត្ត ជាមួយអត្រាការបា្រក់ខ្ពស់ និង ភាពបត់បែននៃរយៈពេលដាក់បញ្ញើតាមតម្រូវការ។ សម្រាប់គណនីមានកាលកំណត់អ្នកបានការប្រាក់៦.៨០%ក្នុងមួយឆ្នាំ

. ធនាគារ May Bank

 ធនាគារ May Bank ក៏មាននូវគណនីសន្សំមានកាលកំណត់ដោយអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំអាចបើកគណនីសន្សំនេះបានហើយចំពោះការប្រាក់សន្សំគឺ៦.៥០%ក្នុងមួយឆ្នាំ។

១០. ធនាគារ Shinhan Bank

ធនាគារ Shinhan មានគណនីពិសេសមានកាលកំណត់ដែលផ្ដល់នូវការប្រាក់ខ្ពស់ ហើយសម្រាប់អ្នកសន្សំតាមអនឡាញអាចបានការប្រាក់ចំនួន៧.១០%ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ផងដែរថាចំពោះលក្ខខណ្ឌនៃការដាក់ប្រាក់បញ្ញើគឺខុសគ្នាពីធនាគារមួយទៅធនាគារមួយដូច្នេះបើបងប្អូនចាប់អារម្មណ៍ដាក់ប្រាក់បញ្ញើនៅធនាគារទាំង១០ដែលបានរៀបរាប់ខាងលើបងប្អូនអាចទាក់ទងទៅធនាគារដើម្បីសាកសួរពីព័ត៌មានលម្អិត៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia