ចំពោះបងប្អូនដែលស្រលាញ់ការដុតនំ ពេលនេះឱកាសល្អបានមកដល់ហើយ ខណៈកន្លែងល្បី១នៅភ្នំពេញគឺ Wilmar CLV កំពុងមានបើកវគ្គបង្រៀនធ្វើនំឥតគិតថ្លៃមានរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី ១៧-២០ ខែកុម្ភៈ ឆ្នាំ២០២៥។
យ៉ាងណាមិញ សម្រាប់អ្នកដែរចង់រៀនសូមបងប្អូនធ្វើការចុះឈ្មោះក្នុងលីងខាងលើអោយបានត្រឹមត្រូវ http://bit.ly/MDC-BakingClass នៅពេលអ្នកដែលបានចុះឈ្មោះតាមរយៈលីងនេះហើយថ្ងៃអាទិត្យទី១៦ ក្រុមកាងារ Wilmar CLV និងខលទៅបញ្ជាក់ថាបងប្អូនមានឈ្មោះបានចូលរៀនវគ្គឥតគិតថ្លៃរយៈពេល៤ថ្ងៃនេះ។ បើសិនមិនបានទទួលការខលបញ្ជាក់គឺបងៗមិនអាចមកទេសូមចុះឈ្មោះនៅវគ្គក្រោយៗទៀត។
គួរបញ្ជាក់ថា សម្រាប់វេនសិក្សានៅពេលព្រឹក ចាប់ពីម៉ោង ០៩:០០ ព្រឹក រហូតដល់ម៉ោង ១១:៣០ ព្រឹក ពេលរសៀលចាប់ពីម៉ោង ២:០០ រសៀល រហូតដល់ម៉ោង ៤:៣០ ល្ងាច។ Wilmar CLV មានទីតាំងនៅមជ្ឈមណ្ឌលឧត្តមភាពម្ហូបអាហារម៉ីសាន ស្ថិតនៅផ្សារទំនើប Exchange Square ជាន់ទី3 ក្រោយអគារវឌ្ឍនៈ បងប្អូនដែលមានចម្ងល់អាចទំនាក់ទំនងតាមលេខ 023 901 673 ៕