Baby Outlet ហាងឯកទេសទំនិញទារក កុមារ និងស្ត្រីមានផ្ទៃពោះ ធំជាងគេនៅកម្ពុជា បានបើកដំណើរការសាខាថ្មី ជាសាខាទី 12 នៅអង្គរភ្នំពេញ ដើម្បីបំពេញតម្រូវការជូនអតិថិជន
Daneth MechAUGUST 1 2022

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី 31 ខែកក្កដា ឆ្នាំ2022 បេប៊ីអោតឡេត ដែលជាក្រុមហ៊ុនលក់សម្ភារសម្រាប់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ ឈានមុនគេនៅកម្ពុជា បានបើកដំណើរសាកល្បងនូវសាខាថ្មី ដែលជាសាខាទី12 របស់ខ្លួន មានទីតាំងនៅ បុរីអង្គរភ្នំពេញ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្នុងនោះផងដែរដើម្បីជាការអបអរសាទរ ដល់ការបើកសាកល្បងសាខាថ្មីរបស់ខ្លួន បេប៊ីអោតឡេត បានពាំនាំនូវការលក់បញ្ចុះតម្លៃពិសេសជូនដល់អតិថិជនរហូតដល់ 50% រួមទាំងមានការលេងហ្គេមដើម្បីទទួលបានរង្វាន់ និងកម្មវិធីសប្បាយៗជាច្រើនទៀត។ ដោយមានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីអតិថិជនរបស់ខ្លួន បេប៊ីអោតឡេត ក៏បាននឹងបន្តកម្មវិធីដ៏អស្ចា្យនោះរយៈពេល 3ថ្ងៃពេញតែម្តង ពោលគឺចាប់ពីថ្ងៃទី 31 ខែកក្កដា ដល់ថ្ងៃទី 2 ខែសីហា ឆ្នាំ2022 ចាប់ពីម៉ោង 7ព្រឹក ដល់ 9យប់ ដូច្នេះប៉ាៗម៉ាក់ៗទាំងអស់គ្នាកុំឲ្យឪកាសពិសេសនេះកន្លងផុតទៅឲ្យសោះ។

- ទីតាំងសាខាទី12 អង្គរភ្នំពេញ: ចំងាយ 100ម៉ែត្រ ពីការិយាល័យលក់បុរីអង្គរភ្នំពេញ តាមផ្លូវ 30ម៉ែត្រឆ្ពោះទៅហ្គ្រេនភ្នំពេញ

- ផែនទី Google Map: https://bit.ly/3NwDXN7

- លេខទូរសព្ទ: 095/098/060 276 677

Baby Outlet តែងតែផ្តោតទៅលើគោលបំណង 3 ធំៗដើម្បីបំពេញរាល់តម្រូវការអតិថិជនរួមមាន៖

1.​ ​Best Collection ជ្រើស​រើសយក​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ និង តម្លៃ​សមរម្យ ។​

2.​ ​Only bestselling products ផ្តោតទៅលើ​ផលិតផល​ដែលមាន តម្រូវការ​ខ្ពស់​ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ​។​

3.​ ​Focus on the best customer service ផ្តោតទៅលើ​សេវាកម្ម​ ស្នាមញញឹម និង ការផ្តល់ជូន​អតិថិជន​នូវ​សេវាកម្ម​មួយ​ដែល​ល្អឥតខ្ចោះ​។ បន្ថែម​ពីនេះ​អតិថិជន​ក៏​ទទួលបាន​នៅ​ភាពងាយស្រួល​ ក្នុង​ការចតម៉ូតូ ឬ ​រថយន្ត​ជាមួយ​ចំណត​ដ៏​ធំ​ទូលាយ​ផងដែរ​។​

Photo 2022 08 01 08 39 05 (2)

Photo 2022 08 01 08 39 06

​ចំណុច​ពិសេស​ជាងនេះទៅទៀត បេ​ប៊ី​អោត​ឡេ​ត (Baby Outlet) បាន​ផ្ដោតទៅលើ 2ចំណុច​សំខាន់ៗ​គឺ គុណ​តម្លៃ​របស់​ក្រុមហ៊ុន និង​សក្តានុពល​ដ៏​ធំ​របស់​អាជីវ​កម្មនេះ នាពេល​បច្ចុប្បន្ន និង​អនាគត​។​

  • ​ ​គុណ​តម្លៃ​របស់​ក្រុមហ៊ុន​

​បេប៊ី​អោត​ឡេ​ត គឺជា​ហាង​ដ៏​ធំ​ដែល​ផ្តោត​សំខាន់​ទៅលើ​ទំនិញ​ដែលមាន​គុណភាព និង តម្លៃ​សមរម្យ​។ ទន្ទឹមនឹងនេះ​ក្រុមហ៊ុន​ក៏បាន​ផ្តោត​យ៉ាងសំខាន់​ទៅលើ​ការផ្តល់​សេវាកម្ម​មួយ​ដែល​ល្អឥតខ្ចោះ និង បំភ្លេច​មិនបាន​សំរាប់​អតិថិជន​របស់ខ្លួន​ផងដែរ​។ 

​ការផ្តល់ជូន​នូវ​សេវាកម្ម​ខាងលើនេះ សុទ្ធសឹងតែ​មានការ​ប​ង្វឹ​ក​បង្ហាត់ តាម​ក្បួនខ្នាត​យ៉ាង​ស្ទាត់ជំនាញ ពី​ថ្នាក់ដឹកនាំ​របស់ ប៊េ​ប៊ី​អោត​ឡេ​ត ដើម្បី​ធានាបាន​ថា​គុណភាព​នៃ​សេវាកម្ម សមស្រប​ទៅតាម​ស្តង់ដា និង​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន​របស់ខ្លួន​។ ចំពោះ​ទំនិញ​វិញ ​បេប៊ី​អោត​ឡេ​ត ក៏បាន​ជ្រើសរើស និង​សម្រិតសម្រាំង ដៃគូ​ផ្គត់ផ្គង់​ដែលមាន​សមត្ថភាព ក្នុងការ​ផ្តល់ជូន​ទំនិញ​ដែល​ធានាបាន​នូវ​គុណភាព ក៏ដូចជា​តម្លៃ​សមរម្យ និង​សមស្រប​ទៅតាម​ទីផ្សារ​បច្ចុប្បន្ន​ផងដែរ​។ លើសពីនេះទៅទៀត អ្វីដែល​ធ្វើ​ឲ្យ​​បេប៊ី​អោត​ឡេ​ត ខ្លាំង និង​រក្សា​កេ​រ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​ដូច​សព្វ​ថ្ងៃនេះ គឺ​ការចូលរួម​យ៉ាងសកម្ម​ពី ថ្នាក់ដឹកនាំ និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ដែល​តែងតែ​បំពេញ​នូវ​គ្រប់​សេចក្តីត្រូវការ​របស់​អតិថិជន​។ ដូច្នេះហើយ ក្រុមហ៊ុន ​បេប៊ី​អោត​ឡេ​ត ក៏​តែងតែ​ធ្វើ​ការយក​ទុកដាក់​យ៉ាងខ្លាំង ទៅលើ​បុគ្គលិក​របស់ខ្លួន​ដូចជា​ក្រុមគ្រួសារ​តែមួយ​អញ្ចឹង​។ ដោយ​ប្រកាន់ខ្ជាប់​ទៅនឹង​គោលការណ៍​ខាងលើ ទើប​ធ្វើ​ឲ្យ​បេប៊ី​អោត​ឡេ​ត ត្រូវបាន​ទទួលស្គាល់​ពី​មហាជន​យ៉ាងច្រើន​កុះករ និង​អាច​ពង្រីក​ខ្លួន​នៅក្នុង​វិស័យ​មួយ​នេះ បាន​យ៉ាង​លឿង និង ល្អប្រសើរ​។

  • ​ ​សក្តានុពល​ដ៏​ធំ​របស់​អាជីវ​កម្មនេះ​នាពេល​បច្ចុប្បន្ន និង អនាគត​

សព្វថ្ងៃនេះ​គេ​សង្កេតឃើញថា កុមារ​នៅក្នុង​ប្រទេស​កម្ពុជា មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ហើយ​នេះ​ជា​សញ្ញាណ​មួយ ដែល​គូសបញ្ជាក់ថា តម្រូវការ​ទៅលើ​សម្ភារ​របស់​ទារក កុមារ និងស្ត្រីមានផ្ទៃពោះ ប្រចាំថ្ងៃ​ក៏មាន​សេចក្តីត្រូវការ​ជា​ចាំបាច់​ផងដែរ​។​​អ្វីដែល​ធ្វើ​ឲ្យ​យើង​កាន់តែ​ជឿជាក់ ទៅលើ​អាជីវ​កម្មនេះ​ថា នឹង​ល្អប្រសើរ​ទៅមុខទៀត​នោះ គឺ ការដឹកនាំ​ដ៏​ឆ្លាសវៃ ក៏ដូចជា​ការជួយ​ជ្រោ​ម​ជ្រែង​របស់​គណៈ​គ្រប់គ្រង​ទាំងអស់​របស់ ​បេប៊ី​អោត​ឡេ​ត ផងដែរ​។ ដែល​នេះ​អាច​បញ្ជាក់បាន​ថា អាជីវ​កម្មនេះ កំពុង​តែមាន​សក្តានុពល​ខ្លាំង​នាពេល​បច្ចុប្បន្ន និង អនាគត​។

Photo 2022 08 01 08 39 09

សូម​ជម្រាប​ផងដែរ​ថា Baby Outlet ជាហាងឯកទេសទំនិញកុមារ ដែលមានទំនិញ 15000មុខ សម្រាប់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2014 នៅតំបន់ទួលគោក។ Baby Outet បាននិងកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួនដែលជាមាតាបិតាកូនតូច ទៅលើ៖ គុណភាពទំនិញ ជម្រើសច្រើន ការទុកដាក់ទំនិញតាមស្តង់ដារ តម្លៃសមរម្យ សេវាកម្មល្អ និងទីតាំងល្អផ្តល់ភាពងាយស្រួល។

Photo 2022 08 01 08 39 07 (2)

បច្ចុប្បន្ន ហាងឯកទេសទំនិញកុមារ Baby Outlet មានចំនួន 12 ទីតាំង ដោយ 10 នៅរាជធានីភ្នំពេញ 1នៅក្រុងសៀមរាប និង1នៅក្រុងតាខ្មៅ។ Baby Outlet បានជាប់ជាហាងឯកទេសទំនិញកុមារ ដែលទទួលស្គាល់ដោយស្តង់ដារអន្តរជាតិ ISO 9001:2015 ដំបូងគេបង្អស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

ទាំងនេះគឺជា Baby Outlet ទាំង 12សាខា៖

- សាខាទី1 ទួលគោក: 017 222 978 / 070 339 889

- សាខាទី2 ផ្លូវកម្ពុជាក្រោម: 017 886 685 / 070 886 683

- សាខាទី3 វិមានឯករាជ្យ: 017 888 292 / 093 333 687

- សាខាទី4 ខាលែនឌែល ម៉ល: 017 503 999 / 098 952 974

- សាខាទី5 ផ្លូវ 271: 085/098 320 271

- សាខាទី6 ឈូកមាស: 012/015 553 885

- សាខាទី7 ជ្រោយចង្វារ: 012/016 222 349

- សាខាទី8 ច្បារអំពៅ: 077/093 567 089

- សាខាទី9 ចំការដូង: 078/069 318 318

- សាខាទី10 សៀមរាប: 012 204 070 / 015 616 352

- សាខាទី11 ក្រុងតាខ្មៅ: 089/086 908 222

- សាខាទី12 អង្គរភ្នំពេញ: 095/098/060 276 677

សម្រាប់​លោកអ្នក​ដែល​ចង់​ជាវ ឬ​ដឹង​ពី​ព័ត៌មាន​បន្ថែម របស់ បេ​ប៊ី​អោត​ឡេ​ត អាចទាក់ទង​បាន​តាមរយៈ​លេខ​ទូរ​សព្ទ ដែលមាន​ខាងលើ ឬ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ករ​បស់​ក្រុមហ៊ុន​ផ្ទាល់ Baby Outlet

Photo 2022 08 01 08 39 07

Photo 2022 08 01 08 39 08

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia