គ្រាន់តែចប់កម្មវិធី “ពិព័រណ៍កម្សាន្តកូនក្មេង” លើកទី១ភ្លាម អ្នកដាក់ស្តង់លក់ផលិតផល​ កក់ស្តង់ចូលរួមជាលើកទី២បាន៦០%ទៅហើយ
Daneth MechJULY 26 2024

Photo 2024 07 26 09 03 03

ពិតជាលើសពីការរំពឹងទុកមែនថាមានអ្នកចូលរួមត្រឹមតែ8មុឺននាក់ តែជាក់ស្តែងមានអ្នកចូលរួមរហូតដល់ទៅជាង11មុឺននាក់ក្នុងកម្មវិធី “ពិព័រណ៍កម្សាន្តកូនក្មេង” លើកទី1 ដែលរៀបចំជាដោយ ហាងឯកទេសទំនិញកុមារបេប៊ីអោតឡេត។ អ្នកគ្រប់គ្រង បេប៊ីអោតឡេត បានប្រាប់​ Business Cambodia ថាកត្តាធំៗ៣ដែលធ្វើឲ្យកម្មវិធីពិព័រណ៍នេះទទួលបានជោគជ័យគឺ អ្នកចូលរួមដាក់ស្តង់ពេញសាលពិព័រណ៍100%តាមគ្រោង  អ្នកដាក់ស្តង់ទាំងអស់លក់ដាច់លើសពីការរំពឹងទុក និងភ្ញៀវចូលរួមទាំងក្មេងទាំងចាស់មានភាពសប្បាយរីករាយ។ អ្នកចូលរួមដាក់ស្តង់មួយចំនួនធំបានចាត់ទុកថាវាជាកំណត់ត្រាថ្មីមួយសម្រាប់ពួកគាត់ដែលចូលរួមពិព័រណ៍ហើយទទួលបានការលក់ចេញផលិតផលច្រើន និងទទួលបានអតិថិជនគោលដៅយ៉ាងច្រើន។ 

Photo 2024 07 26 09 02 56

Photo 2024 07 26 09 02 59

Photo 2024 07 26 09 03 00 (2)

Photo 2024 07 26 09 03 01

តាមរយៈបទពិសោធន៍ដ៏ល្អនេះ ហាងឯកទេសទំនិញកុមារបេប៊ីអោតឡេត ដែលជាអ្នករៀបចំកម្មវិធី ”ពិព័រណ៍កម្សាន្តកូនក្មេង” នេះមិនបង្អង់យូរឡើយ គឺបានរៀបចំកម្មវិធី “ពិព័រណ៍កម្សាន្តកូនក្មេង” ជាលើកទី2 ចាប់ពីថ្ងៃទី29 វិច្ឆិកា ដល់ថ្ងៃទី01 ធ្នូ ឆ្នាំ2024 នៅអាគាកោះពេជ្រ6សាលចូលគ្នា G, H, I, J, K, L​ ហើយបានដាក់បញ្ជូលនូវកម្មវិធីសប្បាយៗជាច្រើនដូចជា៖  ការលេងល្បែងកម្សាន្តសប្បាយៗសម្រាប់មនុស្សពេញវ័យ និងកុមារតូចៗ ការលក់ម្ហូបអាហារដែលកូនៗចូលចិត្ត និងការបោះជុំរុំញុំាអាហារជុំគ្រួសារ ការដង្ហែក្បួនព្យុះហយាត្រាតុក្កតាល្បីៗ ការចែកផ្លែឈើ នំ ចំណី ការទំលាក់ប៉ោងៗរាប់ម៉ឺនគ្រាប់ជាមួយរង្វាន់ជារៀងរាល់ថ្ងៃ​ ការចាប់រង្វាន់ឈ្នះ iPhone 16 និងរង្វាន់ដ៏ច្រើនមហាសាល ការផ្តល់កាដូសម្រាប់ស្ត្រីមានផ្ទៃពោះ ការសម្តែងពីអ្នកអាជិព។

ពិសេសទៀតនោះគឺថ្ងៃសុក្រនៃថ្ងៃពិពណ៌នេះគឺថ្ងៃ Black Friday ដែលជាថ្ងៃបញ្ចុះតម្លៃជាលក្ខណះសកល ដូចនេះក្នុងកម្មវិធី ”ពិព័រណ៍កម្សាន្តកូនក្មេង” លើកទី2នេះ អ្នកចូលរួមដាក់ស្តង់ទាំងអស់រួមគ្នាផ្តល់កម្មវិធីពិសេសៗកាន់តែសម្បើមទៅកាន់អតិងិជនគោលដៅរបស់ខ្លួន ហើយក៏ជាឱកាសលក់ដើម្បីបង្គ្រប់ Target ប្រចាំឆ្នាំ2024ដែរ។ 

Photo 2024 07 26 09 03 00

Photo 2024 07 26 09 03 02

Photo 2024 07 26 09 03 04 (2)

គួរបញ្ចាក់ផងដែរថា កម្មវិធី “ពិព័រណ៌កម្សាន្តកូនក្មេង” លើកទី2នេះ នឹងមានការដាក់ស្តង់ពីក្រុមហ៊ុនធំៗរហូតដល់ 313 និងមានការរំពឹងទុកអ្នកចូលរួមមិនតិចជាង10មុឺននាក់ឡើយ។ នេះជាឱកាសដ៏ល្អមែនទែន សម្រាប់លោក អ្នកដាក់លក់ និងផ្សព្វផ្សាយផលិតផលទៅកាន់មនុស្សជាង10មុឺននាក់ដែលសុទ្ធសឹងតែស្ត្រីមានផ្ទៃពោះ និងអ្នកមានកូន។

កក់ស្តង់ឥឡូវនេះដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស និងទីតាំងល្អៗ៖  099 622 822 / 015 622 822 ឬតាមដានព័ត៌មានតាមផេកផ្លូវការរបស់ Children’s Day Fun Fair។

Photo 2024 07 26 09 03 04

Photo 2024 07 26 09 03 05 (2)

Photo 2024 07 26 09 03 05

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia