ក្លឹបសវនកម្មខេមអេដ យើងខ្ញុំពិតជាមានកិត្តិយសក្នុងការនាំមកនូវកម្មវិធី “Audit 360”ហើយកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗដែលទាក់ទងទៅនឹងវិស័យសវនកម្មដើម្បីឱ្យអ្នកដែលបានចូលរួមបានស្គាល់ពីវិស័យនេះឲ្យកាន់តែច្បាស់ និងអាចរៀបចំខ្លួនបានយ៉ាងល្អក្នុងការក្លាយជាសវនករដ៏ជំនាញម្នាក់ និងការយល់ដឹងពីការវិវត្តន៍និងការរីកចម្រើននៅក្នុងវិស័យសវនកម្ម។ “Audit 360” មានការចូលរួមពីសំណាក់វាគ្មិនចំនួន ៤ រូបដែលសុទ្ធសឹងតែជាអ្នកជំនាញក្នុងវិស័យសវនកម្ម ព្រមទាំងមកពីស្ថាប័នរដ្ឋនិងឯកជនផងដែរ។ វាគ្មិនទាំង៤របស់យើងនឹងចែករំលែកពីប្រធានបទធំៗចំនួន ៤ ដូចជា៖
វាគ្មិនទី១: លោក អៀង សុធីរិទ្ធិ ដែលជា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃធនាគារ ABA គាត់នឹងចែករំលែកនូវបទពិសោធន៍ និងគន្លឹះសំខាន់ៗលើប្រធានបទ “ ការរៀបចំខ្លួនរួចជាស្រេចជាមួយនឹងការបើកជំពូកថ្មីនៃការងារជាសវនករ”។
វាគ្មិនទី២: លោក ហុិន កុសលា ដែលជា Managing Partner នៃក្រុមហ៊ុន HLB Cambodia។ គាត់នឹងមកចែករំលែកនូវបទពិសោធន៍ថ្មីៗក៏ដូចជាគន្លឹះសំខាន់ៗក្រោមប្រធានបទ “ភាពពិតជាក់ស្តែងនៃជីវិតជាសវនករ”។
វាគ្មិនទី៣: លោក ឯកឧត្តម ប៊ូ ថារិន ដែលជាអគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្មហើយនៅក្នុងកម្មវិធីរបស់ពួកយើងគាត់នឹងមកចែករំលែកនូវបទពិសោធន៍ថ្មីៗក៏ដូចជាគន្លឹះសំខាន់ៗក្រោមប្រធានបទ “ការទទួលស្គាល់ពីការអភិវឌ្ឃន៍របស់អាជីពជាសវនករក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”។
វាគ្មិនទី៤: លោក គង់ សុិនរ៉ា ដែលជា Partner, Audit & Assurance នៃក្រុមហ៊ុន Blue Chartered Accountant and Auditor ហើយនៅក្នុងកម្មវិធីរបស់ពួកយើងគាត់នឹងមកចែករំលែកនូវបទពិសោធន៍ថ្មីៗក៏ដូចជាគន្លឹះសំខាន់ៗក្រោមប្រធានបទ “ការប្រកាន់ភ្ជាប់ក្នុងតួនាទីជាអ្នកដឹកនាំដើម្បីអោយអាជីពជាសវនករកាន់តែរីកចម្រើននាពេលអនាគត”។
តំណភ្ជាប់សម្រាប់ចុះឈ្មោះ
https://forms.gle/q7Eii1VofWrVEWgU7
សម្រាប់ព័ត៌មានបន្ថែម៖
- កាលបរិច្ឆេទ៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤
- ទីតាំង៖ Oakwood Premier Phnom Penh
- ពេលវេលា៖ ១២:០០ ដល់ ៥:១០ល្ងាច
- សំបុត្រ ១=២.៦០ ដុល្លា ឬ ១០៥០០ រៀល សម្រាប់អ្នកទិញត្រឹមថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤
- សំបុត្រ ១=៣.៦០ ដុល្លា ឬ ១៤ ៥០០ រៀល សម្រាប់អ្នកទិញបន្ទាប់ពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤
រួសរាន់ឡើងកុំឱ្យឱកាសនេះកន្លងផុតទៅ ចូលរួមជាមួយពួកយើងដើម្បីទទួលបានឱកាសក្នុងការចាប់រង្វាន់ ជាច្រើនដ៏អស្ចារ្យ ព្រមជាមួយនឹងការទទួលបាន Vouchers ជាច្រើនពីពួកយើងទៀតផង។ អ្វីដែលកាន់តែពិសេសនោះ លោកអ្នកក៏អាចទស្សនានូវការសម្តែងពិសេសដែលកម្មវិធីយើងបានរៀបចំឡើងផងដែរ។