នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះព្រឹត្ដិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងឈានចូលមកដល់ហើយ ពោលគឺនៅសល់រយៈពេលតែ ៦ ថ្ងៃទៀតប៉ុណ្ណោះ។ យ៉ាងណាមុនកម្មវិធីប្រកួតមកដល់ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក៏បានបង្ហាញពីប្រភេទកីឡា និងទីតាំងសម្រាប់ការប្រកួតផងដែរ ដោយក្នុងនោះរួមមាន៖
១. កីឡាអត្ដពលកម្មជនពិការ (Para Athletic) ទីលានប្រកួតគឺនៅពហុកីឡដ្ឋានជាតិមរតកតេជោ
៣. កីឡាបាលត់បោះរទេះ (Wheelchair Basketball) ទីលានប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ
៤. កីឡាបាល់ទះអង្គុយ (Sitting Volleyball) ទីលានប្រកួតនៅពហុកីឡាដ្ឋានជាតិមរតកតេជោ
៥. កីឡាវាយកូនឃ្លីលើតុជនពិការ (Para Table Tennis) ទីលានប្រកួតនៅពហុកីឡាដ្ឋានជាតិមរតកតេជោ
៦. កីឡាវាយលីជនពិការ (Para Badminton) ទីលានប្រកួតនៅពហុកីឡាដ្ឋានជាតិមរតកតេជោ
៧. កីឡាបាល់ទាត់ជនពិការភ្នែក (Football5 Aside) ទីលានប្រកួតនៅពហុកីឡាដ្ឋានជាតិមរតកតេជោ
៨. កីឡាបាល់ទាត់ចលករខួរក្បាល (CP Football/Football 7 Aside) ទីលានប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា
៩. កីឡាបាល់បោះជនពិការ (Para Goalball) ទីលានប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ
១០. កីឡាលើកទម្ងន់ជនពិការ (Para Powerlifting) ទីលានប្រកួតនៅមជ្ឍមណ្ឌលជាតិនៃជនពិការ តេជោសែន
១១. កីឡាយូដូជនពិការ (Para Judo) ទីលានប្រកួតនៅសហភាពសហព័ន្ធយុវជនកម្ពុជា
១២. លីឡាបូស្យា (Boccia) ទីលានប្រកួតនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា
១៣. កីឡាអុក (Chess) ទីលានប្រកួតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
១៤. កីឡា E-Sport ទីលានប្រកួតនៅ Naga World ទី២។
គួរបញ្ជាក់ផងដែរថា ព្រឹត្ដិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះនឹងរៀបចំចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៩។
សូមជម្រាបថា កីឡាអាស៊ានប៉ារ៉ាហ្គេម គឺជាកីឡាដែលត្រូវបានដាក់បញ្ចូលគ្នាជាមួយនឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ កីឡានេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយវាត្រូវបានធ្វើឡើងនៅរាល់២ឆ្នាំម្ដង ដូចកីឡាស៊ីហ្គេមដែរ។ កីឡាអាស៊ានប៉ារ៉ាហ្គេម គឺសំដៅលើការប្រកួតកីឡាជនពិការអាស៊ាន ដែលមានបញ្ចូលនូវវិញ្ញាសារខុសៗគ្នា និងមានការរៀបចំជាពិសេសសម្រាប់ជនពិការតែម្ដង៕
អត្ថបទ៖ កឹម ប៊ុនធឿន