ច្រើនដាច់គេ! ប្រទេសក្បែរខាងកម្ពុជា១នេះ មានថ្ងៃបុណ្យជាតិ ឈប់សម្រាកច្រើនបំផុត នៅអាស៊ាន
Ping Chou EngJULY 16 2024784 views

តាមប្រភពពីស្ថាប័នធ្វើស្ថិតិ Seasia Stats ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសក្បែរខាងកម្ពុជា១នេះ មានថ្ងៃបុណ្យជាតិ ឈប់សម្រាកច្រើនបំផុតនៅតំបន់អាស៊ានទាំង១០ប្រទេស។ ដោយយោងតាមទិន្នន័យដែលចេញផ្សាយដោយគេហទំព័រ ASEAN Main Portal

នៅក្នុងរបាយការណ៍ដែលមានចំណងជើងថា "ថ្ងៃបុណ្យជាតិរបស់រដ្ឋសមាជិកអាស៊ាន ២០២៤" បានបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីបាននាំមុខគេ ឈរនៅលំដាប់ថ្នាក់លេខ១ ជាប្រទេសនៅអាស៊ាន ដែលមានថ្ងៃឈប់សម្រាកច្រើនបំផុត ជាមួយនឹងថ្ងៃបុណ្យជាតិចំនួន២៧ថ្ងៃក្នុង១ឆ្នាំ។

ក្នុងនោះប្រទេសកម្ពុជាបានឈរនៅចំណាត់ថ្នាក់លេខ២​ ដែលមានថ្ងៃឈប់សម្រាកបុណ្យជាតិចំនួន២២ថ្ងៃក្នុង១ឆ្នាំ ដោយប្រទេសម៉ាយ៉ាន់ម៉ាឈរនៅលេខ៣ មានថ្ងៃឈប់សម្រាកបុណ្យជាតិចំនួន១៩ថ្ងៃក្នុង១ឆ្នាំ ប្រទេសហ្វីលីពីន​ឈរនៅលំដាប់ថ្នាក់លេខ៤​ មានថ្ងៃឈប់សម្រាកបុណ្យជាតិចំនួន១៨ថ្ងៃក្នុង១ឆ្នាំ ដោយប្រទេសថៃមានថ្ងៃឈប់សម្រាកបុណ្យជាតិចំនួន១៨ថ្ងៃក្នុង១ឆ្នាំ។

ទន្ទឹមនឹងនេះប្រទេសប្រុយណេ មានថ្ងៃឈប់សម្រាកបុណ្យជាតិចំនួន១៦ថ្ងៃក្នុង១ឆ្នាំ​ ប្រទេសម៉ាឡេស៊ីមានថ្ងៃឈប់សម្រាកបុណ្យជាតិចំនួន១៦ថ្ងៃក្នុង១ឆ្នាំ ប្រទេសវៀតណាមមានថ្ងៃឈប់សម្រាកបុណ្យជាតិចំនួន១៥ថ្ងៃក្នុង១ឆ្នាំ និងប្រទេសសិង្ហបុរីមានថ្ងៃឈប់សម្រាកបុណ្យជាតិចំនួន១១ថ្ងៃក្នុង១ឆ្នាំ ខណៈប្រទេសឡាវមានថ្ងៃឈប់សម្រាកតិចជាងគេបំផុត ដោយមានត្រឹមតែ៩ថ្ងៃក្នុង១ឆ្នាំ ។

គួរបញ្ជាក់ផងដែរថាចំពោះថ្ងៃឈប់សម្រាក បុណ្យជាតិនៅក្នុងទិន្នន័យខាងលើនេះ គឹជាទិន្នន័យសម្រាប់ឆ្នាំ២០២៤៕

451167913 17999353733635058 2809919120749311206 N

អត្ថបទដោយ៖ ពីង ជូអេង​

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia