ភាពជាស្រ្តីនាសម័យមុន ត្រូវបានគ្រប់គ្នាគិតថាជាភេទទន់ខ្សោយ ឬជាស្រ្តីដែលវឹលចង្រ្កានមិនជុំ បើទោះបីជាខំប្រឹងរៀនដល់ណាចុងក្រោយនៅតែផ្ទះមើលថែកូន មើលថែផ្ទះដដែលទេ ប៉ុន្តែនាសតវត្សរ៍ថ្មីនេះ ទស្សនៈទាំងនោះកាន់តែសាបរលាបទៅហើយ ព្រោះបច្ចុប្បន្នមានស្រ្តីខ្លាំងជាច្រើនបានក្លាយជាអ្នកដឹកនាំ បានក្លាយជាអ្នករកស៊ីកាន់កាប់ក្រុមហ៊ុនធំៗជាច្រើនផងដែរ។
ជាក់ស្តែង ដូចជាកញ្ញា ទ្រី រ៉ាទី ដែលជានារីមួយរូបដែលកើតមកមានបងប្អូនស្រីទាំងអស់ ហើយភាគច្រើនគេនិយាយថាកញ្ញាជានារី ដូច្នេះធ្វើអ្វីមិនបានទេព្រោះយើងជាស្រ្តីភេទ លឺពាក្យនេះហើយកញ្ញាមិនខ្វីចុះចាញ់ខំប្រឹងរហូតក្លាយជានារីខ្លាំងមានរីសត៤កន្លែង និងត្រៀមបើកសម្ពោធជាផ្លូវការរីសតមួយកន្លែងឆាប់ៗនេះ មិនតែប៉ុណ្ណោះកញ្ញាក៏មានដីចម្ការត្រៀមលក់ដែរ។
កញ្ញារ៉ាទី បាននិយាយថា បន្ទាប់ពីរៀនចប់សកលវិទ្យាល័យមួយកន្លែងនៅក្រុងភ្នំពេញ កញ្ញាបានធ្វើការមួយកន្លែងជាអ្នកលក់ដីឡូតិ៍ បន្ទាប់ពីធ្វើការជាងអ្នកលក់អស់មួយរយៈធំកញ្ញាបានសម្លឹងឃើញថាវិស័យដីឡូតិ៍ជាវិស័យមួយដែលជិតអស់ខ្យល់ហើយ។ ក្រោយមើលឃើញបែបនេះ កញ្ញាក៏បានប្រមូលនិស្សិតៗដែលស្គាល់គ្នាជិតដិតមកបង្កើតជាចម្ការលំហែរមួយនៅខេត្តពោធិ៍សាត់។
ក្រោយពីបង្កើតចម្ការលំហែរបានមួយរយៈធំ ពេលនេះកញ្ញារ៉ាទីបានបង្កើតរីសតបាន ៤កន្លែងឯណោះនៅខេត្តពោធិ៍សាត់ ក៏ប៉ុន្តែមានតែ ១រីសតទេ ដែលកំពុងតែធ្វើហើយនឹងរួចឆាប់ៗនេះហើយដោយរីសតមួយកន្លែងដែលធ្វើជិតរួចនោះគឺឈ្មោះថា Aromatic Coconut Park កំពុងសាងសង់លើផ្ទៃដីប្រមាណជាង ២៥ហិកតា ដែលត្រៀមបើកទទួលស្វាគមន៍ភ្ញៀវទេសចរនារដូវបុណ្យភ្ជុំបិណ្ឌខាងមុខហើយ។ ចំណែករីតស៣កន្លែង កញ្ញារ៉ាទីបានបន្ថែមថា បច្ចុប្បន្នយើងកំពុងតែពន្លឿនធ្វើឱ្យឆាប់ៗនាពេលខាងមុខនេះ ដើម្បីទុកជាការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកលេងផងដែរ។
ស្ថាបនិក Aromatic Coconut Park បានបន្តទៀតថា មូលហេតុដែលកញ្ញាមកបើរីសតនេះឡើងមក ដោយសារតែកញ្ញាជាបងស្រីម្នាក់ក្នុងចំណោមបងប្អូនស្រីចំនួន ៣នាក់ ដូច្នេះប្រសិនជាយើងទន់ខ្សោយតែអ្នកណាជាទីពឹងសម្រាប់គ្រួសារបន្ទាប់ពីឪពុកម្តាយ ម្យ៉ាងទៀតជារឿយៗកញ្ញាធ្លាប់លឺគេនិយាយថាមនុស្សស្រីជាភេទទន់ខ្សោយ ទៅណាមកណាគេពុំសូវឱ្យតម្លៃទេ ក្រោយមកកញ្ញាក៏នាំនារីៗដូចគ្នាមកលក់ដីឡូតិ៍ និងធ្វើចម្ការលំហែរ ក្រោយមកក៏នាំគ្នាមកបង្កើតរីសតបាន ៤កន្លែងនៅខេត្តពោធ៍សាត់នេះឯង។
កញ្ញា ទ្រី រ៉ាទី ស្ថាបនិក Aromatic Coconut Park បានបញ្ជាក់ថា ចំពោះចម្ការលំហែររបស់កញ្ញាផ្ទាល់ក៏មានពុះលក់ដែរ ដោយយើងពុះក្បាលចម្ការលក់ ៣០គុណ៥០ មានតម្លៃខ្ទង់៤ទៅ៥ពាន់ដុល្លារ ហើយសម្រាប់បងប្អូនដែលចង់ទិញនៅចង់លក់វិញ តែមិនដឹងលក់ទៅណា កញ្ញាក៏មានដៃគូក្នុងស្រុកដើម្បីទិញវិញយកធ្វើជាផ្សារទំនើប ឬដាំដុះទំនិញផ្សេងៗដើម្បីផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេសផងដែរ៕