ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ប្រកាសតែងតាំងនាយកប្រតិបត្តិថ្មី
Daneth MechOCTOBER 6 2023

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯក ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសតែងតាំង លោក ខៀវ​ សវរនាថ ជានាយកប្រតិបត្តិថ្មីប្រចាំក្រុមហ៊ុន ចាប់តាំងពីថ្ងៃទី ១៥ ខែកញ្ញា​ ឆ្នាំ ២០២៣។

លោក ខៀវ សវរនាថ មានបទពិសោធន៍ និងស្នាដៃជាច្រើនក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាវិស័យផលិតភេសជ្ជៈ នឹងម្ហូបអាហារ​ ដោយធ្លាប់បានកាន់តំណែងខ្ពស់ៗក្នុងការងារគ្រប់គ្រងអាជីវកម្មនៅ ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត (Hanuman Estate) ដែលបាននិងកំពុងអភិវឌ្ឍន៍ គម្រោង ដឹអាណាចក្រ សាងសង់លំនៅឋានប្រណិត លើផ្ទៃដីជាង ៣០០ ហិកតារ ដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវជាតិលេខ​៥ ក្នុងតំបន់កំពុងអភិវឌ្ឍប្រកបដោយសក្តានុពល។

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស កំពុងធ្វើកំណែទម្រង់ជាមួយនឹងការផ្លាស់ប្តូរនូវនាយកប្រតិបត្តិថ្មី ដើម្បីតំរង់ទិសដៅយុទ្ធសាស្រ្តថ្មី ក៏ដូចជាការពង្រឹងនូវការគ្រប់គ្រង និងប្រតិបត្តិការផលិតកម្ម អាជីវកម្មឲ្យកាន់តែប្រសើរ ដើម្បីធានាបាននូវភាពរីកចំរើនប្រកបដោយចីរភាពរបស់ក្រុមហ៊ុន។

គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនមានជំនឿយ៉ាងមុតមាំថាក្រោមការដឹកនាំរបស់ លោក ខៀវ សវរនាថ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក នឹងកាន់តែមានឈ្មោះបោះសំឡេងខ្លាំងឡើងទាំងលើទីផ្សារជាតិ និងអន្តរជាតិ ពង្រីកវិសាលភាពកាន់តែធំ ទន្ទឹមនឹងការផ្សព្វផ្សាយស្លាកសញ្ញា និងផលិតផលរបស់ក្រុមហ៊ុនហនុមានឲ្យកាន់តែមានភាពល្បីល្បាញ ធានាបាននូវការរីកចម្រើនឈានទៅលំដាប់អន្តរជាតិ។

Photo 2023 10 06 18 30 00

ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ ក្រុមហ៊ុនហនុមានប៊ែវើរីកជីស ជាមួយនឹងការចូលមកកាន់តួនាទីថ្មីនៅក្នុងក្រុមហ៊ុន លោក ខៀវ សវរនាថ បានបង្ហាញពីសេចក្តីសោមនស្សរីករាយ និងទំនុកចិត្តយ៉ាងម៉ុតមាំ ក្នុងការទទួលយកនូវតំណែងថ្មីនេះ ហើយលោកបានធ្វើការប្តេជ្ញាចិត្តយ៉ាងមោះមុតថា÷ “ក្នុងនាមជានាយកប្រតិបត្តិថ្មី ខ្ញុំនឹងបន្តអនុវត្តនូវបេសកកម្ម និង ឈរនៅលើទស្សនវិស័យ ដែលក្រុមហ៊ុនបានកំណត់ ខិតខំប្រឹងប្រែងដឹកនាំក្រុមហ៊ុន និងតំរង់ទិសដៅជាមួយនឹងឆន្ទៈដ៏ខ្ពស់បំផុត ដែលផ្តោតសំខាន់ទៅលើការលើកកំពស់គុណភាពផលិតផល និងស្ថេរភាពផលិតកម្ម ហើយនាពេលដ៏ខ្លីខាងមុខនេះ យើងនឹងចេញនូវយុទ្ធសាស្រ្តថ្មីៗដើម្បីបង្កើនផលិតកម្ម ពង្រីកការចែកចាយ ឆ្លើយតបតាមសំណូមពររបស់អតិថិជន ក៏ដូចជាតំរូវការទីផ្សារជាក់ស្តែង ដែលបាននិងកំពុងតែរីកចម្រើនជាលំដាប់។ ទន្ទឹមនឹងនោះផងដែរ យើងក៏នឹងមានផលិតផលថ្មីផ្សេងៗទៀតជាច្រើន ដែលគ្រោងនឹងចែកចាយលើទីផ្សារនាពេលអនាគតឆាប់ៗខាងមុខនេះ ។ ជាពិសេស យើងបន្តនូវឆន្ទៈខ្ពស់ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់លើគុណភាពផលិតផល ការផ្តល់ការងារដល់យុវជន ប្រជាជនកម្ពុជា  ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ​ ”។

Photo 2023 10 06 18 30 16

Photo 2023 10 06 18 30 08

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បច្ចុប្បន្នកំពុងធ្វើការចែកចាយផលិតផលរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ដែលផលិតផលទាំងនោះរួមមាន ស្រាបៀរហនុមាន ព្រីមៀម ឡាហ្គឺ ស្រាបៀរហនុមាន ប្ល៊ែក និង ស្រាបៀរនាគ ដែល
ជាចំណែកទីផ្សារធំមួយក្នុងស្រុក។​​  

ជាមួយនឹងទស្សនៈវិស័យក្នុងការក្លាយជាក្រុមហ៊ុននាំមុខលើទំនើបកម្មសង្វាក់ផលិតកម្ម “ផលិតផល ដែលមានការទទួលស្គាល់នូវគុណភាពល្អ និងពេញនិយមជាងគេ ហើយនាំយកកេរ្តិ៍ឈ្មោះ  ភេសជ្ជៈកម្ពុជា ឈានដល់កម្រិតទទួលស្គាល់នូវគុណភាពល្អស្តង់ដារអន្តរជាតិ” ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានពង្រីកកិច្ចប្រតិបត្តិការរបស់ខ្លួន ដោយវិវត្តខ្លួនពីការផ្តោត សំខាន់ដំបូងលើទីផ្សារក្នុងស្រុក រហូតដល់ទីផ្សារអន្តរជាតិ ដោយបច្ចុប្បន្ននេះ ស្រាបៀរហនុមាន កំពុងមានវត្តមានក្នុងទីផ្សារប្រទេសថៃ និងទីផ្សារប្រទេសអូស្រ្តាលីនាពេលថ្មីៗនេះផងដែរ។

ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស​ ឯ.ក​ ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ជាមួយទុនវិនិយោគប្រមាណ ១៦០ លានដុល្លារ  ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីអឺរ៉ុប ស្របទៅតាមបទដ្ឋានស្តង់ដារលំដាប់
ពិភពលោក។ ក្រុមហ៊ុន មានឆន្ទៈក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា  ស្របជាមួយទិសដៅ
របស់រាជរដ្ឋាភិបាលដែលបាននឹងកំពុងជំរុញដល់ការបង្កើនការងារ និងវិស័យឧស្សាហកម្មផលិតក្នុងស្រុក។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia