ក្រុមហ៊ុនយក្ស Apple ចង់រេីរោងចក្រចេញពីប្រទេសចិន មកប្រទេសអាស៊ានមួយនេះ
នារី AUTODECEMBER 9 20221.6 K views

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple របស់សហរដ្ឋអាមេរិកគ្រោងនឹងធ្វើការផ្លាស់ប្តូរទីតាំងរោងចក្ររបស់ខ្លួនដែលស្ថិតនៅប្រទេសចិនទៅកាន់ប្រទេសអាស៊ានវិញម្តង។  នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន THE THAIGER កាលពីថ្ងៃទីទី៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ។

អ្នកវិភាគរបស់ក្រុមហ៊ុន Apple លោក Ming-Chi Kuo បាននិយាយថា ក្រុមហ៊ុន Apple ដែលកំពុងត្រូវបានដំឡើងនៅក្នុងប្រទេសចិន ទំនងជានឹងត្រលប់ទៅប្រទេសថៃវិញ ដោ​យការផ្លាស់ប្តូរដ៏ធំនេះកើតឡើងបន្ទាប់ពីខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនហាក់ដូចជាត្រូវបានរារាំងយ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនដែលធ្វើឱ្យក្រុមហ៊ុនមិនអាចចែកចាយផលិតផលតាមការគ្រោងទុកនៅលើទីផ្សារបាន។

ជាមួយគ្នានេះដែរ ចំពោះទីតាំងដំឡើងទូរស័ព្ទ iPhone នៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ននេះត្រូវបានគេមើលឃើញថា កំពុងស្ថិតនៅក្នុងភាពរញ៉ែរញ៉ៃយ៉ាងខ្លាំង ក៏ព្រោះថាអាជ្ញាធរចិននៅតែបន្តអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩យ៉ាងតឹងរឹងបំផុត ពោលគឺសម្រេចបិទខ្ទប់ទីក្រុងនិងតំបន់ជាច្រើនជាបន្តបន្ទាប់ ហើយក្នុងនោះក៏មានទីតាំងដ៏ធំបំផុតសម្រាប់ដំឡើងទូរស័ព្ទ iPhone ផងដែរ។

គួរជម្រាបផងដែរថា​ បើតាមសម្តីអ្នកវិភាគរបស់ក្រុមហ៊ុន Apple លោក Gold ការផ្លាស់ប្តូររបស់ក្រុមហ៊ុន Apple ចេញពីការផ្គុំផលិតផលនៅក្នុងប្រទេសចិន ទំនងជាមិនផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនផលិតរបស់សហរដ្ឋអាមេរិកទេ ដោយសារតែការចំណាយរបស់ពួកគេខ្ពស់ជាងពេក ហើយវានឹងកាត់បន្ថយប្រាក់ចំណេញយ៉ាងច្រើនថែមទៀត។

អត្ថបទដោយ៖ នៅ ថាត់សណា

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia