លឺល្ហៀងៗថាផលិតនៅឥណ្ឌា ជំនួសចិន! តស់មកដឹងតម្លៃ iPhone17 ស៊េរីថ្មីដែល Apple នឹងចេញលក់ឆាប់ៗនេះ
Ping Chou EngMAY 2 2025852 views

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថាក្រុមហ៊ុន Apple កំពុងរៀបចំផ្លាស់ប្តូររោងចក្រដែលផលិតទូរស័ព្ទ iPhone ពីចិនមកកាន់ប្រទេសឥណ្ឌាវិញ សម្រាប់ទីផ្សារអាមេរិក ដើម្បីគេចចេញពីបញ្ហាពន្ធ កាត់បន្ថយថ្លៃដើម ជៀសវាងពីការតំឡើងតម្លៃផលិតផលសម្រាប់លក់។

 

ទន្ទឹមនឹងនេះនៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ Apple នឹងចេញទូរស័ព្ទត្រកូល iPhone17 ហើយ ក្នុងនោះក៏មានការលេចធ្លាយនូវតម្លៃសម្រាប់ ស៊េរីនាពេលខាងមុខ ត្រូវបានគេរំពឹងថានឹងមាន 4 ម៉ូដែលផ្សេងគ្នា ដូចជា iPhone 17, iPhone 17 Air, iPhone 17 Pro និង iPhone 17 Ultra ដោយតួនីមួយៗមានការរចនាប្លែកៗ និងការកែលម្អរូបរាងផងដែរ។

 

តាមប្រភពពី The Economic Times បានឱ្យដឹងថារបាយការណ៍ដំបូងរបស់ឧស្សាហកម្មបានបង្ហើបថា iPhone 17 Air ទំនងជាមានតម្លៃចាប់ផ្តើម ៩៩៩ ដុល្លារឡើងទៅ។ បន្ថែមពីនេះស៊េរី iPhone17 អាចនឹងចេញក្នុងអំឡុងខែកញ្ញា ហើយអាចមាន៤ពណ៌ ក្នុងនោះពណ៌ដែលថ្មីនិងគួរឱ្យចាប់អារម្មណ៍បំផុតគឺ ពណ៌ផ្ទៃមេឃស្រាល ដែលវាអាចប្តូរពណ៌ដោយខ្លួន​ឯងបានតាមស្ថានភាពពន្លឺនិងទីកន្លែង។

 

Screenshot 2025 04 29 095032

 

ដូច្នេះសម្រាប់បងប្អូនដែលចង់ដឹងតម្លៃទូរស័ព្ទគ្រប់ស៊េរីឬតម្លៃរបស់ម៉ូឌែល Apple នៅខ្មែរ ដែលជិតចេញថ្មី អាចសាកសួរឬធ្វើការកក់ទុកមុន ទៅកាន់ហាងទូរស័ព្ទដៃ PETER Phoneshop - EuropeanUnique  ហាងទូរសព្ទ័ដៃភីតទរ័ តាមរយៈលេខទូរស័ព្ទ 015 785 978៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia