មិនទាន់ចប់ទេ! នៅថ្ងៃទី១៨នេះ Apple នឹងមានព្រឹត្តិការណ៍ធំ១ ដើម្បីបញ្ចេញមុខងារប្រើប្រាស់ថ្មី
Ping Chou EngSEPTEMBER 15 2023113 views

ក្រោយបញ្ចេញនូវម៉ូឌែលថ្មី iPhone15 ក្រុមហ៊ុន Apple នឹងប្រារព្ធនូវព្រឹត្តិការណ៍ធំមួយទៀត ដែលជាការបញ្ចេញនូវមុខងារ iOS17 នាថ្ងៃទី១៨ ខែកញ្ញានេះ ខណៈមុខងារមួយចំនួននឹងត្រូវបានកែទម្រង់សម្រាប់ប្រតិបត្តិការជំនាន់ថ្មីបំផុតដល់ការប្រើប្រាស់។ នេះបើយោងតាមការចុះផ្សាយរបស់ CNBC។

 

កាល​ពី​ថ្ងៃ​អង្គារកន្លងទៅ ក្រុមហ៊ុន Apple បានប្រកាសថា iOS 17 នឹង​អនុញ្ញាតឱ្យ​អ្នក​ប្រើ​ប្រាស់​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​នៅ​ថ្ងៃសម្ពោធជាផ្លូវការក្នុងថ្ងៃ​ទី ១៨ ខែ​កញ្ញា បន្ទាប់ពីក្រុមហ៊ុនបានប្រកាសជាលើកដំបូងនូវការអាប់ដេតកម្មវិធីនៅក្នុងព្រឹត្តិការណ៍ WWDC របស់ខ្លួនក្នុងខែមិថុនាម្តងរួចមកហើយ  ប៉ុន្តែដំបូងឡើយមុខងារនេះអាចប្រើបានតែនៅក្នុង Beta ប៉ុណ្ណោះ។

 

សម្រាប់អ្នកប្រើប្រាស់ iPhone ប្រព័ន្ធប្រតិបត្តិការ iOS 17 នឹងនាំមកនូវដូចជា Phone, FaceTime និង Messages ។ សម្រាប់អ្នកប្រើប្រាស់ iPad ការអាប់ដេតនឹងបន្ថែមកម្មវិធីសុខភាព មុខងារបន្ថែមសម្រាប់ធាតុក្រាហ្វិក និងវិធីថ្មីដើម្បីប្ដូរអេក្រង់ចាក់សោ។

 

នៅក្នុងការអាប់ដេតថ្មីនេះសម្រាប់ iPhones សារជាសំឡេងនឹងមានលើ FaceTime ដែលមានន័យថាអ្នកប្រើប្រាស់នឹងអាចទុកសារជាវីដេអូសម្រាប់មិត្តភក្តិ ឬក្រុមគ្រួសាររបស់ពួកគេ និងមានមុខងារជជែកជាក្រុមផងដែរ។ បន្ថែមពីនេះក៏មានមុខងារ Standby ដែលនឹងដំណើរការដូចនាឡិកាក្បែរគ្រែជាដើម។

 

គួរជម្រាបផងដែរថាសម្រាប់ស្មាតហ្វូន​ដែល​អាចដំឡើង iOS17 បានគឺចាប់ពី iPhone XR មកដល់ iPhone 15 រួមទាំង iPhone SE ចាប់ពីជំនាន់ទី២មក៕

 

6502d5ca25592 1694684580 Medium

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia