ក្រោយប្រកាស iPhone 16 Apple ភ្លាម Apple នឹងឈប់លក់ទូរស័ព្ទចាស់ៗចំនួន៣ម៉ូដែលនេះ
Toeuy HongSEPTEMBER 10 20247.9 K views

 កាលពីយប់មិញក្រុមហ៊ុន Apple របស់សហរដ្ឋអាមេរិកដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស បានប្រកាសចេញទូរស័ព្ទដៃiPhone ជំនាន់ថ្មីរបស់ខ្លួនគឺiPhone 16 ស៊េរីដែលធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

 

យ៉ាងណាមិញក្រោយពីប្រកាសបញ្ចេញiPhone ជំនាន់ថ្មីមិនបានប៉ុន្មានផងក៏លេចលឺដំណឹងថាApple នឹងឈប់លក់ទូរស័ព្ទដៃiphone ជំនាន់មុនៗរបស់ខ្លួនទៀតហើយដោយជំនួសវិញដោយម៉ូដែលថ្មីរបស់ខ្លួនដែលទើបតែចេញ។

 

បើយោងតាមការចុះផ្សាយរបស់ MacRumors ដែលជាវេបសាយតាមដានព័ត៌មានរបស់Apple បានចុះផ្សាយថា ក្រោយពីបញ្ចេញiPhone 16 ហើយនោះApple នឹងបញ្ឈប់ការលក់ទូរស័ព្ទម៉ូដែលចាស់របស់ខ្លួនចំនួន៣ម៉ូដែលមានដូចជា iPhone 15 pro, iPhone 15 pro Max និងiPhone 13ជាដើម។

 

នៅក្នុងនោះដែរគេសង្កេតឃើញថាទូរស័ព្ទដៃរបស់Apple ជាពិសេសម៉ូដែលចាស់ៗមួយចំនួនមានការធ្លាក់ថ្លៃជាបណ្ដើរៗហើយ។ ជាក់ស្ដែងiPhone 14 និងiPhone 14 Plus បានធ្លាក់ថ្លៃចំនួន១០០ដុល្លារ ចំណែកiPhone iPhone 15 និង 15 Plus ក៏ធ្លាក់ថ្លៃចំនួន១០០ដុល្លារផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia