អេមណាស់! ម្ចាស់អាជីវកម្ម ដែលចង់ចេះពីការធ្វើទីផ្សារបែបឌីជីថលអាចដោន App នេះនៅទីណាក៏រៀនបាន
ធី ស្រីល័ក្ខNOVEMBER 5 2023988 views

កន្លងមក ដើម្បីអាចចូលរួមវគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធផ្នត់គំនិត គន្លឹះនៃការរកស៊ី ឬការសិក្សាផ្សេងៗ គឺត្រូវទៅរៀននៅសាលា និងសិក្ខាសាលាដោយផ្ទាល់ ប៉ុន្មែឥឡូវនេះមិនបាច់ទៅដល់ទីតាំង ក៏ម្ចាស់អាជីវកម្ម ឬបុគ្គលិក​ក្រុមហ៊ុននានា អាចចូលទៅរៀនវគ្គសិក្សាជាមួយគ្រូបង្គោលល្បីៗ ជាង១០នាក់ ដែលសុទ្ធសឹងតែជា គ្រូបង្វឹកមានបទពិសោធន៍ក្រាសក្រែល ដោយគ្រាន់តែមានទូរស័ព្ទមួយគ្រឿង អាចអង្គុយរៀននៅកន្លៀតណាក៏បាន ឲ្យតែមានអ៊ីនធើណេតទៅដល់ជាមួយ App Daily Plus។

App នេះឡើងគឺដើម្បីចូលរួមបណ្ដុះបណ្ដាលធនធាន មនុស្សលើវិស័យអប់នៅកម្ពុជា តាមរយ:ការផ្ដល់មេរៀនយ៉ាងសម្បូរបែបជាលក្ខណៈឌីជីថល។ ហើយកម្មវិធីនេះគឺជាថ្នាលបណ្ដុះបណ្ដាលតាមអនឡាញ ដើម្បីផ្ដល់ភាពងាយស្រួលជាងមុន សម្រាប់អ្នកដែលចង់រៀនវគ្គសិក្សាផ្សេងៗ។

រាល់វគ្គសិក្សានៅលើ App Daily Plus គឺក្ដោបសំខាន់ទៅលើមេរៀនដូចជា ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន ការអភិវឌ្ឍន៍អាជីវកម្ម ជំនាញគ្រប់គ្រង និងដឹកនាំ ជំនាញទីផ្សារ និងការលក់ ហិរញ្ញវត្ថុ និងគណនេយ្យ និងបច្ចេកវិទ្យាជាដើម។ សម្រាប់វគ្គសិក្សានីមួយគឺបណ្ដុះបណ្ដាលដោយ អ្នកជំនាញក្នុងវិស័យផ្សេងៗគ្នា និងមានការទទួលស្គាល់ត្រឹមត្រូវ។

28

សម្រាប់គោលដៅជារួម នឹងធ្វើឲ្យផ្លេតហ្វមមួយនេះនឹងពាំនាំកម្មវិធីសិក្សារអប់រំអនឡាញទៅដល់ មនុស្សនិងគ្រប់អង្គភាព ក្នុងប្រទេសកម្ពុជា តាមរយ:ការផ្ដល់ជំនាញជាច្រើនដែលមនុស្សត្រូវការ ដើម្បីអភិវឌ្ឍន៍សមត្ថភាព ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ចំពោះវគ្គសិក្សានេះគឺចំពោះ មនុស្សគ្រប់គ្នា ជាពិសេសអ្នកដែលចង់ក្លាយជាខ្លួនទៅជាបុគ្គលិកឆ្នើម ដូចជាផ្នែកលក់ HR និងជំនួសការផ្សេងៗ។

គួរជម្រាបផងដែរថា សម្រាប់អ្នកដែលមានបំណងចង់ចូលរៀនវគ្គសិក្សារពិសេសៗ ជាមួយគ្រូជំនាញនេះ អាចចូលទៅទាញយក App Daily Plus នៅលើ App Store និង Play Store បាន៕

30

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia